ក្រុម​គ្រួសារ​ជនរងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​បាន​ផ្ទះ​មួយ​ខ្នង​ពី​លោក ឧកញ៉ា ប្រធាន​សមាគមន៍​គ្រូ​សារ​មនុស្ស​ធ​ម៌(​អូរ​៣)

ក្រុម​គ្រួសារ​ជនរងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​បាន​ផ្ទះ​មួយ​ខ្នង​ពី​លោក ឧកញ៉ា ប្រធាន​សមាគមន៍​គ្រូ​សារ​មនុស្ស​ធ​ម៌(​អូរ​៣)



ព្រះសីហនុ ៖ លោក ឧកញ៉ា ទៀ​វិ ចិត្រ​ប្រធាន​សមាគមន៍​គ្រូ​សារ​មនុ​ស្សធ​ម៏​(​អូរ​៣)​នៅ​ថ្ងៃទី ៣១ ខែ​មិនា ឆ្នាំ ២០១៦ នេះ​ដោយ​មើល ឃើញ ពី​ស្ថានភាព លំបាក​វេទនា ពិតប្រាកដ​នៃ​ក្រុម​គ្រូ​សារ ស្ត្រី​មេម៉ាយ ម្នាក់ ដែល​រងគ្រោះ ដោយ ភ្លើង ឆេះ កាលពី ពេល ថ្មីៗ​នេះ​។

លោក​ឧកញ៉ា បានសម្រេច​ចិត្ត នាំ​យកថវិកា​របស់ សមាគមន៍​គ្រូ​សារ មនុស្ស ធ​ម៏​(​អូរ​៣)​ជូ​យក​សាងសង់​ផ្ទះ​មួយ​ខ្នង ធ្វើ​ពីរ​ឈើ​ប្រក់ស័ង្ក​សី ក្នុង​ត​ម្លៃ ៨៥០០០០០​រៀល (​ប្រាំបី លាន ប្រាំ​សែន​រៀល​)​នឹង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន រួម​នឹង​គ្រឿង ឧបភោគបរិភោគ​ជាច្រើន​មុខ​ផង ដែរ​ដើម្បី ជា ជួយ​រំ​លែង​ទុក​លំបាក ដែល​ក្រុម​គ្រូ​សារ ស្ត្រី​រងគ្រោះ​កំពង់​ជួប​ប្រទះ។

អ្នកស្រី តុ​ប លាង ជា ស្រី​មេម៉ាយ​រងគ្រោះ​ភ្លើង​ឆេះ​ផ្ទះ​ដែល​បាន​ទ​ទូល​ផ្ទះ​ថ្មី​ពី​សមាគមន៍ មនុស្ស​ធ​ម៌​(​អូរ​៣)​បាន​សម្តែង​នៅ​ក្តី​សប្បាយ​រីករាយ យ៉ាង​ខ្លាំង​ថា ការ​ផ្តល់ជូន​ផ្ទះ​ថ្មី​ក៏ដូចជា​របស់របរ ប្រើប្រាស់​រូ​ម​និង​គ្រឿង​ឧបភោគបរិភោគ របស់ លោក ឧកញ៉ា ទៀ វិចិត្រ នា​ពេល​នេះ​គឺជា​អំណោយ មួយ​ធំធេង​ខ្លាំងណាស់​មិនអាច​កាត់ថ្លៃ​បាន​នោះ​ទេ គឺ​ប្រៀប​បាន​និង​វត្ថុ​ទិព្វ​ដែល​បាន​មក​ស្រោច ស្រង់ ជីវិត គ្រួសារ​របស់ គាត់ ដែល​ស្លាប់​ទៅហើយនោះ​ឲ្យ​រស់​រាន​មាន​ជីវិត​ឡើងវិញ។

គួរ​រំលឹក​ផង​ដែរ ថ្មី​នេះ គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បានសម្រេច ធ្វើការ​ចាត់តាំង លោក ឧក​ញ្ញ៉ា ទៀ វិចិត្រ ជា​សមាជិក​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ ខេត្តកោះកុង។

លោក​ឧកញ៉ា ទៀ វិចិត្រ ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ស្គាល់​យ៉ាង ច្បាស់ តាមរយៈ​ទង្វើ មនុស្ស​ធ​ម៌​របស់​គាត់ ដែល​ជា​រឿយៗ​គេ​តែងតែ​សង្កេតឃើញ បាន​ចំណាយពេល វេលា ក៏ដូចជា​ថវិកា​ផ្ទាល់​ខ្លួន​យក​ទៅ​ជា​ជួយឧបត្ថម្ភ​ដល់​គ្រូ​សារ​ជនក្រីក្រ ជន​ចាស់ជរា ជន​គ្មាន​ទីពឹង រូ​ម​និង​ជនរងគ្រោះ​ថ្នាក់​ដោយ​ធម្មជាតិ គ្រោះថ្នាក់​ដោយ​អគ្គិភ័យ នៅ គ្រប់ ទីកន្លែង​ដោយ មិន ប្រកាន់ និន្នាការ​នយោបាយ ឬ​ជាតិ សាសនា​ឡើយ​នោះ។ ទង្វើ​ដ៏ល្អ​ប្រពៃ​ទាំងនេះ​គឺជា​ការ​រួម​ចំណែក​ដ៏​សំខាន់ ស្រប​តាម​គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​គោលនយោបាយ​ចែករំលែក ដើម្បី​ជួយ កាត់ បន្ថយ​ភាព​ក្រីក្រ​៕

ក្រុម​គ្រួសារ​ជនរងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​បាន​ផ្ទះ​មួយ​ខ្នង​ពី​លោក ឧកញ៉ា ប្រធាន​សមាគមន៍​គ្រូ​សារ​មនុស្ស​ធ​ម៌(​អូរ​៣) ក្រុម​គ្រួសារ​ជនរងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​បាន​ផ្ទះ​មួយ​ខ្នង​ពី​លោក ឧកញ៉ា ប្រធាន​សមាគមន៍​គ្រូ​សារ​មនុស្ស​ធ​ម៌(​អូរ​៣)