អតីតសង្ឃពីរអង្គត្រូវផ្តន្ទាទោសឲ្យជាប់គុកម្នាក់បីខែ និងម្នាក់ទៀត២ឆ្នាំ

អតីត​​​​​​​​​សង្ឃ​​​​​​​​​​​​ពីរ​​​អង្គ​​​​​​​​​ដែល​​​គេ​​​ចាប់​​​ផ្សឹក និង​​​ដែល​​​​​​​​​ចោទ​​​ពី​​​បទ​​​ស្លៀក​​​ស្បង់​​​​​​ចីពរ​​​ដោយ​​​ខុស​​​ច្បាប់​​​ រក្សា​​​ទុក​​​គ្រឿង​​​​​​ញៀន​​​​​​ និង​​​​​​គំរាម​​​សម្លាប់​​​ក្មេង​​​វត្ត​​​ម្នាក់​​​​នោះ​​​​​​ត្រូវ​​​បាន​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​បី​​​ខែ​​​ម្នាក់ និង​​​​​​ម្នាក់ទៀត​​​​​​២​​​ឆ្នាំ​​​។​​​

ក្នុង​​​សវនាការ​​​នៅ​​​​​​តុលាការ​​​​​​ក្រុង​​​ភ្នំ​​​ពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​មីនា  លោក ដាវ ទេព​ អាយុ​៣២​ឆ្នាំ​ និង​ ជា​ វណ្ណដា អាយុ​៣០​​​​ឆ្នាំ​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​​​ប្រកាន់​​​ទាំង​​​នេះ​​ ដោយ​​​​​​ពួក​​​គាត់​​អះ​អាង​ថា​​​វា​​​ជា​​​ហេតុ​​​ផល​​​នយោ​​​​​​បាយ។

លោក ​​​អឹុម វណ្ណៈ​​​ ប្រធាន​​​ក្រុមប្រឹក្សា​​​​​​ជំនុំ​​​ជម្រះ​​​បាន​​​និយាយ​​​ថា តុលាការ​​​ក្រុង​​​​​​​​​បាន​​​សម្រេច​​​ឲ្យ​​​ ជា វណ្ណដា រួច​​​ផុត​​​​​​ពី​​​បទ​​​រក្សា​​​ទុក​​​គ្រឿង​​​ញៀន​​​​​​ខុស​​​ច្បាប់​​​ និង​​​គំរាម​​​សម្លាប់​​​ និង​​​​​​ឲ្យ​​​ ដាវ ទេព​​​ រួច​​​ផុត​​​ពី​​​បទ​​​​​​ប្រើ​​​ប្រាស់​​​លិខិត​​​ក្លែង​​​ ហើយ​​​កែ​​​ប្រែ​​​បទ​​​ចោទ ជា វណ្ណដា ពី​​​បទ​​​ប្រើ​​​លិខិត​​​ក្លែង​​​​​​ទៅ​​​ជា​​​បទ​​​ស្លៀក​​​​​​ដណ្តប់​​​ស្បង់​​​ចី​​​ពរ​​​​​​ដោយ​​​ខុស​​​ច្បាប់។

លោក ​​​អឹុម វណ្ណៈ ​​បាន​​​ប្រកាស​​​សាលក្រម​​​ថ្ងៃ​​​នេះ​​​ថា “​​​​​​តុលាការ​​​​​​​​​សម្រេច​​​ផ្តន្ទា​​​ទោស​​​ ជា វណ្ណ​​​ដា ឲ្យ​​​​​​ជាប់​​​ពន្ធនាគារ​​​​​​៣​​​ខែ ពី​​​បទ​​​ស្លៀក​​​ស្បង់​​​​​​ចីពរ​​​ដោយ​​​ខុស​​​ច្បាប់ ហើយ​​​ផ្តន្ទា​​​ទោស​​​ ដាវ ទេព ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​២​​​ឆ្នាំ​​​ពី​​​បទ​​​រក្សា​​​ទុក​​​គ្រឿង​​​​​​ញៀន​​​ខុស​​​ច្បាប់​​​ និង​​​បទ​​​គំរាម​​​សម្លាប់”។

ក្រោយ​​​ពី​​​បណ្តើរ​​​ចេញ​​​ពី​​​​​​បន្ទប់​​​​​​តុលាការ​​​​​​ ដាវ ទេព បាន​​​និយាយ​​​ថា វា​​​អយុត្តិធម៌​​​ណាស់​​​សម្រាប់​​​រូប​​​លោក។​​​

ដាវ ទេព បាន​​​និយាយ​​​ថា “អយុត្តិ​​​ធម៌​​​ណាស់​​​​​​សម្រាប់​​​អាត្មា។ អាត្មា​​​មិន​​​បាន​​​ធ្វើ​​​ទេ​​​”។​​​

ដាវ ទេព​ និង​ ជា​ វណ្ណ​​​ដា បាន​​​​និយាយ​ថា ការ​ចាប់ខ្លួន​ពួក​គាត់​ដែល​​​ធ្វើឡើង​​កាល​ពី​ខែ​សីហា នៅ​​​​ឯ​​​វត្ត​អង្គ​តាមិញ​ ​ក្នុង​ខណ្ឌ​ពោធិ័សែន​ជ័យ ក្រុង​​​ភ្នំ​​​ពេញ​​​ ដែល​​​​​​​​​នៅ​​​ទី​​​នោះ​​​​​​នគរ​បាល​​​បាន​​​​​​​និយាយ​ថា ពួក​គេ​​​បាន​រក​ឃើញ​ម៉ាទឹក​កក​០,០២​ក្រាម​​នៅ​ក្នុង​បន្ទប់​របស់​ពួកគាត់​ ជាមួយ​​​នឹង​​​​ដាវ​ កូន​កាំបិត​ និង​ពូថៅ​ គឺ​​​​​​ជា​ភ័ស្តុ​តាង​ដែលគេ​យក​ទៅ​​​ដាក់​ និង​​​​​​ដែល​​​​​ធ្វើ​ឡើង​​​​​ដើម្បី​​​​តប​ត​ចំពោះ​​​​សកម្មភាព​​​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​របស់​​​ពួក​​​គាត់៕

 

The post អតីតសង្ឃពីរអង្គត្រូវផ្តន្ទាទោសឲ្យជាប់គុកម្នាក់បីខែ និងម្នាក់ទៀត២ឆ្នាំ appeared first on ខេមបូឌា ដេលី.