​គ្រាន់តែរ​មួល​ពងស្វាស​សោះ មាន​ផលវិបាក​អ្វីខ្លះ​?

​គ្រាន់តែរ​មួល​ពងស្វាស​សោះ មាន​ផលវិបាក​អ្វីខ្លះ​?

​ការ​រមួល​ពងស្វាស កើតឡើង​ដោយសារតែ បំពង់​បញ្ចេញ​ទឹកកាម និង​ឈាម (Spermatic Cord) ដែល​ចេញពី​ពងស្វាស ទៅ​លិង្គ​រមួល​ចូលគ្នា ដែល​ជាហេតុ​នាំឲ្យ កាត់បន្ថយ​លំហូរ​ឈាម​ភ្លាមៗ និង​បង្ក​ជាការ​ហើម និង​ឈឺចាប់​ធ្ងន់ធ្ងរ​។

​ការ​រមួល​ពងស្វាស កើត​ញឹកញាប់​បំផុត គឺ​លើ​បុរស​អាយុ​ចាប់ពី ១២ ឆ្នាំទៅ ១៦ ឆ្នាំ ប៉ុន្តែ វា​ក៏​អាច​កើត​លើ បុរស​គ្រប់​វ័យ​ផងដែរ ទោះបីជា​ទារក​មិន​ទាន់​កើត​ក៏ដោយ​។

ការ​រមួល​ពងស្វាស ជាធម្មតា ត្រូវ​ការព្យាបាល​ដោយ​វះកាត់​ជា​បន្ទាន់​។ បើសិន​ព្យាបាល​បាន​លឿន ពងស្វាស អាច​នឹង​សង្គ្រោះបាន ប៉ុន្តែ បើសិនជា​លំហូរ​ឈាម កាត់ផ្តាច់​យូរពេក វា​ប្រហែលជា​អាច ធ្វើឲ្យ​ពងស្វាស​នោះ​ខូច ហើយ​ត្រូវ​កាត់ចោល​តែម្តង​។
​ចំពោះ​ផលវិបាក របស់​ជំងឺ​នេះ​មាន​ដូចជា ៖

  • ​ខូច ឬ​ងាប់​ពងស្វាស​តែម្តង ៖ នៅពេល​ពងស្វាស រមួល​ច្រើន​ម៉ោង ហើយ​មិន​បាន​ព្យាបាល​ទៀត​នោះ ការ​កាត់ផ្តាច់​លំហូរ​ឈាម អាច​នឹង​ធ្វើឲ្យ ពងស្វាស​នោះ​ងាប់​បាន​។ បើសិនជា​ពងស្វាស​ងាប់​មែន ត្រូវតែ​កាត់​វា​ចោល​។
  • ​មិន​អាច​ធ្វើ​ជា​ឪពុក​គេ​បាន ៖ ករណីខ្លះ ការ​ខូច ឬ​បាត់បង់​ពងស្វាស ពិតជា​ជះឥទ្ធិពល​មិនល្អ ដល់​សមត្ថភាព នៃ​ការបន្ត​ពូជ​ឡើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។