ហេតុអ្វី​បានជា មាន​ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកមូត្រ​?

ហេតុអ្វី​បានជា មាន​ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកមូត្រ​?

​ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកមូត្រ ជាធម្មតា កើតឡើង​កើតឡើង នៅពេល​បាក់តេរី ជ្រៀតចូល​តាម​ផ្លូវទឹក​មូត្រ​ផ្ទាល់​តែង ហើយ​វា​ក៏​ចាប់ផ្តើម បំបែក​កូនចៅ​របស់​វា នៅក្នុង​ប្លោកនោម​។ ទោះបីជា​ប្រព័ន្ធ​ទឹក​មូត្រ ត្រូវបាន​បង្កើតឡើង ដើម្បី​បញ្ចេញ​មេរោគ​តូចៗ​បែបនេះ មក​ខាងក្រៅ​ខ្លួន​ក៏​ដោយ ក៏​ពេលខ្លះ មាន​ភាពមិនប្រក្រតី​ដែរ ដូច្នេះ បាក់តេរី​អាច​នឹង​ទំ និង​លូតលាស់​ពេញរូបពេញរាង ដើម្បី​បង្ក​រោគ​ក្នុង​ផ្លូវ​ទឹកមូត្រ​តែម្តង​។

​ជំងឺ​នៃ​ការបង្ក​រោគ នៅ​ផ្លូវ​ទឹកមូត្រ​នេះ ភាគច្រើន កើតឡើង​លើ​មនុស្ស​ស្រី ជាពិសេស នៅ​តំបន់​ប្លោកនោម និង​បង្ហួរនោម​តែម្តង​។​

ការបង្ក​រោគ​នៅ​ប្លោកនោម​
ការបង្ក​រោគ​ប្រភេទ​នេះ ច្រើន​តែ​បង្ក​ឡើង​ដោយ បាក់តេរី​ឈ្មោះថា Escherichia Coli (E. coli) ដែល​តែងតែ​មាន​វត្តមាន ក្នុង​ផ្លូវ​ក្រពះ​ពោះវៀន​។ ការ​រួមភេទ ប្រហែល​ជា​បង្ក​ឲ្យ រលាក​ប្លោកនោម​ដែរ ប៉ុន្តែ វា​មិនមែន​ជា​រឿង​ដ៏​សកម្ម​មួយ​ទេ​។ ស្ត្រី​គ្រប់រូប សុទ្ធ​តែ​ប្រឈមមុខ​ខ្ពស់ នឹង​ការ​រលាក​ប្លោកនោម ដោយសារ​តែ​បង្ហួរនោម​ខ្លី ហើយ​វា​ជាប់​នឹង​ប្លោកនោម​តែម្តង​។

ការបង្ក​រោគ​នៅ​បំពង់​បង្ហួរ​នោម​
ការបង្ក​រោគ​ប្រភេទ​នេះ អាច​កើតមាន នៅពេល​បាក់តេរី ក្នុង​ផ្លូវ​រំលាយ​អាហារ រាលដាល​ចេញពី​រន្ធ​គូ​ថ មក​បង្ហួរនោម​តែម្តង​។ ជាមួយគ្នានេះដែរ ដោយសារតែ​បង្ហួរនោម​របស់​ស្ត្រី នៅ​ជិត​នឹង​ទ្វារមាស ជំងឺ​កាមរោគ​ដូច​ជា​ជំងឺ​ប៉េស ប្រមេះ​ទឹកបាយ និង​ប្រមេះ​ទឹកថ្លា សុទ្ធ​តែ​អាច​បង្ក​ទៅជា ការ​រលាក​បង្ហួរនោម​បាន​ទាំងអស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។