​តើ​គួរតែ​ទុក​ម្ហូប​សល់​ដូចម្តេច​ទើប​មិន​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​?

​តើ​គួរតែ​ទុក​ម្ហូប​សល់​ដូចម្តេច​ទើប​មិន​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​?

​មាន​អ្នកខ្លះ​និយាយថា មិន​អាច​បរិភោគ​អាហារ​ដែល​សល់​នោះទេ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​យ៉ាង​ងាយ​នៅក្រោយពេល​ដែល​ពិសារ​រួច​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ទុកដាក់ និង​បរិភោគ​ដែល​មិន​នាំ​ឲ្យ​អ្នក​មាន​ជំងឺ​ឡើយ​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

របៀប​ទុកដាក់​
នៅពេល​ដែល​អ្នក​ចម្អិន​ម្ហូប​រួច អ្នក​មិន​ត្រូវ​ចាប់​ច្រើន​ដាក់​ក្នុង​ចាន​នោះទេ អ្នក​ត្រូវ​តែ​ចាប់​បរិមាណ​ល្មម​ដើម្បី​ញ៉ាំ​បាន​ហើយ ព្រោះ​នៅពេល​ដែល​អ្នក​ចាប់​ច្រើន ហើយ​ញ៉ាំ​មិន​អស់​ទើប​ក្លាសេ វា​នឹង​ធ្វើឲ្យ​អ្នកងាយ​កើត​ជំងឺ ដោយសារ​តែ​ទឹកមាត់​ជាច្រើន​នឹង​អាច​បន្សល់​ទុក​ក្នុង​ម្ហូប​នោះ ដូចនេះ​អ្នក​អាច​ចាប់​បរិមាណ​ល្មម​បាន​ហើយ ចំពោះ​អាហារ​ដែល​សល់​ដែល​អ្នក​មិន​ទាន់​ញ៉ាំ អ្នក​ត្រូវ​តែ​បែងចែក​ទៅតាម​មុខ​ម្ហូប ហើយ​ដាក់​ក្នុង​ចាន​ផ្សេង​គ្នា​ដើម្បី​ក្លាសេ ប្រសិន​ជា​អ្នក​ប្រើ​ថង់​ប្លា​ស្ទិច​ដើម្បី​គ្របពីលើ អ្នក​ត្រូវ​តែ​រក​ចាន​មួយ​ដែល​មាន​រាង​ជ្រៅ​មក​ដាក់​ម្ហូប​ដែល​សល់ ទើប​សារធាតុ​នៃ​ថង់​នោះ​មិន​ប៉ះ​ត្រូវ​ម្ហូប​អ្នក​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​បាន​។​

សីតុណ្ហភាព​នៃ​ទូរ​ទឹកកក​
ក្រៅ​ពី​របៀប​ទុកដាក់ សីតុណ្ហភាព​នៃ​ទូរ​ទឹក​ក​ក៏​ជា​ចំនុច​សំខាន់​ដែរ ដោយ​អ្នក​ត្រូវតែ​តម្រូវ​ត្រឹម​៤​អង្សា​សេ​ចុះ​បាន​ហើយ ហើយ​មិន​ត្រូវ​ក្លាសេ​របស់​ច្រើនពេក​នៅក្នុង​នោះ​ទេ ព្រោះ​វា​អាច​ធ្វើឲ្យ​សីតុណ្ហភាព​ឡើង​ខ្ពស់ ដែល​អាច​ធ្វើឲ្យ​អាហា​រអ្នក​ខូច​បាន ធ្វើឲ្យ​មេ​រោគ​អាចរស់នៅ​ក្នុង​នោះ​បាន ហើយ​នៅពេល​ដែល​អ្នក​យក​ម្ហូប​ចេញមក​ពិសារ អ្នក​ត្រូវ​តែ​កម្តៅ​ជាមុនសិន ទើប​ញ៉ាំ ដោយ​មុន​ពេល​កម្តៅ​ត្រូវតែ​ដកថង់​ប្លា​ស្ទិច​ចេញ​ជា​មុន​សិន ទើប​វា​មិន​ប៉ះពាល់​ដល់​ម្ហូប​អ្នក​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ​តើ​គួរតែ​ទុក​ម្ហូប​សល់​ដូចម្តេច​ទើប​មិន​ធ្វើឲ្យ​អ្នក​មាន​ជំងឺ​?已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/04/01  Category:ជំងឺទូទៅ
Tags: