​រូបមន្ត​ខ្លី​មួយ​ប្រឆាំង​នឹង​ភាព​ចាស់​

​រូបមន្ត​ខ្លី​មួយ​ប្រឆាំង​នឹង​ភាព​ចាស់​

​រូបមន្ត​ដែល​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ខាងក្រោម​នេះ​គឺ​មានឈ្មោះ​ថា ទឹកដោះគោ​ល្ពៅ​។ វា​គឺជា​រូបមន្ត​ដែល​អាច​ធ្វើឲ្យ​អ្នក​មាន​សម្រស់ស្អាត ដែល​អាច​ជួយ​ការពារ​អ្នក​មិន​ឲ្យ​ឆាប់​មាន​ស្បែក​ចាស់​ឡើយ ជាងនេះទៅទៀត វា​ក៏​អាច​ជួយ​បញ្ចុះ​ជាតិ​ខ្លាញ់​របស់​អ្នក​បាន​ដែរ​។ តើ​មាន​របៀប​ចម្អិន​ដូច​ម្តេចទៅ​?

​គ្រឿងផ្សំ ៖ ល្ពៅ​ចំនួន​១០០​ក្រាម ទឹកដោះគោ​ចំនួន​៤៥០​មី​លី​លីត្រ បរិមាណ​នៃ​គ្រឿងផ្សំ​នេះ​គឺជា​ចំនួន​សម្រាប់​មនុស្ស​ពីរ​នាក់​។​

របៀប​ចម្អិន ៖

  1. ​ដំបូង​អ្នក​ត្រូវតែ​យក​ល្ពៅ​លាង​ឲ្យ​ស្អាត ហើយ​ចិត​សំបក​ចេញ បន្ទាប់​មក​ចិត​វា​ជា​បន្ទះ​ស្តើងៗ ដាក់ចូល​ឆ្នាំង ហើយ​ចាក់​ទឹកដោះគោ​ចូលទៅ​ក្នុង​នោះ​។​
  2. ​បន្ទាប់​មក​អ្នក​អាច​បើក​ភ្លើង​ធំ​ដាំ​វាឲ្យ​ពុះ ទើប​ប្តូរ​មក​ភ្លើង​តូច​វិញ​ដោយ​ដាំ​ចំនួន​ពី​៣​ទៅ​៥​នាទី ហើយ​អ្នក​ត្រូវ​តែ​ឈរ​មើល ព្រោះ​ខ្លាច​ទឹកដោះគោ​នោះ​ពុះ​ហៀរ​ចេញមកក្រៅ​។​
  3. ​ក្រោយពេល​ដែល​ត្រជាក់​រួច អ្នក​អាច​យក​វា​ទៅ​កិន​ក្នុង​ម៉ាស៊ីន​ចំនួន​មួយ​នាទី​ជា​ការ​ស្រេច នោះ​អ្នកនឹង​អាច​ទទួលបាន​ទឹកដោះគោ​ល្ពៅ​ស្រស់​មួយ​កែវ​ហើយ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី01 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។