ចលនា​ហាត់ប្រាណ សម្រាប់​អ្នក​ឈឺ​ខ្នង​

ចលនា​ហាត់ប្រាណ សម្រាប់​អ្នក​ឈឺ​ខ្នង​

​អ្នក​ប្រហែលជា​ធ្លាប់ ក្រោក​ពី​គេង​មិន​រួច ដោយសារតែ​មាន​អារម្មណ៍​ថា ឈឺ​ចុកចាប់​ខ្នង ឬ​ចង្កេះ ដែល​វា​អាច​ជា​លទ្ធផល ក្រោយពី​ធ្វើការ​ខ្លាំងពេក កាល​ពី​ម្សិលមិញ​។ ប៉ុន្តែ ការឈឺ​ខ្នង អាច​បណ្តាលមកពី មូលហេតុ​ផ្សេងៗ​ទៀត​ជាច្រើន ដូចជា ការ​លៀន​ទ្រនាប់​ឆ្អឹងខ្នង ការធ្វើការ​ហួសកម្លាំង ការលើកដាក់​ខុស​ទំនង ឬ​ការប៉ះទង្គិច​ណាមួយ​។​

​ទន្ទឹង​នឹង​ការរង់ចាំ ឲ្យ​ការឈឺចាប់​បាត់​ទៅ​វិញ​នោះ អ្នក​ក៏​អាច​ប្រើ​វិធីសាស្ត្រ ហាត់ប្រាណ​ងាយៗ ដើម្បី​បំបាត់​ការ​ឈឺ​នោះ ឲ្យ​កាន់តែ​លឿន​បានដែរ​។​

​គោលបំណង ៖

​ចលនា​នេះ នឹង​ជួយ​ពង្រឹង​ដល់ សាច់ដុំ​ពោះ​ខាងក្រោម និង​ពន្យឺត​ដល់​ចង្កេះ​របស់​អ្នក​។

​របៀប​ធ្វើ ៖
•​    ​គេង​ផ្ងារ ហើយ​បត់​ជង្គង់​
•​    ​បាតជើង​ដាក់​ជាន់​នឹង​កម្រាល​ឥដ្ឋ​
•​    ​ពេល​ដក​ដង្ហើមចេញ ចូរ​ប្រឹង​សាច់ដុំ​ពោះ ផត​ចូលទៅក្នុង ព្រមទាំង​រុញ​ចង្កេះ ឲ្យ​ផ្អឹប​ជាប់​នឹង​កម្រាល​
•​    ​ពេល​ចង្កេះ​កំពុង​ប្រឹង ផ្អឹប​ជាប់​នឹង​កម្រាល ត្រូវ​ទប់​ឲ្យបាន ៥ វិនាទី​
•​    ​ធ្វើ​ចលនា​នេះ ឲ្យបាន ១០ ដង​។

​ការប្រុងប្រយ័ត្ន​
​ពេល​ចង្កេះ​កំពុង​ប្រឹង ផ្អឹប​ជាប់​នឹង​កម្រាល អ្នក​មិន​ត្រូវ​ឲ្យ​ចង្កេះ ហើប​ផុតពី​កម្រាល​ទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី01 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។