គួរ​ឲ្យ​សរសើរ​! បុរស​អ្នក​ដឹកជញ្ជូន​ទំនិញ​ចិត្តធម៌​​ក្លាហាន​ហ៊ាន​តតាំង និង​ផ្តួល​ចោរឆក់​ខ្សែ​.​ក​ប្រដាប់អាវុធ ជាមួយ​ក្បាច់គុន​កុង​ហ្វ៊ូ​

​ចោរ​ម្នាក់​បានគិត​ថា ខ្លួន​នឹង​អាច​ចាកចេញ​ដោយ​សុ​ត្ថិ​ភាព ក្រោយ​ឆក់​ខ្សែក​មាស​ពី​ស្ត្រី​ក្រីក្រ​ម្នាក់​នៅលើ​ដងផ្លូវ ។ ទោះជា​យ៉ាងណា វា​ពុំ​អាច​គេចខ្លួន​រួច​ពី​បុរស​អ្នក​ដឹកជញ្ជូន​ទំនិញ​សាមញ្ញ​ម្នាក់ ដែល​ពោរពេញ​ដោយ​វិជ្ជា​គុន​កុង​ហ្វ៊ូ​ឡើយ ។​

​យោងតាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថា ហេតុ​កាណ៍​ចោរឆក់​ខ្សែ​.​ក​នេះ បានកើត​ឡើង​នៅលើ​ដងផ្លូវ​មួយកន្លែង ក្នុង​ទីក្រុង Guangzhou ប្រទេស​ចិន ។​

​កូនប្រុស​របស់​ស្ត្រី​រងគ្រោះ ឈ្មោះ Xiao Li ប្រាប់​អ្នកសារព័ត៌មាន​ថា នៅពេល​គាត់​កំពុង​ជិះ​ម៉ូតូឌុប​ម្តាយ​ទៅផ្ទះ​, គាត់​បាន​កត់សម្គាល់ថា មាន​បុរស​វ័យក្មេង​២​នាក់ បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ពួកគាត់ ។ នៅពេល​ពួកវា​ជិះ​អែប​មក​កៀក​, បុរស​ម្នាក់​បាន​យក​កញ្ចក់​ខ្សែក​ពី​ម្តាយ​របស់គាត់ ដែលជា​ហេតុ​ធ្វើ​ឲ្យ Xiao Li ធ្លាក់​ចេញពី​ម៉ូតូ ត្រលប់​ខ្លួន​ពីរ​បី​ម៉ែត្រ និង​បណ្តាល​ឲ្យ​.​ក និង​ជើង​របស់ Li ត្រូវ​រងរបួស ។​

គួរ​ឲ្យ​សរសើរ​! បុរស​អ្នក​ដឹកជញ្ជូន​ទំនិញ​ចិត្តធម៌​​ក្លាហាន​ហ៊ាន​តតាំង និង​ផ្តួល​ចោរឆក់​ខ្សែ​.​ក​ប្រដាប់អាវុធ ជាមួយ​ក្បាច់គុន​កុង​ហ្វ៊ូ​

​ខណៈនោះ ម្តាយ​របស់ Li បានចាប់ផ្តើម​ស្រែក​ឲ្យ​គេ​ជួយ ។ ដោយ​ឮ​ស​ម្លែ​ង​ដង្ហោយ​ជួយ​ផងៗ​!!, អ្នកក្លាហាន Chen Jijing ដែល​កំពុងធ្វើដំណើរ​ក្បែរ​នោះ ក៏បាន​ព្យាយាម​បើក​ម៉ូតូ​កាក់​ពួកចោរ​ទាំងពីរ​កុំ​ឲ្យ​គេចខ្លួន ។ ដោយ​មានការ​ស្លន់ស្លោរ ចោរ​ទាំងពីរ​ក៏​ម៉ូតូ​ចូល​ផ្នែក​ម្ខាង​នៃ​រថយន្ត​បឺស និង​ធ្លាយ​ប្រេង ។​

​ស្ថិតក្នុង​សភាពការណ៍​បែបនេះ ពួកវា​ក៏បាន​ចុះ​ចេញពី​ម៉ូតូ និង​រត់​ចែក​ជើង​គ្នា ។ ទោះជា​យ៉ាងណា ចោរ​ម្នាក់​តទល់​នឹង Chen ជាមួយ​កាំបិត​, ប៉ុន្តែ Chen បាន​ប្រើ​វិជ្ជា​គុន​កុង​ហ្វូ​ចាប់​ក្រៀក​ក​.​ចោរ​នេះ​យ៉ាង​ស្រួល រួច​លើក​គ្រវែង​វា​ទៅនឹង​ដី​តែម្តង ។ បន្ទាប់មក Chen បាន​ឡើង​អង្គុយ​សង្កត់​ពី និង​ចាប់​សម្រាត​ខោ​វា ដើម្បី​ធានាថា​វា​មិនអាច​រត់​ទៅណា​បាន ។​

​បន្ទាប់​ក្រោយមក ប៉ូលីស​ក៏បាន​មកដល់​កន្លែងកើតហេតុ និង​ចាប់បញ្ជូន​ចោរ​នេះ​ទៅ​ឃុំឃាំង ។ មិនយូរប៉ុន្មាន​ម៉ោង​ក្រោយមក​, ប៉ូលីស​ក៏បាន​ក្របួច​ចោរ​ម្នាក់ទៀត​ផងដែរ ។​

​និយាយ​ទៅកាន់​ពួក​អ្នកសារព័ត៌មាន​, អ្នកក្លាហាន Chen បាន​និយាយថា គាត់​មិនមាន​អារម្មណ៍​ភ័យខ្លាច​នោះទេ ខណៈពេល​ប្រឈមមុខ​ជាមួយ​ចោរ ។ គាត់​បន្តថា គាត់​ធំ​ដឹងក្តី​នៅក្នុង​ភូមិ​នេះ និង​ចាប់ផ្តើម​ហាត់​វិជ្ជា​គុន​កុង​ហ្វ៊ូ​នេះ​តាំងពី​វ័យ​នៅ​តូច​មក​ម្លេះ ៕​

គួរ​ឲ្យ​សរសើរ​! បុរស​អ្នក​ដឹកជញ្ជូន​ទំនិញ​ចិត្តធម៌​​ក្លាហាន​ហ៊ាន​តតាំង និង​ផ្តួល​ចោរឆក់​ខ្សែ​.​ក​ប្រដាប់អាវុធ ជាមួយ​ក្បាច់គុន​កុង​ហ្វ៊ូ​