លោក ហង់ ជួនណា​រ៉ុ​ន បំផុសគំនិត​មន្ត្រី​បង្រៀន​សិស្សឲ្យចេះវិភាគ

រូបថត ហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡាភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន បាន​បំផុសគំនិត​មន្ត្រី​អប់រំ​ជាង ១ពាន់​នាក់ ឲ្យ​បណ្តុះបណ្តាល​ជំនាញ​ទន់​ដល់​សិស្សានុសិស្ស ក្រៅពី​ជំនាញ​រឹង ឬ​ជំនាញ​ពិត ដើម្បី​ឲ្យ​ពួកគេ​ចេះ​វិភាគ ពិចារណ​ដោយ​ខ្លួនគេ ដូចការអប់រំនៅអឺរ៉ុប។ លោក​ថ្លែង​ក្នុង​សន្និបាត​ការងារ​អប់រំ កាលពី​ថ្ងៃទី៣០ ខែមីនា នៅសាលាតិចណូ យ៉ាង​ដូច្នេះ​ថា៖«ការបណ្តុះបណ្តាល​ជំនាញ​ទន់​សំខាន់​ណាស់ ត្រូវ​បង្រៀន​ចាប់ពី​ថ្នាក់​ម​តេ្ត​យ្យ​សិក្សា​ទៅ...។ នៅ​អនុវិទ្យាល័យ វិទ្យាល័យ ពិសេស​គឺ នៅ​សាលា​អន្តរជាតិ គេ​ឲ្យ​សិស្ស​ហ្នឹង រៀន​ធ្វើ​ខ្លួនឯង មាន​ឯករាជ្យ​ខ្លួនឯង គឺ​អង្គុយ​សិក្សា​ស្រាវជ្រាវ ឧទាហរណ៍​គេ​ប្រាប់ថា អ្នកឯង​ត្រូវ​សរសេរ​ពាក់ព័ន្ធ​នឹង​បញ្ហា​ទឹក ប្រធានបទ​ទឹក ការគ្រប់គ្រង​ទឹក ដូច្នេះ​តើ​ត្រូវ​ស្រាវជ្រាវ​តាមរបៀប​ណា? ទីមួយ គឺ​គេ​ឲ្យ​ស្រាវជ្រាវ តាម​ប្រព័ន្ធ​អ៊ឺ​ន​ធឺ​ណែ​ត គេ​ឲ្យ​ឯកសារ​មើល​រួច សង្ខេប​ឯកសារ​ហើយ​វិភាគ​ឲ្យ​គេ។ សូម្បីតែ​សិក្សា​ពី​អក្សរសិល្ប៍ ក៏​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​ជំនាញ​ទន់​ដែរ ឲ្យ​វិភាគ ឲ្យ​ចេះ​រៀន​ពិចារណា មិនមែន​ឲ្យ​ទន្ទេញ​ចាំ​ទេ»។

សំឡេង​លោក ហង់ ជួន ណា​រ៉ុ​ន៖