​បែងចែក​អំណាច​៖ លោក ហង់ ជួន ណា​រ៉ុ​ន ទទួលបាន​ការសរសើ​រ បន្ទាប់ពី​លោក សាយ សំ​អាល់​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សរសើរ លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ហង់ ជួនណា​រ៉ុ​ន និង រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ថា ជា​រដ្ឋមន្ត្រី ដែល​ហ៊ាន​សម្រេចចិត្ត​ធ្វើ​វិមជ្ឈកា​ល និង​វិសហមជ្ឈកា​ល ក្នុងការ​បែងចែក​ផ្ទេរអំណាច​ទៅ​ថ្នាក់ក្រោម​ខ្លួន ដើម្បី​ទុក​ឱកាស​ឲ្យ​ពួកគេ​បំពេញការងារ ដោយ​កុំ​ឲ្យ​មានការ​ខ្លាចចិត្ត​ថ្នាក់លើ​។​

​ទន្ទឹមនឹង​ការសរសើរ​ដល់​រដ្ឋមន្ត្រី​ទាំងពីរ​រូបនេះ សម្ដេច ហ៊ុន សែន ក៏បាន​រិះគន់​ទៅ​មន្ត្រី​ថ្នាក់មូលដ្ឋាន ដែល​ទទួលបាន​ការផ្ទេ​រ​អំណាច​ពី​លោក ហង់ ជួនណា​រ៉ុ​ន វិញ​ថា ជា​មនុស្ស​មិនចេះ​ក្ដោប​ឱកាស និង​មិនចេះ​ប្រើប្រាស់​អំណាច​ដែល​ពួកគេ​ទទួលបាន​។ ជាមួយគ្នា​នាយករដ្ឋមន្ត្រី ក៏បាន​បញ្ជា​ឲ្យ​លោក ហង់ ជួនណា​រ៉ុ​ន ប្រមូលយក​អំណាច​មក​ចាត់ចែង​ខ្លួនឯង​វិញ​ដែរ បើសិនជា​មន្ត្រី​ថ្នាក់ក្រោម​មិន​ហ៊ាន​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ឲ្យ​បាន​ច្បាស់​នោះ​។​

​សូម​ស្ដាប់​ប្រសាសន៍​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បិទ​សន្និបាត​បូក សរុប​ការងារ​អប់រំ​ប្រចាំឆ្នាំ​២០១៥ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៦ ៖