លោក​ឃ្លាំង​ហួត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនងសង្គម​ Facebook​មកលេង​កំសាន្ត​នៅ​ឆ្នេរ​កោះដាច់

លោក​ឃ្លាំង​ហួត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនងសង្គម​ Facebook​មកលេង​កំសាន្ត​នៅ​ឆ្នេរ​កោះដាច់



ភ្នំពេញ ៖ លោក ឃ្លាំង​ហួត អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ បាន​ធ្វើ​ការ​អំពាវនាវ​តាមរយៈ​ Facebook ​របស់​លោក​កាលពី​ថ្ងៃ​ទី​១​ ខែមេសា​ ដោយ​ឲ្យ​ប្រជាពលរដ្ឋ នៅ​កោះដាច់​ក៏​ដូច​ជា​នៅ​រាជធានី​ភ្នំពេញ ជាពិសេស អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនង Facebook​របស់​លោក​ទាំងអស់ នៅ​រដូវ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​មកលេង​កំសាន្ត​នៅ​រមណីយដ្ឋាន​កោះដាច់​ដើម្បី​កាត់បន្ថយ​បញ្ហា​កកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​រាជធានី នាពេល​បុណ្យចូលឆ្នាំ​ខ្មែរ (៣​ថ្ងៃ​)​ខាងមុខនេះ។

លោក ឃ្លាំង ហួត បាន​សរសេរ​បន្ត​ថា លោក​នឹង​រៀបចំ​ឲ្យ​មាន​លេងល្បែង​ប្រជាប្រិយ​ខ្មែរ គ្រប់​ប្រភេទ​និង​រាំ​លេង​កម្សាន្ត​ជាមួយ​តន្ត្រីសម័យ នៅ​ក្នុង​រមណីយដ្ឋាន​ឆ្នេរ​កោះដាច់​លើទឹក​ដី កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ដូច្នេះ​អ្នក​កោះដាច់ មិនបាច់​ឆ្លង​ទឹក​ទៅលេង​កន្លែង​ណា​ផ្សេង​នោះ​ទេ គឺ​ក្នុង​មូលដ្ឋាន​ពុក​ម៉ែ​បងប្អូន​អាច​រីករាយ​កម្សាន្ត​បាន​តាម​ចិត្ត ហើយក៏​សូម​គោរព​អញ្ជើញ​បងប្អូន​មិត្តភ័ក្ដិ​ជិត​ឆ្ងាយ​ទាំងអស់​ជាពិសេស​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនង Facebook ទាំងអស់​សូម​អញ្ជើញ​មក​ចូលរួម​រីករាយ​កម្សាន្ត​ជាមួយ​យើងខ្ញុំ ក៏ដូចជា​ប្រជាជន​កោះដាច់​ផង​ដែរ។

លោក ឃ្លាំង​ហួត ក៏បាន​មានប្រសាសន៍​ផង​ដែរ​តាមរយៈ​ទូរ​ស័ព្ទ​ប្រាប់​កម្ពុ​ជាថ្មី​កាលពី​រសៀល​ថ្ងៃទី​១​មេសា​ដោយសារ​ថា ដោយ​បាន​ការណែនាំ​ពី​លោក​អភិបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​ក្នុងនាម​លោក​ជា​អភិបាលខណ្ឌ​បាន​ដឹកនាំ​មន្ត្រី​សាលា​ខណ្ឌ​ជ្រោយចង្វារ ​និង ​ប្រជាពលរដ្ឋ​ទៅលេង​ល្បែង​ប្រជាប្រិយ​ និង ​រាំលេង​កំសាន្ត​នៅ​ឆ្នេរ​កោះដាច់​ជា​រៀងរាល់​ឆ្នាំ។

លោក​បន្ត​ថា យើង​បាន​បង្ក​លក្ខណៈ​ឲ្យ​មាន​ការ​ជួប​ជុំ​គ្នា​ឡើង​និង​បង្កើត​ភាព​ស្និត​ស្នាល​ជាមួយ​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខាងមុខនេះ។

នៅ​រយៈពេល​៣​ថ្ងៃ​នៃ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​លោក​ក៏បាន​បញ្ជា​ឲ្យ​មាន​ការ​ការពារ​យាម​ការពារ​សុវត្ថិភាព​បងប្អូន​ប្រជាពលរដ្ឋ​មកលេង​កំសាន្ត​ដោយ​មិន​ឲ្យ​ព្រួយបារម្ភ​ឡើយ៕

លោក​ឃ្លាំង​ហួត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនងសង្គម​ Facebook​មកលេង​កំសាន្ត​នៅ​ឆ្នេរ​កោះដាច់ លោក​ឃ្លាំង​ហួត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនងសង្គម​ Facebook​មកលេង​កំសាន្ត​នៅ​ឆ្នេរ​កោះដាច់ លោក​ឃ្លាំង​ហួត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនងសង្គម​ Facebook​មកលេង​កំសាន្ត​នៅ​ឆ្នេរ​កោះដាច់ លោក​ឃ្លាំង​ហួត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនងសង្គម​ Facebook​មកលេង​កំសាន្ត​នៅ​ឆ្នេរ​កោះដាច់ លោក​ឃ្លាំង​ហួត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​និយម​លេង​បណ្ដាញ​ទំនាក់ទំនងសង្គម​ Facebook​មកលេង​កំសាន្ត​នៅ​ឆ្នេរ​កោះដាច់