ក្រឡាប់​រថយន្ត​កាមរី​ ស្លាប់​ម្នាក់​ របួសធ្ងន់​ស្រាល​៣​នាក់

ក្រឡាប់​រថយន្ត​កាមរី​ ស្លាប់​ម្នាក់​ របួសធ្ងន់​ស្រាល​៣​នាក់

កោះកុង​ ៖​ រថយន្ត​កាមរី​មួយ​គ្រឿង ពណ៌​ស ស៊េរី​៩១​ ពាក់​ស្លាក​លេខ ភ ព 2.2​ង​5283 បាន​ក្រឡាប់​ដោយ​ខ្លួនឯង បណ្ដាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់​ និង​ស្រាល​ម្នាក់។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​តា​អុក ឃុំ​អណ្ដូង​ទឹក ស្រុក​អណ្ដូង​ទឹក ខេត្ត កោះកុង។

លោក​វរសេនីយ៍ឯក ​តាំង ឈុនស្រេង មេបញ្ជាការ​រង​ប៉េអឹម​ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ ដែល​​ស្លាប់ និង​របួស​នោះ​មាន ទី​១-​អ្នកបើកបរ​ ឈ្មោះ ងៀប ឆាយ ​ភេទ​ប្រុស អាយុ​៤៧ ឆ្នាំ (​ស្លាប់​) ទី​២-​ឈ្មោះ ឃួន នឿន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​រង​របួស​ធ្ងន់ ទី​៣- ឈ្មោះ ព្រំ បេង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​រង​របួស​ធ្ងន់ ទី​៤-​កូនប្រុស​របស់ ឈ្មោះ​ងៀប ឆាយ​រង​របួស​ស្រាល។

បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​បញ្ជូន​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី រី អ្នក​រង​របួស​ត្រូវ​បាន​​បញ្ជូន​មក​មន្ទីរពេទ្យ៕