ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប សភាពការណ៍ កិច្ច​ប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់​ធ្នាប់ ប្រចាំឆ្នាំ​២០១៥​និង​ផ្សព្វផ្សាយ​ទិសដៅ ការងារ​ឆ្នាំ​២០១៦

ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប សភាពការណ៍ កិច្ច​ប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់​ធ្នាប់ ប្រចាំឆ្នាំ​២០១៥​និង​ផ្សព្វផ្សាយ​ទិសដៅ ការងារ​ឆ្នាំ​២០១៦



ឧ​ត្ត​រ​មានជ័យ ៖ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៦ នៅ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​រៀបចំ​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប សភាពការណ៍ សហប្រតិ​ប​ត្តិ​ការ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំឆ្នាំ​២០១៥​ និង​ផ្សព្វផ្សាយ​ការងារ​ឆ្នាំ​២០១៦ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​និង​ប្រតិភូ​អម​ដំណើរ លោ​ក ស ថា​វី អភិបាល​នៃ​គណៈអភិបាលខេត្ត មានការ​អញ្ជើញ​ចូលរួម​: ថ្នាក់ដឹកនាំ​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មន្ត្រីរាជការ​ជុំវិញ​ខេត្ត សរុប​ចំនួន​២៩៦​នាក់ លោក នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ផ្តល់​ថវិកា​ក្នុង​ម្នាក់ៗ​១០​ម៉ឺ​ន​រៀល​។

នា​ឱ​កាលនោះ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ផ្តល់​កិត្តិយស បំពាក់​ឋានន្តរសក្ដិ​និង​តួនាទី​មន្ត្រី​នគរបាល​ជាតិ ក្នុង​នោះ​ថ្នាក់​ឧត្តម​សេនីយ៍​ទោ​ចំនួន​១រូប ថ្នាក់​អនុសេនីយ៍ឯក ចំនួន​១២រូប ​ថ្នាក់​អនុសេនីយ៍ទោ​ចំនួន​៥រូប ថ្នាក់​អនុសេនីយ៍ត្រី​ចំនួន​២រូប ថ្នាក់​ព្រឹន្ទបាលឯក​ចំនួន​៧រូប ថ្នាក់​ព្រឹន្ទបាលទោ​ចំនួន​៨រូប ​ថ្នាក់​ឯក​ចំនួន​៣រូប តួនាទី ចំនួន​៩​រូប សរុប​ចំនួន​៤៧​រូប៕

ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប សភាពការណ៍ កិច្ច​ប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់​ធ្នាប់ ប្រចាំឆ្នាំ​២០១៥​និង​ផ្សព្វផ្សាយ​ទិសដៅ ការងារ​ឆ្នាំ​២០១៦ ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប សភាពការណ៍ កិច្ច​ប្រតិបត្តិការ រក្សា​សន្តិសុខ សណ្តាប់​ធ្នាប់ ប្រចាំឆ្នាំ​២០១៥​និង​ផ្សព្វផ្សាយ​ទិសដៅ ការងារ​ឆ្នាំ​២០១៦