កាប់​ប្លន់​យក​ម៉ូតូ​០១៦​ មួយ​គ្រឿង​បាន​ដោយ​សុវត្ថិភាព នៅ​ខណ្ឌ​ចំការមន

កាប់​ប្លន់​យក​ម៉ូតូ​០១៦​ មួយ​គ្រឿង​បាន​ដោយ​សុវត្ថិភាព នៅ​ខណ្ឌ​ចំការមន



ភ្នំពេញ​ ៖​ ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​គ្នីគ្នា​៤ ​ត្រូវ​បាន​ក្រុម​ចោរ​ប្រមាណ​១០​នាក់ ប្រដាប់​ដោយ​ដាវ​សាំម៉ូ​រ៉ៃ​ ធ្វើការ​កាប់ ប្លន់​យក​ម៉ូតូ​សង់​២០១៦ ពណ៌​ខ្មៅ មួយ​គ្រឿង​បានសម្រេច ដោយ​សុវត្ថិភាព កាលពី​ម៉ោង​៣​ទៀបភ្លឺ​ថ្ងៃ​ទី​០១ ខែ​មេសា ​ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ ​ព្រះសីហនុ ស្ថិត​ក្នុង​សង្កាត់ បឹង​កេងកង​ទី​១ ​ខណ្ឌ​ចំការមន។

ជនរងគ្រោះ​ មាន​ឈ្មោះ មឿ​ន សុ​ខៈ ​ស្នាក់នៅ​ម្តុំ​ផ្សារ​សឡា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​ត្រូវ​បាន​មិត្តភ័ក្ដិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។

បើ​តាម​មិត្តភ័ក្ដិ របស់​ជនរងគ្រោះ ដែល​ឋិត​នៅ​ ក្នុង​ហេតុការណ៍ កាប់​ប្លន់​នោះ​ បាន​និយាយ​ថា ​នៅ​មុន​ពេល​កើតហេតុ​ ខ្លួន​ និង​មិត្តភ័ក្ដិ ៣​នាក់​ទៀត មាន​ទាំង​ជនរងគ្រោះ ផង​នោះ​ បាន​ជិះ​ម៉ូតូ​២​គ្រឿង ​ចេញពី​ហូប​បបរ នៅ​ម្តុំ​ផ្សារ​ដើម​គរ ក្នុង​បំណង​ ទៅលេង​នៅ​ម្តុំ ​មាត់ទន្លេ ដោយ​ជិះ​តាម​ផ្លូវ ព្រះសីហនុ លុះ​ជិះ​ដល់ ​កន្លែង​កើតហេតុ​ក្នុង​សង្កាត់​បឹង​កេងកង​១ ក៏​លេច​មុខ​ជនល្មើស ​ជាង​១០​នាក់ ជិះ​ម៉ូតូ ៦​គ្រឿង ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃ បាន​ធ្វើ​ការ​កាប់​ប្រហារ ជាច្រើន​ដាវ មក​លើ​ជនរងគ្រោះ បណ្ដាល​ឲ្យ​ រង​របួស​ធ្ងន់ធ្ងរ ជាច្រើន​កន្លែង​ ដៃ ផ្ទៃមុខ។ ក្រោយ​មក ​ក្រុម​ជនល្មើស​ក៏​លើក​យក​ម៉ូតូ ជនរងគ្រោះ​ជិះ​គេច​ចេញ​ពី​កន្លែង​កើតហេតុ​បាត់​ ដោយ​សុវត្ថិភាព។ ចំណែក​ឯ​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ដាក់​ពាក្យ​បណ្តឹង។

សូម​រំលឹក​ថា នៅក្នុង​ភូមិសាស្ត្រ ខណ្ឌ​ចំការមន​ ក្រោម​ការ​ដឹកនាំ​របស់​លោក​យិន សាន ជា​អធិការ​ខណ្ឌ ចំការមន​ មាន​អំពើ លួច ឆក់ ប្លន់ បាញ់ បាន​កើត​ឡើង​ស្ទើរ​រាល់ថ្ងៃ មិនសូវ​លុះ​ពេល​ឡើយ។ ប្រជាពលរដ្ឋ​សូម​សំណូមពរ​ឲ្យ​ថ្នាក់លើ​ជួយ​ពង្រឹង សុវត្ថិភាព នៅក្នុង​មូលដ្ឋាន ខណ្ឌ​មួយ​នេះ​ផង​ដើម្បី​ឲ្យ​ពួកគាត់​កក់ក្តៅ​បន្តិច៕