បាយ​ទាខ្វៃ​ដ៏​ពេញ​និយម​នៅ​ប្រទេស​សិង្ហ​បុរី បាន​មកដល់​កម្ពុជា​ហើយ

បាយ​ទាខ្វៃ​ដ៏​ពេញ​និយម​នៅ​ប្រទេស​សិង្ហ​បុរី បាន​មកដល់​កម្ពុជា​ហើយ



មុខម្ហូប​របស់​បណ្តា​ប្រទេស​អាស៊ាន​ទាំង ១០ បាន​បង្ហាញ​និង​បង្កប់​នូវ​ឱជា​រស ដំណើរ​ការធ្វើ និង​ប្រ​វិ​ត្តិ​នៅ​ពីក្រោយ​ដ៏​ពិសេស​រៀងៗ​ខ្លួន​។ យើង​បានធ្វើការ​ទស្សនា​នូវ​ស្តង់​ម្ហូបអាហារ​យ៉ាងច្រើន ដែលមាន​ភាពខុសប្លែក​ពីអ្វី​មួយ ដែល​យើង​ធ្លាប់បាន​ទទួលទាន​ពីមុនមក​។ រូបរាង​និង​រសជាតិ ផ្គួប​ជាមួយ​អាកប្ប​កិរ​យា​ដ៏​រួសរាយ​រាក់ទាក់​របស់​អ្នកលក់​ក្នុងការ​បង្ហាញ​មុខម្ហូប​របស់ខ្លួន បានធ្វើឱ្យ​អ្នកចូលរួម អាច​ទទួលបាន​បទពិសោធ​ន៏​ដ៏​ល្អ​ពិសេស​ក្នុងការ​ភ្លក់ និង​ស្គាល់​ឱជា​រស​នៃ​អាហារ​ដែលមាន​នៅតាម​បណ្តា​ប្រទេស​អាស៊ាន ប្រកបទៅដោយ​ក្តី​សោម​ស្សរី​ករាយ​។​

ជាមួយគ្នានេះដែរ យើងទាំងអស់គ្នា​សុទ្ធតែ​បាន​ស្គា​ល់បាយ​ទាខ្វៃ​រួចមកហើយ តែ​អ្វីដែល​យើង​មិន​បានដឹង​នោះ​គឺថា​ទាខ្វៃ​មាន​ច្រើន​ប្រភេទ​។ ទាខ្វៃ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បានទទួល​ទាន​កន្ល​ង​មកនេះ ភាគច្រើន​ត្រូវបាន​ធ្វើឡើង​តាម​ទំ​លាម​ទម្លាប់​ខ្វៃ​បែប​ចិន និង​តាមបែប​ខ្មែរ​យើង​ផ្ទាល់​។ ហើយ​សម្រាប់​ថ្ងៃ​ដ៏​ពិសេស​នេះ ហាង Johnson Duck បានធ្វើ​ការដាក់​បង្ហាញ​និង​លក់​មុខម្ហូប​ប្រចាំ​ហាង​របស់ខ្លួន ដែលជា​ប្រភេទ​ទាខ្វៃ​ដ៏​ពិសេស​ដែលមាន​ដើមកំណើត​មកពី​ប្រទេស​សិង្ហ​បុរី​។
​លោក Teo ដែល​ម្ចាស់​ហាង​នេះ​បាន​និយាយថា ភាគច្រើន​ទាខ្វៃ​មាន​ភាព​ពេញនិយម​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ចិន​និង​ហុងកុង ហើយ​វា​ក៏មាន​ភាព​និយម​យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ដោយ​យើង​បាន​សង្កេតឃើញថា​វា​ត្រូវបាន​ដាក់លក់​ស្ទើរតែ​គ្រប់​ទីកន្លែង​។ សម្រាប់​ការ​ចម្អិន​ទាខ្វៃ​របស់​យើង យើង​បាន​ប្រើ​នូវ​វិធីសាស្ត្រ​និង​គ្រឿងផ្សំ​ដែល​ខុសប្លែក​ពី​ការ​ចម្អិន​ក្នុងប្រទេស​កម្ពុជា អ្នក​អាច​សាកល្បង​វា​បាន​ដើម្បី​ដឹង​ពី​ភាពខុសប្លែក​ឱ្យ​កាន់តែច្បាស់​។

លោក​បាន​បន្ត​ប្រាប់ថា គ្រឿងផ្សំ​ដែល​បាន​ប្រើ​គឺជា​គ្រឿងផ្សំ​ក្នុងស្រុក តែ​ត្រូវបាន​ស​ម្រឹត​ស​ម្រា​ង​ឡើងទៅ​តាមបែប​ផែន​នៃ​ការ​ចម្អិន​របស់​ប្រទេស​សិង្ហ​បុរី​។ ក្នុង​ថ្ងៃ​តាំង​ពិ​ពរណ៍​នេះ ហាង​របស់​យើង​បានដាក់​លក់​នូវ​មុខម្ហូប​ដូចជា បាយ​មាន់ បាយ​ទាខ្វៃ ស៊ុប​ជាច្រើន​ប្រភេទ ដែល​ប្រើប្រាស់​នូវ​ប​ន្លៃ​ដ៏​ស្រស់​ល្អ​។

​ចង់ដឹងថា​តើ​ទាខ្វៃ​តាមបែប​សិង្ហ​បុរី​មាន​ភាពខុសប្លែក​យ៉ាងណា​នោះ អ្នក​អាច​សាកល្បង​ភ្លក់​បាន ដែល​ត្រូវបាន​ដាក់លក់​នៅឯ​ស្តង់​តាំង​ពិ​ពរណ៍​ក្នុង​កម្មវិធី​ពិ​ពរណ៍​មុខ​ម្ហូ​ម​អាស៊ាន​ឆ្នាំនេះ​។ អ្នក​ក៏​អាច​ទៅ​សាកល្បង​បាន​នៅឯ​ហាង​របស់​ពួកគេ​ផ្ទាល់ ដោយ​ហាង​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​ទើបតែ​បាន​ចាប់ដំណើរការ​ក្នុងពេល​ប៉ុន្មាន​ខែ​មុន​នេះឯង ដែលមាន​ទីតាំងនៅ​ជិត​សណ្ឋាគារ​ប៉ាស៊ីហ្វិក ផ្លូវ​មុន្នី​វង្ស​។ គួរ​បញ្ចាក់​ផងដែរ​ថា ការតាំង​ពិរ​ពរណ៍​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១ រហូតដល់​ថ្ងៃទី ២ នៃ​ខែមេសា ដូច្នេះហើយ​ថ្ងៃនេះ​គឺជា​ថ្ងៃ​ចុងក្រោយ​នៃ​ការតាំង​ពិ​ពរ​ណ៍ហើយ ចូរ​កុំ​រំលង​ឱកាស​នៃ​ការសាកល្បង​ឱជា​រស​ដ៏​ឆ្ងាញ់​ពិសារ​នៃ​មុខម្ហូប​របស់​បណ្តា​ប្រទេស​អាស៊ាន​ទាំង ១០ នេះ​ឱ្យសោះ​៕