សិស្សសាលា​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ត្រូវ​រថយន្ត​សាំ​យ៉ុង​កៀរ​ហើយ​កិន​បែកក្បាល​ស្លាប់​ម្នាក់​របួស​ធ្ងន់​ម្នាក់​

ខេត្តកណ្តាល​៖ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់ សិស្សសាលា​អាយុ​១៤​ឆ្នាំ និង​១៥​ឆ្នាំ​២​នាក់​កំពុង​ជិះ​ម៉ូតូឌុប​គ្នា ស្រាប់តែ​មួយគ្រឿង​ម៉ាក​សាំ​យុង បើក​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន​ដូចគ្នា​បាន​ទាក់​ដៃចង្កូត​ម៉ូតូ​បណ្តាល​ឲ្យ​ដួល​ខ្ទាត​អ្នក​ឌុប​ចូល​ក្រោម​កង់​រថយន្ត​កិន​ចំក្បាល​ធ្លាយ​ខួរ​ស្លាប់​ក្នុង​ថ្លុកឈាម ចំណែក​អ្ក​ជិ​អ​ខាងក្រោយ​បាន​រងរបួស​ធ្ងន់​។ ភ្លាមនោះ​អ្នកបើកបរ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។ ហេតុការណ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨ និង​១០​នាទី​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវជាតិ​លេខ​21A ក្នុងភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃខែ​ឆ្នាំ កើតហេតុ​ខាងលើ មាន​រថយន្ត​មួយគ្រឿង​ម៉ាក សាំ​យុង ពណ៌​ស្លា​ទុំ ពាក់​ផ្លាកលេខ​ភ្នំពេញ​5A-0137 បើកបរ​ដោយ​ឈ្មោះ ស៊ូ វុទ្ធី ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឱ​ភា​សាំង ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ មុខរបរ​បើកបរ​រថ​យន្ត បើក​ពី​កើ​តទៅ​លិច​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​ប៉ះ​ជាមួយ​ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច ពណ៌​ស ពាក់​ផ្លាកលេខ កណ្តាល​1P-4733 ដែល​កំពុងបើក​បញ្ច្រាស​ទិស​គ្នា​ពី​លិច​មក​កើត ដោយ​ឈ្មោះ សិត សុខ​ឃឹម ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ ជា​សិស្ស មាន​ទីលំនៅ​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ស្លាប់​នៅ​កន្លែងកើតហេតុ​។ អ្នករួមដំណើរ​ឈ្មោះ ហេង សុខ​ហ៊ួ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​លេខ​4 ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ជា​សិស្ស របួសធ្ងន់ ។

​សាក្សី​កន្លែងកើតហេតុ​បាន​និយាយថា គ្រោះថ្នាក់​ខាងលើ​កើតឡើង​ដោយសារ រថយន្ត​ប៉ះ​ទាក់​ដៃចង្កូត​ម៉ូតូ​បណ្តាល​ឲ្យ​ដួល ឈ្មោះ​សិត សុខ​ឃឹម ដួល​ខ្ទាតចូល ក្រោម​កង់​រថយន្ត កិន​បែកក្បាល​ចេញ​ខួ​ស្លាប់​ភ្លាមៗ​តែម្ដង ។ ចំណែក​ឈ្មោះ​ហេង សុខ​ហ៊ួ រងរបួស​ធ្ងន់​ហើយ​ត្រូវ បាន​ក្រុមគ្រួសារ​យកទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។ ចំណែក​សព​ស​ត្ថ​កិច្ច​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​វត្ថុតាង​រថយន្ត​និង​ម៉ូតូ​បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​។ ហើយ​នៅវេលា​ម៉ោង​២០ និង​២០​នាទី​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៦​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តកណ្ដាល​បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត ឈ្មោះ ស៊ូ វុទ្ធី ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕

KA-01-04-2016-08 KA-01-04-2016-09 KA-01-04-2016-10 KA-01-04-2016-11