ចង់​ទិញ​ iPhone SE ​ប្រយ័ត្ន​​ទិញ​ចំ​​ iPhone 5s ​​បើ​មិន​ចេះ​មើល​​​​

​ដោយ​សារ​តែ​ iPhone SE មាន​រូបរាង​ស្ទើរ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​ iPhone 5s វា​អាច​ជា​ឱកាស​​​កេង​ចំណេញ​​មួយ​របស់​ជន​ខិល​ខូច​ ដោយ​​​ពួក​គេ​លក់​ 5s តែ​​ក្លែង​ជា​ SE ទៅ​ឲ្យ​អតិថិជន។ យ៉ាង​ណា​ក្ដី​ SE និង​ 5s មិន​ដូច​គ្នា​ទាំង​ស្រុង​នោះ​ទេ​ ដោយ​រូបរាង​ខាង​ក្រៅ​របស់​វា​មាន​ចំណុច​ខុស​គ្នា​មួយ​ចំនួន​ ដែល​អាច​ចំណាំ​បាន។

 

១. គែម​ជុំវិញ៖​​​​

 

ចង់​ទិញ​ iPhone SE ​ប្រយ័ត្ន​​ទិញ​ចំ​​ iPhone 5s ​​បើ​មិន​ចេះ​មើល​​​​

 

បើ​មើល​លើ​គែម​ជុំវិញ​របស់​ទូរសព្ទ​ iPhone 5 ឬ​ 5s ឃើញ​ថា​វា​មាន​សភាព​​ភ្លឺ​ដែល​ចាំង​ពន្លឺ​ព្រាក​ៗ​ ដោយ​ឡែក​គែម​របស់​ SE ឯ​ណោះ​វិញ​គឺ​មិន​មាន​សភាព​ចាំង​នោះ​ឡើយ​ ហើយ​គែម​របស់​វា​ហាក់​មាន​រាងមូល​ជាង​មុន​ពោល​គឺ​មិន​ស្រួច​ខ្លាំង​ដូច​មុន។

 

២. កាមេរ៉ា៖

 

ចង់​ទិញ​ iPhone SE ​ប្រយ័ត្ន​​ទិញ​ចំ​​ iPhone 5s ​​បើ​មិន​ចេះ​មើល​​​​

 

កាមេរ៉ា​របស់​ iPhone 5 ឬ​ 5s ​មាន​សភាព​ភ្លឺ​ដែល​អាច​មើល​ធ្លុះ​ដល់​​ក្នុង​បាន​ ចំណែក​ឯ​ iPhone SE វិញ​​មាន​សភាព​ងងឹត​មិន​ងាយ​មើល​ធ្លុះ​ដល់​ក្នុង​ឡើយ។

៣. ឡូហ្គោ៖

 

ចង់​ទិញ​ iPhone SE ​ប្រយ័ត្ន​​ទិញ​ចំ​​ iPhone 5s ​​បើ​មិន​ចេះ​មើល​​​​

 

អ្នក​ប្រើ​ប្រាស់​ iPhone 5 និង​ 5s ច្បាស់​ជា​ដឹង​ថា​ឡូហ្គោ​ផ្លែ​ប៉ោម​ដែល​នៅ​ខាង​ក្រោយ​គឺ​ងាយ​ឆ្កូត​​ ពេល​ប៉ះ​នឹង​អ្វី​មួយ។ ចំពោះ​ឡូហ្គោ​ដែល​មាន​លើ​ iPhone SE វិញ​គឺ​ខុស​គ្នា​ដោយ​​​វា​មិន​ចេះ​ឆ្កូត​ឡើយ​ ពោល​ដូច​នឹង​ឡូហ្គោ​មាន​លើ​ iPhone 6, 6s ដែរ។

 

៤. លេខ​ម៉ូដែល និង​ពណ៌​៖

 

ចង់​ទិញ​ iPhone SE ​ប្រយ័ត្ន​​ទិញ​ចំ​​ iPhone 5s ​​បើ​មិន​ចេះ​មើល​​​​

 

លេខ​ម៉ូដែល​ ដែល​នៅ​ខាង​ក្រោយ​សម្បក iPhone SE គឺ A1723, A1662ឬ​ A1724 ​ហើយ​វា​មាន​ជម្រើស​ពណ៌​ស៊ី​ជម្ពូ។ ចំណែក​ឯ​លេខ​ម៉ូដែល​របស់​ iPhone 5s គឺ A1453, A1457, A1518, A1528, A1530 ឬ​ A1533 ​ដែល​គ្មាន​ជម្រើស​ពណ៌​ស៊ី​ជម្ពូ។

 

៥. ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ៖

 

iPhone SE មាន​អង្គ​ផ្ទុក​ទិន្នន័យ​តែ​ពីរ​ជម្រើស​គឺ​ ១៦GB និង​ ៦៤GB ចំណែក​ឯ​ iPhone 5s មាន​ដល់​បី​ជម្រើស​គឺ​ ១៦GB, ៣២GB និង​ ៦៤GB។ ប្រសិន​ប្រទះ​ឃើញ​ថា​ iPhone SE អ្នក​បម្រុង​ទិញ​មាន​ទំហំ​ ៣២GB បាន​ន័យ​ថា​ជា​ម៉ាក​ក្លែង​ក្លាយ៕​​​​​

 

ចុច​អាន៖ ចង់​​ដឹង​ថា​កន្លង​មក​​អ្នក​បាន​មើល​វីដេអូ​អ្វី​ខ្លះ​លើ​ Facebook ​អត់​ពិបាក​សោះ​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ thegioididong​​​​​​​​​