ម៉ាស៊ីន​ព្រីន Canon ស៊េរី​ថ្មី​៤ម៉ូដែល​ ល្បី​ខាង​សន្សំ​សំចៃ​ទឹក​ថ្នាំ​

កាល​ពី​ម្សិលមិញ ក្រុមហ៊ុន iClick បាន​បាន​ដាក់​បង្ហាញ​ម៉ាស៊ីន​ព្រីន​ម៉ាក Canon ស៊េរី​ថ្មី​ដល់​ទៅ ៤ម៉ូដែល ដែល​ល្បី​ថា​មាន​មាន​គុណភាព​ខ្ពស់ និង​អាច​សន្សំសំចៃ​ទឹក​ថ្នាំ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

 

ម៉ាស៊ីន​ព្រីន Canon ស៊េរី​ថ្មី​៤ម៉ូដែល​ ល្បី​ខាង​សន្សំ​សំចៃ​ទឹក​ថ្នាំ​

 

ម៉ាស៊ីន​ព្រីន​ទាំង ៤ម៉ូដែល​ដែល​ទើប​តែ​បាន​នាំ​ចូល​នោះ​មាន​ដូចជា៖

 

-PIXMA Ink Efficient G Series មាន ៣ម៉ាក៖ G1000, G2000 និង G3000។ ចំពោះ​ម៉ាស៊ីន​ព្រីន​ម៉ូដែល G3000 ផលិត​ឡើង​សម្រាប់​បំពេញ​តម្រូវ​ការ​ព្រីន​ឯកសារ​ក្នុង​ការិយាល័យ​ខ្នាត​តូច​ អាច​បោះពុម្ព​ក្រដាស​ស​ខ្មៅ​បាន​រហូត​ដល់​ទៅ ៦០០០ទំព័រ និង​ក្រដាស​ពណ៌​បាន​ដល់​ទៅ ៧០០០ទំព័រ។ លើស​ពី​នេះ​ម៉ាស៊ីន​ព្រីន​ប្រភេទ​នេះ ក៏​អាច​ឱ្យ​អ្នក​ភ្ជាប់ Wireless ជាមួយ​ទូរសព្ទ និង​អាច​បញ្ជា​ពី​ចម្ងាយ​បាន។

 

-PIXMA Ink Efficient E Series មាន ២ម៉ាក៖ E560 និង E610 ជួយ​កាត់​បន្ថយ​ថ្លៃ​ប្រើប្រាស់​បាន​ច្រើន បើ​ធៀប​នឹង​ម៉ាស៊ីន​ព្រីន​បែប​ឡាស៊ែ​ស៊េរី​ចាស់ៗ និង​អាច​ប្រើ​ជាមួយ​ជម្រើស​ដប​ទឹក​ថ្នាំ​ខ្នាត​ធំ។

 

-PIXMA S Series មាន ២ម៉ាក៖ iP2870S និង MG2570S។ សម្រាប់ PIXMA iP2870S មាន​មុខងារ​ព្រីន​ធម្មតា តែ​មាន​រូបរាង​តូច​ស្រាល​ងាយ​ស្រួល​សម្រាប់​ការិយាល័យ​និង​គេហដ្ឋាន រីឯ​ម៉ូដែល MG2570S មាន​មុខងារ​ព្រីន ស្កេន និង​ថត​ចម្លង​រម​គ្នា។

 

-MAXIFY Series មាន ៣ម៉ាក៖ MB5370, MB5070 និង iB4070។ ម៉ាស៊ីន​ព្រីន​ស៊េរី​នេះ​ផលិត​ឡើង​ផ្តោត​សំខាន់​លើ​បច្ចេកវិទ្យា​ទឹក​ថ្នាំ​ពិសេស ដែល​អាច​​ប្រឆាំង​នឹង​ទឹក​និង​ស្នាម​ហ្វឺត​គូស​លើ​ក្រដាស ដោយ​នៅ​តែ​រក្សា​ភាព​ដើម​សភាព​ដើម​នៃ​ឯកសារ។

 

 

ខាង​ក្រុមហ៊ុន iClick បាន​ឱ្យ​ដឹង​ថា ម៉ាស៊ីន​ព្រីន​ម៉ាក Canon ស៊េរី​ថ្មី​នេះ​ត្រូវ​បាន ផលិត​ឡើង​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​របស់ Canon ដែល​អាច​ផ្តិត​រូបភាព​បាន​ច្បាស់​ និង​អាច​រក្សា​ពណ៌​ដើម​ឯកសារ​បាន ហើយ​ថែម​ទាំង​ជួយ​សម្រួល​ដល់​អាជីវកម្ម​គ្រប់​ប្រភេទ​និង​អាច​បំពេញ​តម្រូវ​ការ​ផ្សេងៗ​របស់​អ្នក​អតិថិជន​បាន​ទាន់​ពេល​វេលា៕

 

អត្ថបទ៖ ប៉ែត ផាន់និត