Samsung ​បង្ហាញ​ទូ​ទឹកកក Twin Cooling Plus និង​ម៉ាស៊ីន​ត្រជាក់​រាង​ត្រីកោណ​ថ្មី

ក្រុមហ៊ុន Samsung បាន​ដាក់​បង្ហាញ​ទូ​ទឹកកក Twin Cooling Plus ម៉ាស៊ីន​ត្រជាក់​រាង​ត្រីកោណ​ថ្មី និង​ផលិតផល​គ្រឿង​អេឡិចត្រូនិក​ប្រើប្រាស់​ផ្សេងៗ​ទៀត នៅ​ក្នុង​កម្មវិធី​ជួបជុំ​អ្នក​ចែកចាយ​ផលិតផល​ផលិតផល Samsung ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន KLDis​ កាលពី​ថ្ងៃ​ទី​២៩-មីនា។

 

ទូ​ទឹកកក​ស៊េរី​ថ្មី​នេះ​ អាច​រក្សា​បន្លែ​ផ្លែឈើ និង​គ្រឿងទេស​ឲ្យ​ស្រស់​បាន​យូរ ដោយសារ​តែ​វា​បំពាក់​​បច្ចេកវិទ្យា Twin Cooling Plus ដែល​អាច​រក្សា​សំណើម​បាន​រហូត​ដល់​ទៅ​ ៧០% មិន​ថា​បន្លែ​ផ្លែ​ឈើ​ទាំង​នោះ​ដាក់​ក្នុង​កន្លែង​ណា​ក៏​ដោយ​ក្នុង​ទូ​ទឹកកក​។

 

Samsung ​បង្ហាញ​ទូ​ទឹកកក Twin Cooling Plus និង​ម៉ាស៊ីន​ត្រជាក់​រាង​ត្រីកោណ​ថ្មី

 

បច្ចេកវិទ្យា Twin Cooling Plus ធ្វើឲ្យ​ខ្យល់​នៅ​កន្លែង​ត្រជាក់​មិន​ហូរ​ចូល​កន្លែង​កក​ដែល​ការពារ​មិន​ឲ្យ​ក្លិន​មិនល្អ​ហូរ​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​ធ្វើឲ្យ​បន្លែ​ផ្លែឈើ​នៅ​ស្រស់​ដូចដើម​។ អ្នក​ប្រើប្រាស់​អាច​ផ្លាស់​ប្ដូរ​កន្លែង​ត្រជាក់​ក្នុង​ទូ​ទឹក​កក​ទៅ​ជា​កន្លែង​កក ​ដើម្បី​ក្លាសេ​ម្ហូបអាហារ​។

 

ឯ​ម៉ាស៊ីន​ត្រជាក់​ដែល​រចនា​ជា​រាង​ត្រីកោណ​ថ្មី អាច​រក្សា​សីតុណ្ហភាព​នៅ​ក្នុង​បន្ទប់​ឲ្យ​ត្រជាក់​រហូត ដោយ​មិន​ចាំបាច់​បិទ​ បើក ឬ​ក៏​កំណត់​សីតុណ្ហភាព​ចុះ​ឡើង​។ ដូច្នេះ​វា​ប្រើប្រាស់​ថាមពល​អគ្គិសនី​កាន់​តែ​តិច​។

 

Samsung ​បង្ហាញ​ទូ​ទឹកកក Twin Cooling Plus និង​ម៉ាស៊ីន​ត្រជាក់​រាង​ត្រីកោណ​ថ្មី

 

បច្ចេកវិទ្យា Digital Inverter ជំនាន់​ថ្មី​ ប្រើប្រាស់​ថាមពល​ត្រឹមតែ​៣២% នៃ​ការ​ប្រើប្រាស់​ថាមពល​ម៉ាស៊ីន​ត្រជាក់​ធម្មតា។ មាន​ន័យ​ថា​ វា​អាច​សន្សំ​សំចៃ​រហូត​ដល់​ទៅ ៦៨%​។ មុខងារ​នេះ នឹង​ធ្វើ​ឲ្យ​បន្ទប់​ត្រជាក់​លឿន​ជាង​មុន ដោយសារ​ដំណើរការ​ក្នុង​កម្រិត​អតិបរិមា​ជាមួយ​នឹង​ល្បឿន​កង្ហារ​ត្រឹម​តែ​៣០​នាទី​ប៉ុណ្ណោះ ដើម្បី​បង្គ្រប់​ភាព​ត្រជាក់​ក្នុង​បន្ទប់​។

 

រាល់​ការ​ទិញ​ទូ​ទឹក​កក​ Samsung ស៊េរី​ថ្មី ឬ​ម៉ាស៊ីនត្រជាក់​រាង​ត្រីកោណ​ថ្មី​ ចាប់​តាំង​ពី​ថ្ងៃ​នេះ​តទៅ​ អតិថិជន​នឹង​ទទួល​បាន​ការ​ធានា​រហូត​ដល់​ទៅ​១០​ឆ្នាំ៕

 

Samsung ​បង្ហាញ​ទូ​ទឹកកក Twin Cooling Plus និង​ម៉ាស៊ីន​ត្រជាក់​រាង​ត្រីកោណ​ថ្មី

 

អត្ថបទ៖ ពាណិជ្ជកម្ម​