Sony​ ​បញ្ចេញ​ ​Lens​ ​50​ ​mm​ ​f1.8​ ​និង​ ​70-300​ FE​ ​ម៉ូដែល​ថ្មី​

ក្នុង​ត្រី​មាស​ទី​មួយ​ឆ្នាំ​២០១៦​ នេះ ​ខាង​ក្រុម​ហ៊ុន​ ​Sony​ ​បាន​បញ្ចេញ​​ផលិតផល​ជា​ច្រើន​ដោយ​ក្នុង​នោះ​ ​lens​ ​ម៉ូដែល​ថ្មី​គឺ​ prime lens FE 50mm f/1.8 និងlens Full Frame FE 70-300mm f/4.5-5.6 zoom lens បាន​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន​ជាង​គេ​។​

 

Sony​ ​បញ្ចេញ​ ​Lens​ ​50​ ​mm​ ​f1.8​ ​និង​ ​70-300​ FE​ ​ម៉ូដែល​ថ្មី​

 

ដោយ​ lens FE 50mm f/1.8​ ​គឺ​មាន​ទម្ងន់​ប្រមាណ​តែ​ជាង​ ១៩០ក្រាម​តែ​ប៉ុណ្ណោះ​។​ ​លើស​ពី​នេះ​ដោយ​សារ​តែ​វា​ជា​ម៉ូដែល​ថ្មី​ដូច​នេះ​វា​មាន​បំពាក់​នូវ​​កញ្ចក់​កែវ​ដែល​រឹង​មាំ​និង​ភ្លឺ​ថ្លា​ ​ហើយ​ក៏​មាន​កង​បង្វិល​​ aperture​ ​បាន​យ៉ាង​រលូន​ ​ដែល​នេះ​អាច​ជួយ​ឲ្យ​ការ​ចាប់​រូប​ភាព​ឬ​វីដេអូ​កាន់​តែ​ប្រសើរ​។​

 

Sony​ ​បញ្ចេញ​ ​Lens​ ​50​ ​mm​ ​f1.8​ ​និង​ ​70-300​ FE​ ​ម៉ូដែល​ថ្មី​

 

សម្រាប់​ ​lens FE 70-300mm​ ​វា​ ​lens​ ​ដែល​ផលិត​ឡើង​សម្រាប់​ការ​ថត​រូប​ប្រភេទ​ ​Action​ ​ដូច​ជា​ ​កីឡា​ និង​ ​សកម្មភាព​សត្វ​ជា​ដើម​។​ ​ដែល​ ​lens​ ​ប្រភេទ​នេះ​មាន​ ​F-stop​ ​ចន្លោះ​ពី​ ​4.5​ ​ទៅ​ ​5.6​ ​ហើយ​វា​មាន​បំពាក់​នូវ​មុខងារ​ពិសេស​ៗ​ជា​ច្រើន​ដូច​ជា​ ​អាច​ចាប់​រូបភាព​បាន​ដិត​ និង​រហ័ស​,​ ​ប្រព័ន្ធ​ទប់​លំនឹង​រូបភាព​,​ ធន់​នឹង​ធូលី​ ​ឬ​អប់​ផ្សែង​នានា​។​

 

Sony​ ​បញ្ចេញ​ ​Lens​ ​50​ ​mm​ ​f1.8​ ​និង​ ​70-300​ FE​ ​ម៉ូដែល​ថ្មី​

 

​lens​ ​ទាំង​ពីរ​ខាង​លើ​នេះ​អាច​នឹង​មាន​វត្តមាន​លើ​ទី​ផ្សារ​នា​ខែ​ឧសភា​ឆ្នាំ​២០១៦​ ​ជា​មួយ​តម្លៃ​ ​២៥០ដុល្លារ​ ​សម្រាប់​ប្រភេទ​ ​50 mm​ ​និង​តម្លៃ​ ​១២០០ដុល្លារ​ ​សម្រាប់​ប្រភេទ​ ​70-300mm​៕​

 

អាន​បន្ត​ ​៖​  ចង់​ទិញ​ iPhone SE ​ប្រយ័ត្ន​​ទិញ​ចំ​​ iPhone 5s ​​បើ​មិន​ចេះ​មើល​​​​

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​petapixel