ហេតុ​ផល​​បី​​ដែល​​ Steve Jobs សម្រេច​ដាក់​ឈ្មោះ​ក្រុមហ៊ុន​ថា​ Apple

ដើម្បី​ជា​ការ​អបអរ​ដល់​ខួប​ទី​៤០​ឆ្នាំ​នៃ​ការ​បង្កើត​ក្រុមហ៊ុន​ Apple ដែល​មាន​​លោក​ Steve Jobs ជា​ស្ថាបនិក​ និង​លោក​ Steve Wozniak ជា​សហ​ស្ថាបនិក​ ថ្ងៃ​នេះ​ Sabay សូម​លើក​យក​រឿង​រ៉ាវ​មួយ​អំពី​ក្រុមហ៊ុន​ ដែល​មនុស្ស​មួយ​ចំនួន​ប្រហែល​មិន​បាន​ដឹង។

 

ហេតុ​ផល​​បី​​ដែល​​ Steve Jobs សម្រេច​ដាក់​ឈ្មោះ​ក្រុមហ៊ុន​ថា​ Apple

 

រឿង​រ៉ាវ​នោះ​គឺ​ទាក់​ទង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លោក​ Steve Jobs សម្រេច​យក​ផ្លែប៉ោម​ “Apple” មក​ធ្វើ​ជា​ឈ្មោះ​របស់​ក្រុមហ៊ុន។ មូលហេតុ​គឺ​មាន​បី​​ ដែល​មាន​ដូច​ខាង​ក្រោម៖

 

-ទី​មួយ​គឺ​ដោយ​សារ​តែ​​មិន​មាន​​បុគ្គលិក​ណា​មួយ​​​អាច​ផ្ដល់​​គំនិត​ជា​ឈ្មោះ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ដល់​លោក​បាន

 

-​​ទី​ពីរ​ដោយ​សារ​តែ​លោក​ Steve Jobs ចូល​ចិត្ត​ផ្លែ​ប៉ោម​ខ្លាំង​ ក្រោយ​ពី​លោក​ធ្លាប់​បាន​​ចំណាយ​ពេល​មួយ​រយៈ​​លើ​ចម្ការ​ផ្លែ​ប៉ោម​នៅ​រដ្ឋ​ Oregon ​សហរដ្ឋអាមេរិក​​​​

 

​​​​-ទី​បី​នោះ​គឺ​ដោយ​សារ​ពាក្យ​​ Apple ​បើ​គិត​ជា​លេខរៀង​នៃ​ព្យញ្ជនៈ​គឺ​វា​ស្ថិត​នៅ​លើ​ក្រុមហ៊ុន​ Atari ដែល​​លោក​ Steve Jobs ធ្លាប់​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​នោះ៕​​​​​​​​​​​​

 

 

ចុច​អាន៖ ចង់​ទិញ​ iPhone SE ​ប្រយ័ត្ន​​ទិញ​ចំ​​ iPhone 5s ​​បើ​មិន​ចេះ​មើល​​​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ YouTube​​​​​​​​​