ក្តៅៗ! iPhone SE ទើប​មក​ដល់​​ស្រុក​ខ្មែរ​មុន​នេះ

ទូរសព្ទ​បង​ប្អូន iPhone 5s គឺ iPhone SE បាន​ឈាន​ជើង​ដល់​ទីផ្សារ​ស្រុក​ខ្មែរ​ប៉ុន្មាន​ម៉ោង​មុន​នេះ ដោយ​ដាក់​លក់​ក្នុង​តម្លៃ​ប្រហែល ៥១០ដុល្លារ សម្រាប់​ម៉ូដែល 16GB និង ៦១០ដុល្លារ សម្រាប់​ទំហំ 64GB។

 

ក្តៅៗ! iPhone SE ទើប​មក​ដល់​​ស្រុក​ខ្មែរ​មុន​នេះ

 

ខាង​ភ្នាក់ងារ​លក់​របស់​​ហាង​លក់​ទូរសព្ទ សុខ លី បាន​ឱ្យ​ថា iPhone SE មក​ដល់​ថ្ងៃ​មិញ​ដោយ​មាន ២ពណ៌​គឺ​ពណ៌ មាស និង​ពណ៌​ផ្កាឈូក ហើយ​អតិថិជន​ក៏​កំពុង​សម្រុង​ទៅ​ទិញ​បណ្តើរៗ​ហើយ​ដែរ។

 

iPhone SE បំពាក់​ដោយ​អេក្រង់ ៤អ៊ីញ​និង​មាន​រាង​ដូចគ្នា​ទៅ​នឹង iPhone 5s ចេញ​តាំង​ពី​ឆ្នាំ ២០១៣ ដែរ។ បច្ចេកវិទ្យា​ដែល​បំពាក់​លើ iPhon SE ស៊េរី​ថ្មី​នេះ​គឺ​ស្រដៀង​គ្នា​នឹង iPhone 6s/6s Plus តែ​គ្មាន​មុខងារ 3D Touch នោះ​ទេ។ Apple ផលិត iPhone SE អេក្រង់ ៤អ៊ីញ ដូច្នេះ​គឺ​ដើម្បី​តម្រូវ​ចិត្ត​អ្នក​ប្រើប្រាស់​ដែល​និយម​ស្មាតហ្វូន iPhone អេក្រង់​តូច​ងាយ​កាន់ ហើយ​រង់​ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ​​សន្ទុះ​នៃ​ការ​ចាប់​អារម្មណ៍​ស្មាតហ្វូន​ស៊េរី​ថ្មី​ទាំង​ពីរ​ខ្លាំង​កម្រិត​​ណា​ដែរ៕

 

ក្តៅៗ! iPhone SE ទើប​មក​ដល់​​ស្រុក​ខ្មែរ​មុន​នេះ

 

ក្តៅៗ! iPhone SE ទើប​មក​ដល់​​ស្រុក​ខ្មែរ​មុន​នេះ

 

វីដេអូ​បង្ហាញ​មុខងារ​ពិសេសៗ​លើ iPhone SE Sabay នឹង​​ផ្សាយ​ជូន​ពេល​ក្រោយ​បន្ត​ទៀត!

 

អត្ថបទ៖ ប៉ែត ផាន់និត