ក្តីស្រម៉ៃក្លាយជាការពិត! ស្រី្តចូលចិត្តកាត់តរូបភាព ដើរលេងនៅប្រទេសចិន ទទួលបានសំបុត្រយន្តហោះ ពីអ្នកជំនួញម្នាក់

កេនយ៉ា៖ ស្រី្តជនជាតិកេនយ៉ាម្នាក់ មានក្តីស្រម៉ៃចង់ទៅលេងប្រទសចិនតែងតែព្យាយាមកាត់តរូបភាពជាមួយកន្លែងទេសចរណ៍នានានៅប្រទេសចិន ហើយពេលនេះនាងមានសំណាងបានទៅលេងពិតមែនដោយទទួលបានសំបុត្រយន្តហោះពីជំនួញកេនយ៉ាម្នាក់ ។
ព័ត៌មានពី Asia News បានឲ្យដឹងនៅថ្ងៃទី១ខែមេសាឆ្នាំ២០១៦នេះថា ស្ត្រីដែលចូលចិត្តកាត់រូបភាពទៅដើរលេងកន្លែងនានាក្នុងប្រទេសចិននោះឈ្មោះ Seve  ហើយរូបភាពកាត់តទាំងនោះអាក្រក់មើលណាស់ព្រោះនាងគ្មានជំនាញ ។  ដោយក្តីអាណិតនិងយល់ពីក្តីស្រម៉ៃរបស់ Seve អ្នកជំនួញស្តុកស្តមម្នាក់ ឈ្មោះ Sam Gichuru នៅទីក្រុង Nairobi  ប្រទេសកេនយ៉ា បានប្រកាសទិញសំបុត្រយន្តហោះឲ្យនាងធ្វើដំណើរទៅលេងប្រទេសចិនដូចបំណង ហើយថែមទាំងឲ្យលុយនាងខ្លះទៀតផងសម្រាប់ចាយវាយលើអាហារនិងការស្នាក់នៅ ។
លោក Sam Gichuru បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោកថា “ ខ្ញុំចូលចិត្តមនុស្សដែលមានក្តីស្រម៉ៃ ហើយក្តីស្រម៉ៃរបស់ខ្ញុំសប្តាហ៍នេះ គឺចង់ឲ្យ Seve ទទួលសំបុត្រយន្តហោះទៅលេងនៅ ហុងកុង ឬប៉េកាំង ហើយខ្ញុំមានដំណឹងល្អសម្រាប់ Seve គឺនាងអាចមកយកលិខិតឆ្លងដែន ព្រោះសុបិន្តរបស់នាងកំពុងក្លាយជាការពិត” ។ ធ្វើបែបនេះគឺក្រោយពេលលោក Sam ឃើញរូបភាពកាត់តដ៏គួរឲ្យចង់សើចរបស់នាង ។
ក្រោយដំណឹងនេះអ្នកលេងអ៊ីនធ័រណេតជាច្រើនសម្តែងការអបអរ នាំគ្នាយករូបភាពរបស់ Seve មកកាត់តនៅកន្លែងផ្សេងៗដូចជា នៅញូវយ៉ក អេហ្សីប និងប៉ារីសជាដើមហើយ tag ឲ្យនាងទៀតផង ៕

ក្តីស្រម៉ៃក្លាយជាការពិត! ស្រី្តចូលចិត្តកាត់តរូបភាព ដើរលេងនៅប្រទេសចិន ទទួលបានសំបុត្រយន្តហោះ ពីអ្នកជំនួញម្នាក់

ក្តីស្រម៉ៃក្លាយជាការពិត! ស្រី្តចូលចិត្តកាត់តរូបភាព ដើរលេងនៅប្រទេសចិន ទទួលបានសំបុត្រយន្តហោះ ពីអ្នកជំនួញម្នាក់

ក្តីស្រម៉ៃក្លាយជាការពិត! ស្រី្តចូលចិត្តកាត់តរូបភាព ដើរលេងនៅប្រទេសចិន ទទួលបានសំបុត្រយន្តហោះ ពីអ្នកជំនួញម្នាក់

ក្តីស្រម៉ៃក្លាយជាការពិត! ស្រី្តចូលចិត្តកាត់តរូបភាព ដើរលេងនៅប្រទេសចិន ទទួលបានសំបុត្រយន្តហោះ ពីអ្នកជំនួញម្នាក់

 

  • ក្តីស្រម៉ៃក្លាយជាការពិត! ស្រី្តចូលចិត្តកាត់តរូបភាព ដើរលេងនៅប្រទេសចិន ទទួលបានសំបុត្រយន្តហោះ ពីអ្នកជំនួញម្នាក់已关闭评论
  • 5 views
  • Hide Sidebar
    A+