កែវ នីសា ​ឮ​ថា​មាន​​​ឧកញ៉ា​ចាំ​ត្រង​ស្នេហ៍

កែវ នីសា ​ឮ​ថា​មាន​​​ឧកញ៉ា​ចាំ​ត្រង​ស្នេហ៍



ភ្នំពេញ​ ៖​ តារា​សម្ដែង​ និង​ពិធី​ការិនី​អ្នក​មេម៉ាយ​ចាយ​រាង កែវ នីសា ក្រោយពី​ចូល​ជ្រកកោន​ក្រោម​ដំបូល​ទូរទស្សន៍​My TV រហូតមកដល់​ពេលនេះ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ នាង​ហាត់​កំពុង​មាន​យីអ៊ុន​ខ្ពស់ ​និង​កំពុង​ឡើង​កូដ​ខ្លាំង ​ព្រោះ​មាន​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​ ទាំង​ក្នុងស្រុក ​និង​ក្រៅ​ស្រុក។

ពិធី​ការិនី​ កែវ នីសា ជា​ពិធី​ការិនី​សម្ដី​ស្រទន់​ផ្អែម​ ដែល​កំពុង​ទទួល​បាន​ការ​​គាំទ្រ​ និង​ប្រជាប្រិយភាព​គួរ​សម​ពី​សំណាក់​មហាជន​ និង​ស្រទាប់​យុវវ័យ។ ស្រី​ស្រស់ កែវ នីសា ដំបូង​ឡើយ​នាង​គឺជា​តារា​សម្តែង និង ក្រោយមក​បាន​ក្លាយ​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​My TV។ទោះបីជា​តារា​ស្រី​នាង កែវ នីសា ជា​តារា​ចាស់​វស្សា​មាន​រូប​សម្រស់​ស្រស់​ស្អាត ​ក៏ដោយ ​តែ​នាង​ត្រូវ​ប្រជែង​យក​ភាព​ល្បីល្បាញ​ជានិច្ច​។ ម្យ៉ាងទៀត​ ដោយ​វ័យ​របស់​ខ្លួន​នៅតែ​រក្សា​បាន​ភាព​ស្រស់​ស្អាត កែវ នីសា ក៏​ចូលចិត្ត​លេងខ្លួន​បែប​យុវវ័យ​​​ផង​ដែរ​ ទើប​តារា​ស្រី​រូប​នេះ​អាច​ឆក់​ទាញ​បានការ​គាំទ្រ ​និង ប្រជាប្រិយភាព​យ៉ាង​លឿន​ពី​មហាជន​គ្រប់​ស្រទាប់​វណ្ណៈ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ថ្មីៗ​នេះ​ ក៏មាន លេចឮ​ព័ត៌មាន​ថា កែវ នីសា ត្រូវបាន​ឧកញ៉ា​ម្នាក់​ស្រឡាញ់​ពេញចិត្ត កំពុង​តាម​សុំ​ស្នេហ៍​នាង​យ៉ាង​ប្រកិត​…​។​ ខណៈ​ដឹង​ស្នេហា​នាង​ជាមួយ​លោក លឹម ជា​ឡាយ ហាក់​មាន​ភាព​ប្រែប្រួល​​ផង​នោះ។

ប្រភព​ខ្លះ​បាន​និយាយ​ថា ​តារា​ស្រី​នាង កែវ នីសា មួយរយៈ​នេះ​ គេ​សង្កេត​ឃើញ​ថា ​ហាក់​កាន់តែ​តុបតែង​ខ្លួន​សិច​ស៊ី​ខុសប្លែក​ជាង​ពេលមុនៗ​។ ​ស្រប​ពេលដែល​ថ្មីៗ​នេះ​ គេ​ទើប​ដឹង​ថា​នាង​ក៏​ត្រូវបាន លោក​ឧកញ៉ា​សម្បូរ​ទ្រព្យ​ក្នុងស្រុក​ម្នាក់ ​កំពុង​ស្រឡាញ់​ពេញចិត្ត និង តាម​ល្បួង​សុំ​ស្នេហ៍​នាង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ផង​នោះ។

ប្រភព​ដដែល​បាន​និយាយទៀតថា លោក​ឧកញ៉ា​ម្នាក់នេះ​បាន​តាម​ស្រឡាញ់​នាង កែវ នីសា យូរ​ឆ្នាំ​ណាស់​មកហើយ។ ម្យ៉ាងទៀត​លោក​ឧកញ៉ា​ម្នាក់នេះ​ក៏បាន​ពេញចិត្ត​នាង​ខ្លាំង​ណាស់​ដែរ រហូតដល់ ​ពេលខ្លះ​មានបំណង​ចង់​ទិញ​របស់​មានតម្លៃ​ថ្លៃៗ​ជាច្រើន​ដើម្បី​ផ្គាប់ចិត្ត​នាង​ទៀត​ផង​។ ប៉ុន្តែ​គេ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ​ថា ការ​រាយ​សំណាញ់​ស្នេហ៍​ពី​សំណាក់​ឧកញ៉ា​ម្នាក់នេះ​អាច​ចង​រុំ​យក​បេះដូង​របស់ កែវ នីសា បាន ​ឬ​អត់​នោះ​?​ ព្រោះ​ទំនាក់ទំនង​នាង​ជាមួយ​លោក លឹម ជា​ឡាយ ហាក់ដូចជា​នៅ​មិនទាន់​ជ្រះស្រឡះ​គ្នា​នៅឡើយ​។

ជុំវិញ​ព័ត៌មាន​នៃ​ការ​លេច​ដំណឹង​ស្នេហា​ថ្មី​ជាមួយ​បុរស​មាន​ងារ​ជា​ឧកញ៉ា​នេះ​កម្ពុ​ជាថ្មី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តារា​ស្រី​នាង កែវ នីសា បាន​នៅឡើយ​ទេ​នៅ​រសៀល​ថ្ងៃ​ទី​០១​ ខែ មេសា ឆ្នាំ​២០១៦។ ដូច្នេះ​យើង​នឹង​ព្យាយាម​ធ្វើការ​ទំនាក់ទំនង​ស្វែងរក​ការបំភ្លឺ​ពី​នាង​នៅពេល​ក្រោយ៕

កែវ នីសា ​ឮ​ថា​មាន​​​ឧកញ៉ា​ចាំ​ត្រង​ស្នេហ៍

កែវ នីសា ​ឮ​ថា​មាន​​​ឧកញ៉ា​ចាំ​ត្រង​ស្នេហ៍

កែវ នីសា ​ឮ​ថា​មាន​​​ឧកញ៉ា​ចាំ​ត្រង​ស្នេហ៍