អាហារ​ដែល​ប្រើ​គ្រឿងផ្សំ​ដ៏​ពិសេស ជាមួយ​ភេសជ្ជៈ​ចម្រាញ់​ពី​ផ្លែឈើ​ស្រស់

អាហារ​ដែល​ប្រើ​គ្រឿងផ្សំ​ដ៏​ពិសេស ជាមួយ​ភេសជ្ជៈ​ចម្រាញ់​ពី​ផ្លែឈើ​ស្រស់



នៅតាម​បណ្តា​ស្តង់​ជាច្រើន​ដែល​បាន​ចូលរួម ក្នុង​ការ​តាំង​ពិព៍រណ៍​ម្ហូបអាហារ​អាស៊ាន​កាលពី​ថ្ងៃទី ១ ខែមេសា​ម្សិលមិញ​នេះ បានធ្វើការ​បង្អួត​មុខ​ម្អូ​ប​ដ៏​ប្លែក​អស្ចារ្យ​រៀងៗ​ខ្លួន​។ ការ​ភ្លក់​រសជាតិ និង​គយគន់​ទស្ស​និ​យ​ភាព​ប្លែកៗ ស្តីអំពី​វប្បធម៌​នៃ​ប្រទេស​ដែល​បង្កើត​នោះ ពិតជា​មាន​ភាព​អស្ចារ្យ​ក្រៃលែង​។ ក្រោយពី​បាន​សាកល្បង​ឱជា​រស​ដ៏​ឆ្ញា​ញ់​ពិសារ​នៃ​មុខម្ហូប​មួយចំនួន យើង​បាន​ប្រទះឃើញ​ស្តង់​មួយ ដែល​បានដាក់​បង្ហាញ​ពី​គ្រឿងផ្សំ ទឹកគ្រឿង Spagetthi ហើយ​និង​ភេសជ្ជៈ​ដែល​ចម្រាញ់​ចេញពី​ផ្លែឈើ​ស្រស់​ដ៏​គួរឱ្យ​ចាប់​អា​ម្មណ៍​មួយ​។

​ផលិតផល​ដែល​ត្រូវ​បានដាក់​បង្ហាញ​ទាំងនេះ មាន​ម៉ាក​ផ្សេងៗ​គ្នា ហើយ​និង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​គោលបំណង់​ខុសគ្នា​។ ក្នុងនោះ​មានដូចជា​ទឹក​ផ្លែឈើ ទឹកគ្រឿង Spagetthi ទឹកសេរ៉ូ​សម្រាប់​លាយ​ក្នុង​ភេសជ្ជៈ​ផ្សេងៗ ហើយ​និង​ផលិតផល​ប្រឡាក់សាច់​ដ៏​ពិ​សេសមួយ​។ លោក រស្មី ដែលជា​បុគ្គលិក​ម្នាក់ ក្នុង​ក្រុមហ៊ុន​ចែកចាយ​ផលិតផល​នេះ​បាន​និយាយប្រាប់​យើង​ថា នៅក្នុង​ថ្ងៃនេះ ក្រុមហ៊ុន​របស់លោក​បាន​ដាក់តាំង​បង្ហាញ​ផលិតផល​ចំនួន ៤ ប្រភេទ​ដែលមាន​ម៉ាក​ផ្សេងៗ​គ្នា​។​

​លោក​បាន​និយាយ​ប្រាប់ថា​៖ “​សម្រាប់​ផ្នែក​ភេសជ្ជៈ ខាង​ក្រុមហ៊ុន​មាន​នាំមក​ជូន​នូវ​ទឹក​ផ្លែឈើ​ជាច្រើន​មុខ ដែលមាន​ដូចជា ផលិតផល​មកពី​ប្រទេស​អា​មេ​រិច គឺ​ទឹក​ផ្លែឈើ Tree Top ជា​ផលិតផល​ដែល​ត្រូវបាន​ផលិតផល​ចេញពី​ផ្លែ​ប៉ោម​ធម្មជាតិ​ពិតៗ ហើយនឹង​ទឹក​ផ្លែឈើ Vivaloe ដែល​ចម្រាញ់​ចេញពី​បន្ទាល​កន្ទុយក្រពើ​។ ក្នុងនោះ ក៏មាន​ទឹក​ផ្លែឈើ​ម៉ាក Bessie Byer ដែលមាន​រសជាតិ ៥ គឺ​ផ្លែ​ទទឹម ស្ត្រ​រ​ប៊េ​រី រាស់​ប៊េ​រី រសជាតិ​បែប​ត្រូពិច​និង ផ្លែ Peach”​។ លើសពីនេះទៅទៀត ក្រុមហ៊ុន​ក៏បាន​នាំយក​ផលិតផល​មកពី​ប្រទេស​បារាំង​ផងដែរ ហើយ​នោះ​គឺ​ទឹកសេរ៉ូ Teisseire សម្រាប់​ប្រើប្រាស់​ក្នុងការ​លាយ​ភេសជ្ជៈ ដោយ​ត្រូវបាន​នាំមក​នូវ​ជម្រើស​រសជាតិ​ជាច្រើន​ដូចជា ជីរអង្កាម ស្ត្រ​ប៊េ​រី ផាស​ហ្សិ​ន ហើយ​មាន​រសជាតិ​ផ្សេងៗ ជាច្រើន​ទៀត តែ​សម្រាប់​ថ្ងៃនេះ​ក្រុមហ៊ុន​នឹងធ្វើ​ការបង្ហាញ​តែ​ចំនួន ៩ រសជាតិ​ប៉ុណ្ណោះ​។ លោក រស្មី បាន​បន្ថែមទៀតថា “​ទឹកសេរ៉ូ​ដ៏​ពិសេស​នេះ​អាច​ប្រើ​បាន​នៅក្នុង​ការ​លាយ​ជាមួយ​ទឹកដោះគោ​ស្រស់ សូ​ដា ទឹក​ក្តៅ​និង​ស្រា​ផ្សេងៗ​ផងដែរ​”​។
​សម្រាប់​ផលិតផល​ផ្នែក​ម្ហូបអាហារ ក្រុមហ៊ុន​បានបង្ហាញ​ជូន​នូវ​ទឹកជ្រលក់ Spaghetti ម៉ាក brella ហើយ​និង​ផលិតផល​គ្រឿងផ្សំ​មុខម្ហូប​សម្រាប់​ឆា​ចៀន​មួយ ដែល​ត្រូវបាន​នាំចូល​មកពី​សហរដ្ឋ​អា​មេ​រិច​។ ក្នុង​ស្តង់​របស់លោក​ក៏មាន​លក់​នូវ​ប្រភេទ​មុខម្ហូប​មួយចំនួន​ផងដែរ ដូចជា Spaghetti ឆារ និង​សាច់​អាំង​ដ៏​ពិសេស​។ សម្រាប់​អ្នកទស្សនា​ក្នុងការ​ភ្លក់​រសជាតិ​ឆ្ញា​ញ់​ពិសារ​នៃ​គ្រឿងផ្សំ​របស់ខ្លួន ផ្គូ​ប​ជាមួយ​ឱជា​រស​នៃ​ទឹក​ផ្លែឈើ​ដ៏​ឆ្ញា​ញ់​ពិសេស​។​

​លោក​បន្ត​និយាយ​ប្រាប់ថា​៖ “​យើង​បាន​គោលដៅ​ពីរ​នៅក្នុង​ការតាំង​ពិ​ពរ​ណ៌​នេះ ហើយ​គោលដៅ​ទីមួយ​នោះ​គឺ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ផលិតផល​របស់​យើង សម្រាប់​ឱ្យ​អតិថិជន​អាច​ភ្លក់​ឱជា​រស​និង​ស្គា​ល់ពី​ម៉ាក​ផលិតផល​។ ក៏ដូចជា​បង្ហាញ​អតិថិជន​អំពី​របៀប​ប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន ហើយ​គោលបំណង​ដ៏​សំខាន់​មួយទៀត​នោះ​គឺ​ដើម្បី​ចូលរួម​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សប្បុរសធម៌ ជាមួយនិង​អង្ក​ការ PSE”​។​

​សម្រាប់​ឱជា​រស​ដ៏​ឆ្ញា​ញ់​ពិសារ​នៃ​ផលិតផល​ដែល​ត្រូវ​បានដាក់​បង្ហាញ​ទាំងនេះ លោក រស្មី ក៏បាន​និយាយប្រាប់​ដែរ​ថា លោកអ្នក​អាច​រក​ជាវ​បាន​នៅតាម​បណ្តា​ផ្សា​ទំនើប ដូចជា​ផ្សារ Lucky ,​ផ្សា​អ៊ី​អន​ជាដើម៕