អាហារ ឥណ្ឌូនេស៊ី ប្លែកៗ​ជាច្រើន បានបង្ហាញ​ខ្លួន​ក្នុង ពិ​ពណ៌​ម្ហូបអាហារ​អាស៊ាន​

អាហារ ឥណ្ឌូនេស៊ី ប្លែកៗ​ជាច្រើន បានបង្ហាញ​ខ្លួន​ក្នុង ពិ​ពណ៌​ម្ហូបអាហារ​អាស៊ាន​



​ពិ​ពណ៌​ម្ហូបអាហារ​អាស៊ាន បាន​រំលេច​ចេញ​នូវ​ភាព​សម្បូរបែប​ជាច្រើន នៃ​មុខ​ម្ហូបអាហារ​ដ៏​ពិសេស នៅតាម​បណ្តា​ប្រទេស​អាស៊ាន​។ ស្តង់​បង្ហាញ​ម្ហូបអាហារ​របស់​ប្រទេស​ព្រុយ​នេ ថៃឡង់​ដ៏ វៀតណាម បានបង្ហាញ​នូវ​មុខម្ហូប​ដ៏​ល្អ​ពិសេស​របស់ខ្លួន ដើម្បី​ទាក់ទាញ​អ្នកចូលរួម​ទស្សនា ឱ្យមក​ភ្លក់​ឱជា​រស​ដ៏​ឆ្ងាញ់​ពិសារ​របស់ខ្លួន​។ ចំណែកឯ​ប្រទេស​ឥណ្ឌូនេស៊ី មាន​ស្ត្រី​មួយក្រុម បានរួម​គ្នា​ធ្វើ​អាហារ​ជាតិ​ដ៏​ពិសេស​របស់ខ្លួន​ជាច្រើន​មុខ ដើម្បី​ចែករំលែក​ឱជា​រស​នៃ​ម្ហូបអាហារ​ប្រទេស​ឥណ្ឌូនេស៊ី ទៅកាន់​អ្នកចូលរួម​គ្រប់ៗ​គ្នា​។

អាហារ​ឥណ្ឌូនេស៊ី ប្រកប​ទៅ​រសជាតិ​ដ៏​ផ្អែម​ឆ្ងាញ់​ពិសេស ហើយ RISOLES ដែលជា​អាហារ​ដ៏​ពេញនិយម​មួយ​របស់​ប្រទេស​នេះ ក៏ត្រូវ​បង្ហាញ​ផងដែរ​។ មុខម្ហូប​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​គ្រឿងផ្សំ​ដ៏​ពិសេស​ដូចជា ដំឡូង ការ៉ុត សាច់មាន់ ម្សៅ ស៊ុត ទឹកដោះ​និង​កម្ទេច​នំប៉័ង​។ អម​ជាមួយ​មុខម្ហូប ដ៏​អស្ចារ្យ​ផ្សេងទៀត​ដែល​រួមមាន នំ​សណ្តែក​ស្រួយ REMPEYEK KACANG នំ PUKIS ទឹក​ត្រសក់ ES TIMUN ឈើ​សប​ន្ទះ KUA BATANG KEJU , សាច់មាន់​សា​តេ SATE AYAM​។​ល​។​
​ក្នុងចំណោម​ស្ត្រី​ជនជាតិ​ឥណ្ឌូនេស៊ី ដែល​បាន​ចំអិន​អាហារ​ទាំងនេះ មាន​ស្ត្រី​ម្នាក់​បាន​និយាយ​ប្រាប់ថា គាត់​បាន​ចូលមក​រស់​កម្ពុជា​អស់​រយៈពេល​ជាង ១១ ឆ្នាំ​មកហើយ ចំណែក​អ្នក​ផ្សេងទៀត​វិញ ខ្លះ​បានមក​រស់នៅ​ទីនេះ​បាន​ជាង ២ ឆ្នាំ និង​ខ្លះ​ទើបតែ​មក​បាន​ត្រឹម​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។

ក្នុងចំណោម​ស្ត្រី​ទាំងនោះ អ្នកស្រី ហូ​ស ស្នូរ បាន​និយាយ​ប្រកបដោយ​ស្នាមញញឹម​មកកាន់​ពួកយើង​ថា​៖ “​ស្វាមី​របស់​ពួកយើង​ធ្វើការ​នៅឯ​ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​ប្រទេស​កម្ពុជា ហើយ​នេះ​គឺជា​មុខម្ហូប​ប្រចាំ​ប្រទេស​ដែល​យើង​ធ្វើការ​ចម្អិន​ដោយផ្ទាល់ សូម​ភ្លក់​វា​មើលទៅ​!”
​អ្នក​អាច​ចូលរួម​សាកល្បង​ម្ហូបអាហារ​ឥណ្ឌូនេស៊ី ក្នុងការ​តាំង​ពិ​ពរណ៍​ម្ហូបអាហារ​អាស៊ាន​នេះ​បាន ដែល​នឹងត្រូវ​បញ្ចប់​ក្នុងថ្ងៃនេះ​ហើយ ប្រសិនបើ​អ្នក​មិនអាច​ចូលរួមបាន ហើយ​មានបំណង​ចង់​ភ្លក់​ឱជារ​សរប​ស់វា​នោះ អ្នកស្រី​ក៏បាន​និយាយប្រាប់​យើង​ដែរ​ថា នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ហាង​អាហារ​ឥណ្ឌូនេស៊ី​ជាច្រើន ដែល​កំពុង​តែមាន​ភាព​លេចធ្លោរ​ជាមួយ​ឱជា​រស​ដ៏​ឆ្ងាញ់​ពិសារ​។ ហើយ​អ្នកស្រី​បាន​ប្រាប់ថា ក្នុងចំណោម​ហាង​ដែល​អ្នកស្រី​ស្គាល់ ហាង​ដែល​បាន​បើក​ដំណើរការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អស់​រយៈពេល​ជា​យូរ​មកហើយ​នោះ​គឺ​ហាង Warung Bali ដែលមាន​ទីតាំងនៅ​ម្តុំ​មាត់ទន្លេ អ្នក​ដែល​សាកល្បង និង​ស្គាល់​ឱជា​រស​អាហារ​ដ៏​ពិសេស​ពិតៗ​របស់​ប្រទេស​នេះ នៅ​នោះបាន​៕