កម្មករ​ រោងចក្រ​កាត់ដេរ​យីហោ «ឃ្វី​ក ស៊ូ» ធ្វើ​កូដកម្ម​មុខ​រោងចក្រ ​ទាមទារ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ

កម្មករ​ រោងចក្រ​កាត់ដេរ​យីហោ «ឃ្វី​ក ស៊ូ» ធ្វើ​កូដកម្ម​មុខ​រោងចក្រ ​ទាមទារ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ



​ភ្នំពេញ ​៖ ​កម្មករ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​យីហោ «ឃ្វី​ក ស៊ូ» ដែលមាន​កម្មករ​សរុប​២០០០​នាក់ ​បាន​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ​ទាមទារ​ឲ្យ​ថៅកែ​ដោះស្រាយ​លក្ខខណ្ឌ​៦​ចំណុច។

ការ​ធ្វើ​កូដកម្ម​នេះ ​បាន​ប្រព្រឹត្តិ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែ​មេសា ឆ្នាំ​២០១៦​ ហើយ​ទីតាំង​រោងចក្រ​នេះ ស្ថិត​នៅ​ក្រុម​ទី​៥ ​ភូមិ​ដំណាក់ធំ២ សង្កាត់​ស្ទឹងមានជ័យ ​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ។

ក្នុង​ពេល ​ដែល​កម្មករ​កំពុង​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ​ គេ​បាន​ឃើញ​វត្តមាន​លោក​ឌី រ័ត្នខេមរុណ អភិបាលរង​ខណ្ឌ​មានជ័យ​ បាន​ចុះ​ទៅ​ជួប​ក្រុម​កម្មករ ​ដោយ​លោក​អភិបាល​បាន​ទទួលយក​ញត្តិ​ពី​កម្មករ​ និង​សហជីព​ចំនួន​១០​ដើម្បី​យក​ទៅ​ដាក់​ជូន​ក្រសួង​ការងារ​ និង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​ឌី រ័ត្នខេ​ម​រុណ បាន​មានប្រសាសន៍​ថា​ លោក​នឹង​នាំ​តំណាង​កម្មករ​ចំនួន​១៥​នាក់ ​រួម​នឹង​សហជីព​ចំនួន​១០​ រួម​ដំណើរ​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាប័ន​ទាំង​ពីរ​ ចៀសវាង​កុំ​ឲ្យ​កម្មករ​ធ្វើដំណើរ​ទៅ​ទាំង​អស់​គ្នា។

តំណាង​កម្មករ​បាន​និយាយ​ថា​ ការទាមទារ​ទាំង​៦​ចំណុច​នោះ​ ​ចំណុច​សំខាន់​គឺ​សុំ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ៕