អភិបាល​ខេត្ត​កណ្ដាល​ គាស់​រំលើង​បញ្ហា​ទំនាស់​ដីធ្លី​ ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ

អភិបាល​ខេត្ត​កណ្ដាល​ គាស់​រំលើង​បញ្ហា​ទំនាស់​ដីធ្លី​ ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ



កណ្តាល ​៖ ​តាមរយៈ​ធ្វើ​វេទិកា​សាធារណៈ​ ចំនួន​ពីរ​ស្រុក​ គឺ​ស្រុក​កៀនស្វាយ ​និង​ស្រុង​ស្អាង​ បាន​ផ្តោត​ការ​សំខាន់ ​បញ្ហា​ទំនាស់​ដីធ្លី​ និង​ស្តាប់​នូវ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ ​ដែល​ជួប​ការ​លំបាក​កន្លងមក​ដើម្បី​រក​គន្លឹះ​ដោះស្រាយ។

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៦ លោក​ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កណ្តាល រួម​ជាមួយ លោក លោកស្រី សមាជិក​ សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​, លោក​​​អភិបាលរង​ខេត្ត​, លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​-​ជុំវិញ​ខេត្ត​, ក្រុមប្រឹក្សា គណៈ​អភិបាលស្រុក​ស្អាង​, ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​រដ្ឋបាល​ឃុំ​ប្រាសាទ ដែល​មាន​ទំហំ ១០x១៤,៦០ ម៉ែត្រ សាងសង់​កម្ពស់ ៤ ម៉ែត្រ ខ្ពស់​ផុតពី​ទឹក សាងសង់​អំពី​បេតុង និង​ឥដ្ឋ​ដំបូល​ប្រក់​ក្បឿង​ស៊ី​ផេ​ក ដោយ​ប្រើប្រាស់​ថវិកា​គុណប្រយោជន៍​ខេត្ត​ឆ្នាំ​២០១៦​ស្ថិតនៅ​ក្នុងភូមិ​លេខ​២ ឃុំ​ប្រាសាទ ស្រុក​ស្អា ង ​និង​ចូលរួម​វេទិកា​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប្រាសាទ ស្រុក​ស្អាង សរុប​ចំនួន ១៤៥២ នាក់​។​

លោក​ម៉ៅ ភិរុណ ​បានលើកឡើង​ពី​គោលបំណង​ ដែល​លោក​អញ្ជើញ​មក​ថ្ងៃនោះ​គឺ​ទី​១​សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ និង​ស្គាល់​ភូមិសាស្ត្រ​នៃ​ឃុំ​ប្រា​សា​ ទី​២​ចូលរួម​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​អគារ​រដ្ឋបាល​ឃុំ​ប្រាសាទ​, ទី​៣​ស្វែងយល់​ពី​កង្វល់​និង​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ជួបប្រទះ​។​

លោក​អភិបាល​ក៏បាន​គូសបញ្ជាក់​ពី​ការ​លុប​ឡូតិ៍​នេសាទ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បើក​លទ្ធភាព​ឲ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​នេសាទ​ក្នុង​អតីត​តំបន់​ឡូ​តិ៍​នេសាទ​បាន ក្នុង​គោលបំណង​លើកកម្ពស់​កម្រិតជីវភាព​របស់​ពួកគាត់​។​

ក្នុង​វេទិកា​នោះដែរ​លោក​អភិបាល​បានផ្តល់​ឱកាស​ឲ្យ​អ្នកចូលរួម​ឡើង​មាន​យោបល់ លើក​ជា​សំណួរ​សំណូមពរ និង​កង្វល់​មកកាន់​អាជ្ញាធរ ដោយ​ក្នុងនោះ​មាន​អ្នក​ឡើង​សួរ​សំណួរ លើក​សំណូមពរ​មាន​ចំនួន ១០ នាក់​ពាក់ព័ន្ធ​នឹង​ដីធ្លី​(​បញ្ហា​ការរំលោភ​យក​ដី​បឹង​, ការលក់​ដី​ជាន់គ្នា​),​បញ្ហា​ជលផល (​ការ​ហ៊ុម​ព័ទ្ធ​យក​ដី​បឹង មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​នេសាទ​, ការ​នេសាទ​ខុសច្បាប់​), បញ្ហា​ព្រំប្រទល់​រដ្ឋបាល​, និង​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​(​ផ្លូវ វត្ត​អារាម​)​។​ល​។

ជាការ​ឆ្លើយតប​លោក​អភិបាល​បាន​ទទួល​បាន​យក​យោបល់ សំណូមពរ ​​ទៅ​ធ្វើការ​សិក្សា​ដើម្បី​មាន​វិធានការ និង​ធ្វើការ​ដោះស្រាយ​ជា​បន្ត ហើយ​ក្នុង​នោះ​លោក​បានធ្វើ​ការ​ឆ្លើយតប​នៅ​នឹង​ទីកន្លែង​ដូច​ខាង​ក្រោម​ទី​១​ ផ្តល់​អគារ​រដ្ឋបាល​ឃុំ​មួយ​អគារ​ដល់​ក្រុមប្រឹក្សា និង​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប្រាសាទ ប្រើប្រាស់​ថវិកា​គុណប្រយោជន៍​ខេត្ត​២០១៦​ ទី​២​ផ្តល់​ថវិកា​ចំនួន ១០ ០០០ ដុល្លារ សម្រាប់​ការ​ចាក់ដី​ទីធ្លា​វត្ត​ប្រាសាទ ស្ថិត​ក្នុង ភូមិ​១ ឃុំ​ប្រាសាទ​ស្រុក​ស្អាង ​ទី​៣​ផ្តល់​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​១ ១០០ ម៉ែត្រ ស្ថិតនៅ​ភូមិ​លេខ​១ និង​ភូមិ​លេខ​២(​ផ្លូវ​មុខ​សាលាឃុំ​ប្រាសាទ​) ដោយ​ប្រើប្រាស់​ថវិកា​គុណប្រយោជន៍​ខេត្ត​ឆ្នាំ​២០១៧ ​ទី៤. ផ្តល់​អណ្តូងស្នប់ ចំនួន​០២ ដល់​ប្រជាជន​នៅ​ភូមិ​លេខ ៣ ឃុំ​ប្រាសាទ។

លោក​អភិបាល​ក៏បាន​សង្កត់ធ្ងន់​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​មាន​វិធានការ​​ឲ្យ​បាន​ម៉ឺងម៉ាត់​ចំពោះ​អ្នក​ឈូស​ឆាយ​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ និង​ទប់ស្កាត់​បទល្មើស​នេសាទ ព្រមទាំង​បទល្មើស​គ្រប់​ប្រភេទ។ បន្ទាប់មក​លោក​អភិបាល​បានធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ព្រមទាំង​ត្រូវ​ចូលរួម​ក្នុង​ការ អភិរក្ស ​និង​ថែរក្សា​ធនធាន​ធម្មជាតិ​ឲ្យ​បាន​ល្អ​ និង​ជាពិសេស​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខិតខំ​បង្ក បង្កើត​ផល​ឲ្យ​បាន​ច្រើន​ដើម្បី​លើក​កម្ពស់​ជីវភាព​កាន់តែ​ធូរធារ​តទៅ​មុខ​រហូត៕
អភិបាល​ខេត្ត​កណ្ដាល​ គាស់​រំលើង​បញ្ហា​ទំនាស់​ដីធ្លី​ ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ