ស្នងការ​ខេត្ត​ព្រៃវែង​បញ្ជា​ឲ្យ​ឃាត់​ខ្លួន ​អ្នក​​បើក​ឡាន​កុងតឺន័រ ​ដែល​បាន​ខូច​នៅ​​លើ​​ស្ពាន​​អ្នក​លឿង

ស្នងការ​ខេត្ត​ព្រៃវែង​បញ្ជា​ឲ្យ​ឃាត់​ខ្លួន ​អ្នក​​បើក​ឡាន​កុងតឺន័រ ​ដែល​បាន​ខូច​នៅ​​លើ​​ស្ពាន​​អ្នក​លឿង



ព្រៃវែង​ ​៖ ​លោក​ឧត្ដមសេនីយ៍ត្រី ​ស្រេង ​ជា​ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​បាន​ចេញ​បញ្ជា​ឲ្យ​អធិការ​នគរបាល​ស្រុក​ពាម​រក៍​ ឃាត់​ខ្លួន​អ្នក​បើកបរ​រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​សូ​ងួន​ម្នាក់​ ដែល​បាន​​បើក​ឡាន​ឡើង​ស្ពាន​មិន​រួច ហើយ​​បាន​ខូច​នៅ​លើ​ស្ពាន។

រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​សូ​ងួន​ មួយ​គ្រឿង​នោះ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​4A0382​ ​​​​​​​​ហើយ​កាលពី​យប់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៦ ​រថយន្ត​នេះ​បាន​បើក​ក្នុង​ទិសដៅ​មកពី​ស្វាយរៀង​ទៅ​ភ្នំពេញ​ តែ​បើក​ឡើង​ស្ពាន​មិន​រួច ​ខណៈ​មកដល់​ចំណោត​ពាក់​កណ្ដាល​ស្ពាន​ និង​ពាក់​កណ្ដាល​គល់​ស្ពាន។ ក្រោយ​ពេល​​ឡើង​មិន​រួច​ ក៏បាន​ឈប់​រថយន្ត​ និង​យក​កំណល់​​ឈើ​កល់ រួច​ដោះ​កន្ទុយ​ចេញ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១​វេលា​ម៉ោង​៧ ​អ្នក​បើកបរ​រថយន្ត​នោះ​បាន​ហៅ​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ទៀត​មក​សណ្ដោង​​ឡើង​​ស្ពាន។ តែ​អ្វី​ ដែល​មិន​គួរ​នោះ​ គឺ​ឡាន​​កុងតឺន័រ​ពីរ​គ្រឿង​សណ្ដោង​គ្នា​​ឡើង​ និង​ចុះ​ស្ពាន​ ​បែរ​ជា​ប្រើ​ខ្សែ​កាបិ៍​តូច​មួយ​តែប៉ុណ្ណោះ ​ដែល​ជា​បញ្ហា​ខ្វះ​ការ​ប្រុងប្រយ័ត្ន​របស់​អ្នកបើកបរ។ នៅ​ក្នុង​ខណៈ​នោះ​ សមត្ថកិច្ច​ទាំង​ត្រើយ​ខាង​លិច​ និង​ខាង​កើត​បាន​មក​ជួយ​សម្រួល​ចរាចរណ៍​ផង​ដែរ។

សមត្ថកិច្ច​ជញ្ជីង​ថ្លឹង​រថយន្ត​ក៏បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ដែរ​ថា ​រថយន្ត​កុងតឺន័រ​ខាងលើ​នោះ​មិន​បាន​ផ្ទុក​ទម្ងន់​​លើស​នោះ​ទេ ហើយ​បញ្ហា​រថយន្ត​បើក​ឡើង​ស្ពាន​មិន​រួច ​គឺ​បណ្ដាល​មក​ពី​រថយន្ត​នោះ​មាន​បញ្ហា​បច្ចេកទេស។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ​ពាក់ព័ន្ធ​ករណី​ខាង​លើ ​លោកស្នងការ​បាន​រាយការណ៍​ដល់​អគ្គស្នងការ​ ហើយ​​អគ្គស្នងការ​ក៏បាន​បញ្ជា​ឲ្យ​យក​រថយន្ត​នោះ ​ទៅ​ទុក​នៅ​ឯ​ស្នងការ​ផង​ដែរ។ ​​រហូត​ដល់​ម៉ោង​១០​និង​៣០​​​នាទី​​ព្រឹក​កន្ទុយ​រថយន្ត​ ដែល​ផ្ទុក​ទូ​ ​កុងតឺន័រ​នៅ​​លើ​ស្ពាន​ ដែល​មាន​កំណល់​នោះ ​គឺ​កំណល់​នោះ​បាន​ធ្វើ​ស្រុត​កៅស៊ូ​ស្ពាន​ទៀត​​ហើយ។

ក្រោយមក ​អ្នក​យក​ព័ត៌មាន​កម្ពុជា​ថ្មី​ប្រចាំ​ខេត្ត​ព្រៃវែង​​​​​សួរ​ទៅ​លោក​ឧត្ដមសេនីយ៍ត្រី ​ស្រេង ​ជា​ ស្នងការ​នគរបាល​ ខេត្ត​ព្រៃវែង​ លោក​បាន​ប្រាប់​ថា ​ពេល​នេះ​លោក​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​របស់​លោក​ឃាត់ខ្លួន​អ្នក​បើក​ឡាន​កុងតឺន័រ​ខាង​​លើ​នេះ ​នៅ​អធិការ​ស្រុក​ពាមរក៍ រួច​​​លោក​បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​យក​រថយន្ត​ផ្សេងទៀត​មក​អូស​ទូ​កុងតឺន័រ​នោះ​ចេញ​ផង​ដែរ។ តែ​រហូត​ដល់​ម៉ោង​១២​ថ្ងៃ​ទី​១​ខែ​មេសា ​ទៅ​​ហើយ ​នៅតែ​មិន​ឃើញ ​ខាង​ក្រុមហ៊ុន​មក​យក​កន្ទុយ​ទូ​កុងតឺន័រ​នោះ​ចេញ​សោះ ​​ថែម​ទាំង​បង្ក​​ការខូចខាត​ស្ពាន​នេះ​ថែមទៀត។ សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍ និង​មន្ត្រី​សាធារណការ ​ដែល​ជួយ​សម្រួល​នៅ​ទីកន្លែង​នោះ​ បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ដែរ​ថា ​ក្រុម​អ្នក​បើកបរ​កុងតឺន័រ​ខាង​លើ ​មាន​ឫកពា​ក្រអឺតក្រទម ហើយ​ឈ្លើយ​ណាស់​ ពេល​ពួកគាត់​ទៅ​សម្រួល​ចរាចរណ៍ ​និង​​​ណែនាំ​ឲ្យ​អូស​រថយន្ត​នោះ​ចេញ​​​ ​​ពួកគេ​មិន​​ស្ដី​និយាយ​ជាមួយ​សមត្ថកិច្ច​នោះ​ទេ​ គឺ​​​ធ្វើ​អ្វី​តាមតែ​ចិត្ត​គេ​ធ្វើ​ហាក់​ដូច​គ្មាន​អ្នកណា​ខ្លាំង​ជាង​គេ​នោះ​ទេ។ ដូចនេះ​សូម​ឲ្យ​លោក​នាយក​ក្រុមហ៊ុន​ជួយ​ប្រៀនប្រដៅ​ឬ​ណែនាំ​អ្នក​បើក​ឡាន​របស់​ខ្លួន​ឲ្យ​ចេះ​សុភាពរាបសារ​ ​​​មាន​សីលធម៌​ និង​សុជីវធម៌​ផង៕
ស្នងការ​ខេត្ត​ព្រៃវែង​បញ្ជា​ឲ្យ​ឃាត់​ខ្លួន ​អ្នក​​បើក​ឡាន​កុងតឺន័រ ​ដែល​បាន​ខូច​នៅ​​លើ​​ស្ពាន​​អ្នក​លឿង

ស្នងការ​ខេត្ត​ព្រៃវែង​បញ្ជា​ឲ្យ​ឃាត់​ខ្លួន ​អ្នក​​បើក​ឡាន​កុងតឺន័រ ​ដែល​បាន​ខូច​នៅ​​លើ​​ស្ពាន​​អ្នក​លឿង

ស្នងការ​ខេត្ត​ព្រៃវែង​បញ្ជា​ឲ្យ​ឃាត់​ខ្លួន ​អ្នក​​បើក​ឡាន​កុងតឺន័រ ​ដែល​បាន​ខូច​នៅ​​លើ​​ស្ពាន​​អ្នក​លឿង