សម្រស់​ស្រស់ស្អាត​ដោយ​ទឹកខ្មេះ​ប៉ោម​

6 Videos


​ប្រសិនបើ​អ្នក​ចូលចិត្ត​យកចិត្តទុកដាក់​ពី​បញ្ហា​សុខភាព​និង​អនាម័យ​ជុំវិញខ្លួនអ្នក​គួរតែ​បន្ថែមការយល់ដឹង​ពី​របៀប​ប្រើ​ទឹកខ្មេះ​ប៉ោម ។ តាម​ការស្រាវជ្រាវ​និង​ពិសោធ​បាន​បញ្ជាក់ថាទឹកខ្មេះ​ប៉ោម​មានគុណ​ប្រយោជន៍​ ជាច្រើន​ក្នុងនោះ​មានដូចជា​ជួយ​ថែរក្សា​សម្រស់​ផ្ទៃមុខ​និងសុខភាព​សក់ជាដើម ។​

-​ជួយ​ឲ្យ​សក់​ភ្លឺរលោង​

សម្រស់​ស្រស់ស្អាត​ដោយ​ទឹកខ្មេះ​ប៉ោម​

​ត្រឹមតែ​កក់សក់​ជាមួយ​សាប៊ូ អ្នក​នៅ​មិនទាន់​ទទួលបាន​សក់​ដែល​មើលទៅ​មាន​ភាព​ទាក់ទាញនៅឡើយ​ទេ ។ សាកល្បង​ប្រើ​រូបមន្ត​ទឹកខ្មេះ​ប៉ោម​ដោយ​យក​ទឹកខ្មេះ​ប៉ោម ២ ស្លាបព្រា​បាយលាយ​ជាមួយ​ទឹក​ធម្មតា​កន្លះ​ចានចង្កឹះរួច​យកទៅ​លាប​សរសៃសក់​បន្ទាប់ពី​កក់សក់​ជាមួយសាប៊ូ​រួច ។ អនុវត្តតាម​រូបមន្ត​នេះ​ឱ្យបាន ២ ទៅ ៣ ដង ក្នុង​មួយ​សបា្តហ៍អ្នកនឹង​ទទួលបានសក់​ភ្លឺរលោង​មាន​ទម្ងន់ ។​

សម្រស់​ស្រស់ស្អាត​ដោយ​ទឹកខ្មេះ​ប៉ោម​

-​គ្រប់គ្រង​កម្រិត pH របស់​ស្បែក​«​មុខ​»
​យក​ទឹកខ្មេះ​ប៉ោម ១ ស្លាបព្រា​កាហ្វេ​លាយ​ជាមួយ​ទឹក​បន្តិច​រួច​យក​សំឡី​ផ្តិត​ជូត​ថ្នមៗ​ឱ្យ​សព្វផ្ទៃមុខ ។ អ្នក​អាច​ជូត​សម្អាត​មុខមុន​ពេល​ចូល​គេង​និង​ពេលព្រឹក​ព្រលឹម​មុន​លាប​ឡេ​បង្កើនសំណើម ។ ការ​លាប​ទឹកខ្មេះ​ប៉ោម​ជា​រៀងរាល់​យប់​មាន​តួនាទី​ជួយ​បំបាត់​ស្នាម​អុជ​ខ្មៅ​និង «​មុន​»​អង្កាម ។ ម្យ៉ាងទៀត​ទឹកខ្មេះ​ប៉ោម​ក៏​អាច​យកមក​កម្ចាត់​ឫស​ដែល​ដុះ​លើ​សាច់ ដោយគ្រាន់តែ​អ្នក​ជ្រលក់​សំឡី​ជាមួយ​ទឹកខ្មេះ​ប៉ោម​ឱ្យ​ជោក​រួច​យក មក​ដាក់​ពីលើ​កន្លែង​ដែលឫស​ដុះ​ដោយ​រុំបង់​ស្អិត​បិទ​របួស​ទុកចោល​មួយ​យប់ ។ បន្ទាប់មក​បន្ត​បិទ​របៀបនេះ​ឱ្យបាន ៥ ទៅ ៧ ថ្ងៃដើម្បី​កុំឱ្យ​ឫស​នោះ​ដុះ​ត្រឡប់មកវិញ ។​

សម្រស់​ស្រស់ស្អាត​ដោយ​ទឹកខ្មេះ​ប៉ោម​

-​ជួយ​កម្ចាត់​កំណក​ជើងធ្មេញ​
​ការសម្អាត​ធ្មេញ​ទោះជា​ដុស​ជាប្រចាំ​ជាមួយ​ថ្នាំដុសធ្មេញ​ក៏ដោយ​ក៏​នៅតែមាន​កំណក​កម្ទេចជាប់ជើង​ធ្មេញ​បង្ក​ជា​ជំងឺរាក់​ស៊ី​ធ្មេញ ។ អ្នក​អាច​ការពារ​ជំងឺ​នេះ​ដោយ​គ្រាន់តែ​បន្ថែម​ការ​ដុសខាត់​ធ្មេញ​ជាមួយ​ទឹកខ្មេះ​ប៉ោម រួច​ខ្ពុរមាត់​លាង​សម្អាត​ជាមួយ​ទឹក​ធម្មតា ។​

សម្រស់​ស្រស់ស្អាត​ដោយ​ទឹកខ្មេះ​ប៉ោម​

-​បន្ធូរ​អាការ​រលាក​ដោយ​សារ​កម្តៅថ្ងៃ​
​អ្នក​ដែល​នៅក្រោម​កម្តៅថ្ងៃ​យូរ ទោះជា​ព្យាយាម​ស្លៀក​សម្លៀកបំពាក់​បិទបាំង​សព្វ​តួខ្លួនក៏ដោយក៏​ស្បែក​អ្នក​នៅតែ​រង​ការបំផ្លាញ​ធ្វើឱ្យ​រលាក​និង​ក្រហាយ ។ ដើម្បី​ធ្វើឱ្យ​អាការរលាក​បែបនេះ​បាន​ធូរស្រាល​ភ្លាមៗ អ្នក​អាច​ចាក់ទឹក​ខ្មេះ​កន្លះ​ចានចង្កឹះ​ចូលក្នុង​អាង​មុជទឹករួច​គេង​ត្រាំ​ខ្លួន​ប្រហែល ១០ នាទី ។ បើ​ម៉ាស្សា​ដោយ​មិន​លាប​អ្វី​មិនសូវ​ទទួលបាន​ប្រសិទ្ធភាព​ប៉ុន្មាន​ទេតែបើ​អ្នក​សាកល្បង​ម៉ាស្សា​ជាមួយ​ទឹកខ្មេះ​ប៉ោម​នោះ​អ្នកនឹង​ចាប់អារម្មណ៍ឃើញថា​ភាព​តានតឹង​និង​អាការ​អស់កម្លាំង​ល្ហិតល្ហៃ​នឹង​បាត់យ៉ាង​ឆាប់រហ័ស ។

សម្រស់​ស្រស់ស្អាត​ដោយ​ទឹកខ្មេះ​ប៉ោម​

-បញ្ចុះទម្ងន់
វិធី​គ្រប់គ្រង​ទម្ងន់​មិនឱ្យ​ប្រែប្រួល​មាន​ច្រើន​ជម្រើស​តែបើ​អ្នក​ប្រាថ្នា​ចង់​គ្រប់គ្រង​តាមបែប ធម្មជាតិ​អាច​សាកល្បង​ជាមួយ​ទឹកខ្មេះ​ប៉ោម ។ យក​ទឹកខ្មេះ​ប៉ោម ២ ស្លាបព្រា​កាហ្វេ​កូរ​លាយជាមួយ​ទឹក ៥០០ មិ​ល្លី​លីត្រ ផឹក ៣ ទៅ ៤ ដង​ក្នុង​មួយ​សបា្តហ៍​នោះ​អ្នកនឹង​អាច​រក្សា​ទម្ងន់ ឱ្យ​ថេរ ។ បើ​អ្នក​ចង់​បញ្ចុះទម្ងន់​វិញ​ត្រូវអនុវត្ត​តាម​វិធី​នេះ​ជា​រៀងរាល់ថ្ងៃ​ព្រោះ​អា​សេ​តិចអាស៊ីដ (Acetic Acid) ដែលមាន​នៅក្នុង​ទឹកខ្មេះ​ប៉ោម​ជា​សារធាតុ​ដ៏​សំខាន់​ក្នុង​ការជួយបញ្ចុះទម្ងន់ ៕ ខែ​រី​

សម្រស់​ស្រស់ស្អាត​ដោយ​ទឹកខ្មេះ​ប៉ោម​