តេ​វ ណា​តា​ផន ចាប់​បានការ​លួចលាក់​របស់​សង្សារ​

6 Videos


តារា​ស្រី​វ័យ ២៧ ឆ្នាំ អ្នកនាង តេ​វ ណា​តា​ផន (Taew Nataporn)​ត្រូវបាន​ទស្សនិកជន​ស្គាល់​ថា​ជា​តួឯក​ស្រី​ក្នុង​រឿង «​វាយោ​លាក់​ស្នេហ៍​» (Lom Sorn Ruk) ដែល​សម្តែង​ជាមួយ​លោក ណៈ​ដេ​ត គូ​គីមី​យ៉ា​(Nadech Kugimiya)​។ ក្នុង​ឆ្នាំ ២០១៦ នេះ រឿង​ថ្មី​របស់​អ្នកនាង តេ​វ ដែលមាន​ចំណងជើង​ថា «​នាងនាគ​» (Narkee) ដែល​រួម​សម្តែង​ជាមួយ​លោក ខេន ភូ​ភូម​(Ken Phupoom) បានធ្វើឱ្យ​ទស្សនិកជន​ទន្ទឹម​រងចាំ​ទស្សនា​យ៉ាងខ្លាំង​។

តេ​វ ណា​តា​ផន ចាប់​បានការ​លួចលាក់​របស់​សង្សារ​

តេ​វ ណា​តា​ផន ចាប់​បានការ​លួចលាក់​របស់​សង្សារ​

តេ​វ ណា​តា​ផន ចាប់​បានការ​លួចលាក់​របស់​សង្សារ​
​ក្នុង​ឆ្នាំ ២០១៦ អ្នកនាង តេ​វ ហាក់ដូចជា​រវល់​នឹង​ការងារ​សម្តែង​ខ្លាំងណាស់ រួមទាំង​ការងារ​អ៊ី​វិ​ន​ក៏​ច្រើន​គួរសម​ដែរ​។ ទោះបីជា​រវល់​ការងារ​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ ក៏​អ្នកនាង​មិន​បណ្តោយឱ្យ​បញ្ហា​បេះដូង​ជួប​រឿង​រង្គោះរង្គើ​ឡើយ​។​

តេ​វ ណា​តា​ផន ចាប់​បានការ​លួចលាក់​របស់​សង្សារ​តេ​វ ណា​តា​ផន ចាប់​បានការ​លួចលាក់​របស់​សង្សារ​
​ថ្មីៗ​នេះ អ្នកនាង តេ​វ និង សង្សារលោក តុ​ន អាត ដែល​បាន​រៀន​ជាមួយគ្នា​តាំងតែ​ពី​សម័យ​វិទ្យាល័យ បាននាំគ្នា​ប្រា​រព​ពិធី​គម្រប់​ខួប​ស្គាល់គ្នា​រយៈពេល ១០ ឆ្នាំ​។ គួរបញ្ជាក់​ផងដែរ​ថា កន្លងមកនេះ លោក តុ​ន អាត តែងតែ​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ចំពោះ​អ្នកនាង តេ​វ រួមទាំង​ពិធី​ខួបកំណើត​របស់​អ្នកនាង តេ​វ គឺមាន​រៀបចំ​ទាំង​នំ​ខួបកំណើត បាច់ផ្កា និង កាដូ​បញ្ចាំចិត្ត ធ្វើឱ្យ​អ្នកនាង តេ​វ ញញឹមញញែម​ពោរពេញ​ទៅដោយ​ក៏​សុខ​។​

តេ​វ ណា​តា​ផន ចាប់​បានការ​លួចលាក់​របស់​សង្សារ​

តេ​វ ណា​តា​ផន ចាប់​បានការ​លួចលាក់​របស់​សង្សារ​
​ប៉ុន្តែ​សម្រាប់​ពិធី​គម្រប់​ខួប ១០ ឆ្នាំ នេះ​វិញ ផែនការ​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដែល​លោក តុ​ន អាត ត្រៀម​រៀបចំ​សម្រាប់​អ្នកនាង តេ​វ បានជា​ត្រូវ​អ្នកនាង តេ​វ ចាប់បាន​មុន ដូចនេះ​លើក​នេះ លែង​ភ្ញាក់ផ្អើល​ទៀតហើយ ថែមទាំង​ត្រូវ​ខាង​ស្រី​ប្រាប់ថា «​ទីបំផុត ត្រូវ​ចាប់បាន​ហើយ​»​។ លោក តុ​ន អាត បាន​ត្រៀម​អាហារ​ពេល​រាត្រី បាច់ផ្កា​កុលាប​ពណ៌​ស​ដ៏​ស្រស់ស្អាត និង ប័ណ្ណ​តូច​មួយ​សន្លឹក​ដោយ​សរ​សេរ​អនុ​ស្សវ​រី​យ៍​ដែល​បាន​នៅ​ជាមួយគ្នា​អស់​រយៈពេល ១០ ឆ្នាំ​។​

តេ​វ ណា​តា​ផន ចាប់​បានការ​លួចលាក់​របស់​សង្សារ​តេ​វ ណា​តា​ផន ចាប់​បានការ​លួចលាក់​របស់​សង្សារ​តេ​វ ណា​តា​ផន ចាប់​បានការ​លួចលាក់​របស់​សង្សារ​
​ទោះជា​អ្នកនាង តេ​វ បានដឹង​មុន​ពី​គម្រោង​ទាំងអស់ តែ​ទាំងពីរ​នាក់​ក៏​ឆ្លង​ពិធី​គម្រប់​ខួប ១០ ឆ្នាំ ពោរពេញ​ដោយ​សេចក្តីសុខ និង រ៉ូ​មែន​ទិ​ក ហើយក៏​ជូនពរ​ស្នេហា​ទស្សវត្សរ៍​របស់​ពួកគេ​ទាំងពីរ​ជួបតែ​សេចក្តីសុខ និង សុភមង្គល​៕ ខេ​រី​
(​ប្រភព​៖ អឹម​ថៃ​)

តេ​វ ណា​តា​ផន ចាប់​បានការ​លួចលាក់​របស់​សង្សារ​តេ​វ ណា​តា​ផន ចាប់​បានការ​លួចលាក់​របស់​សង្សារ​តេ​វ ណា​តា​ផន ចាប់​បានការ​លួចលាក់​របស់​សង្សារ​