ល្បី ប៊ុត សីហា មាន​ប្រពន្ធ​ទើប​សម្រាលកូន​បាន​ពីរ​ខែ តែ​ព្យាយាម​លាក់បាំង ?

6 Videos


​ចាប់តាំងពី​ឈានជើងដើរ​លើ​វិថី​សិល្បៈ​ផ្នែក​ចម្រៀង ហើយ​ទទួលបាន​ភាពជោគជ័យ​ជា​បណ្តើរៗ​លើ​វិស័យនេះ ប៊ុត សីហា បាន​ពើបប្រទះ​នឹង​ព័ត៌មាន​មិនល្អ​មួយចំនួន ក្នុង​នោះគេ​នៅចាំ​ព្យុះ​ព័ត៌មាន​មួយ​ថា ប៊ុត សីហា ជា​តារាចម្រៀង​ម្នាក់​មិន​គោរព​ពេលវេលា មាន​ឫកពា​ក្រអឺតក្រទម និង ព័ត៌មាន​ធ្លាប់មាន​ប្រពន្ធ​រួចហើយ ដែល​ព័ត៌មាន​ទាំងនេះ​ហាក់​នៅ​ងំ​មិនទាន់​រសាត់​ឆ្ងាយ​ពី​អារម្មណ៍​មហាជន​នៅឡើយ​នោះ ក៏​ស្រាប់តែ​ព័ត៌មាន​ដែល​ធ្លាប់​ល្បី​ពីមុន បាន​កក្រើក​លេចឮ​ល្បី​ម្តងទៀត​ពេញ​ពិភព​សិល្បៈ​ថា ប៊ុត សីហា ពិត​ជាមាន​ប្រពន្ធ​រួចហើយ បែរជា​នៅតែ​ព្យាយាម​លាក់​បិទបាំង​ដដែល ហើយ​ឥលូវ​នេះ​ប្រពន្ធ​របស់លោក​ក៏​ទើបតែ​ឆ្លងទន្លេ​បាន​ប្រមាណ​ជា​ពីរ​ខែ​នេះ​ទៀត ។ តើ​ព័ត៌មាន​ល្បី​នេះ​ជា​រឿង​ពិត​ឬ​យ៉ាងណា​? បើជា​ការពិត ហេតុអ្វី​បានជា ប៊ុត សីហា នៅតែ​ព្យាយាម​លាក់បាំង​រឿង​មួយ​នេះ​ដូច្នេះ ?

ល្បី ប៊ុត សីហា មាន​ប្រពន្ធ​ទើប​សម្រាលកូន​បាន​ពីរ​ខែ តែ​ព្យាយាម​លាក់បាំង ?

ល្បី ប៊ុត សីហា មាន​ប្រពន្ធ​ទើប​សម្រាលកូន​បាន​ពីរ​ខែ តែ​ព្យាយាម​លាក់បាំង ?

​ទាក់ទង​នឹង​ព័ត៌មាន​ល្បី​សុសសាយ​ពេញ​ចង្កោម​អ្នកសិល្បៈ និង មហាជន​នេះដែរ បើតាម​ប្រភពព័ត៌មាន​ពី​មហាជន​បានឱ្យដឹងថា ប៊ុត សីហា គឺ​តែងតែ​លាក់បាំង​ពី​រឿងនេះ ពោលគឺ​លោក​មិនដែល​ចេញមុខ​ទទួលស្គាល់​លើ​រឿងនេះ​ទេ ទាំង​គេ​ដឹង​ទៅហើយ​ថា​លោក​ពិត​ជាមាន​ប្រពន្ធ និង កូន​មែន​នោះ ។ ជាមួយគ្នានេះ​កាលពី​ថ្មីៗ គេ​ឃើញ​កាន់តែច្បាស់​ទៅទៀត​ថា ប៊ុត សីហា បាន​បណ្តើរ​នារី​ម្នាក់​ទៅ​ភោជនីយដ្ឋាន​មួយ​ឯ​ផ្សារ​ទំនើប អ៊ី​អន គឺ​កាលពី​ថ្ងៃទី ១៩ ខែកុម្ភៈ ក្នុង​កាយវិការ​ស្និទ្ធស្នាល​បំផុត ហើយ​សូម្បីតែ​ថ្ងៃ​ប្រគំ​តន្ត្រី​នៅ​ទីក្រុង​តាខ្មៅ ក៏​គេ​ឃើញ​អ្នក​ទាំងពី​បណ្តើរ​យ៉ាង​ត្រសង​ទៅ​ចូលរួម​ដែរ ថែមទាំង​បាន​ហៅ​គ្នា​យ៉ាង​ស្និទ្ធស្នាល​ទៀតផង ដែល​នារី​ម្នាក់​នោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា ស្រី​នាង គឺជា​ប្រពន្ធ​របស់លោក ប៊ុត សីហា ដែល​ទើបនឹង​សម្រាលកូន​បាន​ពីរ​ខែ​នោះ​ហើយ ។​

ល្បី ប៊ុត សីហា មាន​ប្រពន្ធ​ទើប​សម្រាលកូន​បាន​ពីរ​ខែ តែ​ព្យាយាម​លាក់បាំង ?

​មានការ​លើ​ការឡើង​ចំៗ​ពី​ចំណោម​មហាជន​ថា មូល​ហេតុដែល​តារាចម្រៀង​រូបនេះ​ព្យាយាម​លាក់បាំង​រឿង​មាន​ប្រពន្ធ​កូន​នេះ មកពី​លោក​ខ្លាច​បាត់បង់ ក៏ដូចជា​ធ្លាក់​ប្រជាប្រិយភាព និង លែងមាន​អ្នកគាំទ្រ​ទៀត ។​ ​ជាមួយនឹង​ព័ត៌មាន​ដែល​ស្ថិតក្នុង​ភាព​កំបាំងមុខ​នេះដែរ យើង​ក៏​ចង់បាន​ការឆ្លើយបំភ្លឺ​ពី​តារាចម្រៀង​លេចធ្លោ​ប្រចាំ​ផលិតកម្ម WE Production លោក ប៊ុត សីហា ដែរ ព្រោះ​ចៀសវាង​ការ​បំប៉ោង​ព័ត៌មាន តែ​យ៉ាងណា​យើង​មិនអាច​ទាក់ទង​បាន​ដោយសារ​ទូរស័ព្ទ​ចូល​ហើយ​មិន​លើក ហើយ​នៅពេលដែល​យើង​បន្ត​ទូរស័ព្ទ​ទៅ​លេខ​ផ្សេង​ដែល ប៊ុត សីហា ធ្លាប់ប្រើ​រាល់ដង​នោះ ត្រូវបាន​នារី​ម្នាក់​អះអាងថា​ជា​សាច់ញាតិ​ទទួល លុះ​ពេល​យើង​សួរនាំ​រឿង​ខាងលើនេះ គាត់​បែរជា​ឆ្លើយ​យ៉ាងខ្លី​ថា គាត់​មិន​ហ៊ាន​និយាយ​ទេ ព្រោះ​ជា​រឿង​ផ្ទាល់ខ្លួន​របស់ សីហា ។​

ល្បី ប៊ុត សីហា មាន​ប្រពន្ធ​ទើប​សម្រាលកូន​បាន​ពីរ​ខែ តែ​ព្យាយាម​លាក់បាំង ?

​តើ​លោក ប៊ុត សីហា ព្យាយាម​លាក់បាំង​រឿងនេះ​ដល់​ណា​ទៀត បើ​នៅពេលដែល​ព័ត៌មាន​ត្រូវបាន​ខ្ចរខ្ចាយ​គេ​ដឹងឮ​ទៅហើយនោះ ។ ដូច្នេះ​សង្ឃឹមថា លោក ប៊ុត សីហា នឹង​ចេញមុខ​មក​បកស្រាយ​បញ្ជាក់​នូវ​រឿងរ៉ាវ​នេះ ដើម្បី​លាង​ចម្ងល់​ក្នុង​ចិត្ត​មហាជន ជាពិសេស​ប្រិយមិត្ត​ដែល​គាំទ្រ​លោក ហើយ​«​ប្រជាប្រិយ​»​ក៏​នឹង​ស្វាគមន៍​រាល់​ការបកស្រាយ​នូវ​រាល់​អាថ៌កំបាំង​ស្នេហា​នេះ​ផងដែរ ៕ សាកល​

ល្បី ប៊ុត សីហា មាន​ប្រពន្ធ​ទើប​សម្រាលកូន​បាន​ពីរ​ខែ តែ​ព្យាយាម​លាក់បាំង ?ល្បី ប៊ុត សីហា មាន​ប្រពន្ធ​ទើប​សម្រាលកូន​បាន​ពីរ​ខែ តែ​ព្យាយាម​លាក់បាំង ?