តួ​ស្ដេច​ស្វា​ស៊ុន អ៊ូខុង Benny Chan ទទួល​សមាជិក​កូន​ទី​៤

តារា​សម្ដែង​ប្រុស​ហុងកុង Benny Chan តួ​ស្ដេច​ស្វា​ស៊ុន អ៊ូខុង​ក្នុង​រឿង​ភាគ “Journey to the West II” ១៩៩៨ និង​ភរិយា​ Lisa Jiang ទើប​តែ​សម្រាល​បាន​កូន​​ស្រី​ទី​៤​​កាល​​ថ្ងៃ​ទី ៣០ ខែមីនា ​ដោយ​ដាក់​ឈ្មោះ​ថា​ Victoria​និង​មាន​ទម្ងន់​​៣,៥​គីឡូក្រាម។

 

តួ​ស្ដេច​ស្វា​ស៊ុន អ៊ូខុង Benny Chan ទទួល​សមាជិក​កូន​ទី​៤

 

តារា​ប្រុស​វ័យ​៤៦​ឆ្នាំ​បាន​​ប្រកាស​លើ​បណ្ដាញ​ទំនាក់ទំនង Weibo ថា៖”កាល​ពី​ព្រឹក​នេះ​ កូន​ស្រី​ពៅ Victoria​របស់​ខ្ញុំ​បាន​កើត​ហើយ​។ នាង​មាន​ទម្ងន់​ ៣ ៤០០​ក្រាម។​ ខ្ញុំ​សង្ឃឹម​ថា​ នាង​នឹង​​ឆាប់​ធំធាត់​និង​មាន​សុខភាព​ល្អ”។

 

បើ​តាម​ jaynestars បាន​បន្ថែម​ថា បន្ទាប់​ពី Benny ​កំដរ​ប្រពន្ធ​ក្នុង​មន្ទីរពេទ្យ​​សម្រាល​កូន​រួច គេ​ក៏​ប្រញាប់​​ធ្វើ​ដំណើរ​ទៅ​ចិនដីគោក​វិញ និង​បន្ត​ធ្វើ​ការ​បន្ថែម​ដើម្បី​​រក​ប្រាក់​ទិញ​ទឹកដោះគោ​ឲ្យ​កូន។ ចាប់​តាំង​ពី​សមាជិក​គ្រួសារ​កាន់​តែ​ច្រើន ​តារា​ជើងចាស់​នេះ បាន​ទិញ​ផ្ទះ​​ធំ​មួយ​រួចរាល់​ទៅ​ហើយ​​នៅ​ហុងកុង ក្នុង​តម្លៃ​២០​​លាន​ដុល្លារ​ហុងកុង (ជាង២,៥​លាន​ដុល្លារអាមេរិក)។

 

សម្រាប់​ការ​សម្រាល​ដោយ​ការ​វះកាត់ Benny និង Lisaបាន​ដាក់​កាល​វិភាគ​វះកាត់​នៅ​ថ្ងៃ​ទី ៣០​ ខែមីនា​ ដើម្បី​ឲ្យ​ស្រដៀង​នឹង​ថ្ងៃ​កំណើត​កូន​ៗ​ទាំង​៣​នាក់​ផ្សេង​ទៀត៕

 

តួ​ស្ដេច​ស្វា​ស៊ុន អ៊ូខុង Benny Chan ទទួល​សមាជិក​កូន​ទី​៤

 

តួ​ស្ដេច​ស្វា​ស៊ុន អ៊ូខុង Benny Chan ទទួល​សមាជិក​កូន​ទី​៤

 

តួ​ស្ដេច​ស្វា​ស៊ុន អ៊ូខុង Benny Chan ទទួល​សមាជិក​កូន​ទី​៤

 

តួ​ស្ដេច​ស្វា​ស៊ុន អ៊ូខុង Benny Chan ទទួល​សមាជិក​កូន​ទី​៤

 

ចុចអាន៖Him Law ត្រូវ​អតីត​មិត្ត​ស្រី​ទម្លាយ​រឿង​អាក្រក់ ក្រោយ​រៀបការ​ថ្មីៗ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  jaynestars