ពិធី​ករ នាង វ៉ាងសាន់៖ ប្រឹង​តស៊ូ​ដោយ​ខ្លួន​ឯង​ទើប​មាន​បាយ​ហូប

ពិធី​ករ​ចំណូល​ថ្មី​រូបរាង​ស្រស់​សង្ហា​នៅ​ហង្សមាស​លោក នាង វ៉ាងសាន់ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ទម្រាំ​តែ​ក្លាយ​ខ្លួន​ជា​តារា​ចេញ​មុខ​ចេញ​មាត់​តាម​ទូរទស្សន៍​បាន ​លោក​ខំ​ប្រឹងប្រែង​ខ្លាំង​ណាស់ ទើប​អាច​មាន​បាយ​ហូប​នឹង​គេ​ពេល​នៅ​ភ្នំពេញ​នេះ។

 

ពិធី​ករ នាង វ៉ាងសាន់៖ ប្រឹង​តស៊ូ​ដោយ​ខ្លួន​ឯង​ទើប​មាន​បាយ​ហូប

 

អតីត​ជយលាភី​លេខ ១ កម្មវិធី Spy Guys and Girls Contest 2015 បាន​ប្រាប់​បន្ត​ទៀត​ថា ​ពេល​រៀន​ចប់​ថ្នាក់ ១២ ស្រប​ពេល​មាន​ចិត្ត​ស្រលាញ់​ខាង​សិល្បៈផង ​និង​ចង់​ក្លាយ​​ជា​មនុស្ស​ឯករាជ​លើ​ខ្លួនឯង​ផង លោក​បាន​ខំប្រឹង​ពុះពារ​មក​រស់នៅ​ភ្នំពេញ​ដោយ​ខ្លួនឯង ព្រោះ​គ្មាន​អ្នក​ជ្រោមជ្រែង  ដោយ​បច្ចុប្បន្ន​ ទើប​មាន​ឱកាស​ឈរ​ជើង​ក្នុង​វិស័យ​សិល្បៈ​មួយ​នេះ។

 

តារា​វ័យ ២៧ ឆ្នាំ​បាន​រៀបរាប់​ទៀត​ថា “គ្រាន់តែ​រៀន​ចប់​ថ្នាក់​ទី ១២ ខ្ញុំ​ឡើង​មក​ភ្នំពេញ និង​បាន​ប្រឡូក​សិល្បៈ​ ជា​តារា​តូចតាច​គ្មាន​អ្នក​ចាប់អារម្មណ៍​ទេ ដូចនេះ​ចំណូល​ក៏​មិន​បាន​ច្រើន​ដែរ ត្រឹម​ចិញ្ចឹម​បាន​តែ​ខ្លួន​ឯង។ តែ​ក្រោយ​ពី​ប្រឡង​កម្មវិធី​មួយ​នោះ​រួច​មក​ ខ្ញុំ​ចាប់ផ្ដើម​ដើរ​រក​ការងារ​ធ្វើ​ស្រប​ពេល​ហង្សមាស​ជ្រើសរើស​ពិធី​ករ និង​សម្ភាសន៍​ជាប់​បាន​ធ្វើ​ការ​ថ្ងៃ​នោះ​តែម្ដង។”

 

មក​ដល់​បច្ចុប្បន្ន វ៉ាងសាន់ បាន​ឲ្យ​ដឹង​ថា ​លោក​មាន​ភាព​មមាញឹក​ខ្លាំង​ទាំង​ការ​ថត​ស្ពត ជាពិសេស​កាន់​កម្មវិធី​តន្ត្រី​ធំ​ៗ​បី​គឺ តំបន់​យុវវ័យ តន្ត្រី​លើ​ទឹក និង​កម្មវិធី​តន្ត្រី​ពិសេស​របស់​ទូរទស្សន៍ ហង្សមាស ហើយ​ជីវភាព ​ក៏​គួរសម​ជាង​មុន​ដែរ៕

 

ពិធី​ករ នាង វ៉ាងសាន់៖ ប្រឹង​តស៊ូ​ដោយ​ខ្លួន​ឯង​ទើប​មាន​បាយ​ហូប

 

ពិធី​ករ នាង វ៉ាងសាន់៖ ប្រឹង​តស៊ូ​ដោយ​ខ្លួន​ឯង​ទើប​មាន​បាយ​ហូប

 

អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖ផ្ដល់ឲ្យ