«Sabay ដើរ» ​ពួក​ម៉ាក​ថ្មី​របស់​អ្នក

អផ្សុក​មែន​ទេ? ល្ងាច​នេះ​មាន​គម្រោង​ជាមួយ​មិត្តភ័ក្ដិ​តែ​មិន​ដឹង​ថា​គួរ​ទៅ​ទី​ណា ឬ​ធ្វើ​អ្វី​មែន​ទេ? ចាប់​ពី​ល្ងាច​ថ្ងៃ​សុក្រ​នេះ មិត្ត​ទាំង​អស់​គ្នា​​ឈប់​ធុញ​នឹង​ការ​រក​នឹក​បែប​នេះ​ទៀត​ទៅ ព្រោះ​​គេហទំព័រ Sabay បាន​បង្កើត​មាតិកា​ថ្មី​មួយ​ឈ្មោះ​ថា Sabay ដើរ

 

Sabay ដើរ ​មាតិកា​ថ្មី​សន្លា​ង​មួយ​លើ​គេហទំព័រ Sabay នឹង​ផ្ដល់​ជូន​នូវ​ព័ត៌មាន​ពី​អាហារ​ថ្មីៗ​ក្នុង​ ​កន្លែង​កម្សាន្ត បូក​រួម​ទាំង​កម្មវិធី​សប្បាយ​ៗ​តាម Night Club ក្នុង​រាជធានី​ភ្នំពេញ។

 

«Sabay ដើរ» ​ពួក​ម៉ាក​ថ្មី​របស់​អ្នក

បន្ថែម​ពី​នេះ​ គំនិត​ស៊ីវិល័យ​ពាក់​ព័ន្ធ​នឹង​ការ​លេង​ស្ដាយ​ថ្មី ការ​ដើរ​ផ្សារ កន្លែង​ហាត់​ប្រាណ ​ ​កែ​សម្ផស្ស នឹង​ក្លាយ​ជា​ប្រភព​រុក​រក​មួយ​សម្រាប់​យុវវ័យ​លើ “​Sabay ដើរ​”។ Sabay ដើរ ក៏​ផ្ដល់​នូវ​ចំណេះដឹង​ថ្មី​ៗ​ប្លែក​បែប​ច្នៃ​ប្រឌិត​ខ្ពស់​តាម​បែប​យុវវ័យ​ដល់​មិត្ត​អ្នក​អាន​ផង​ដែរ។

 

តាម​រយៈ​ Sabay ដើរ សង្ឃឹម​ថា​ content ថ្មី​នេះ​នឹង​ក្លាយ​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​មិត្ត​អ្នក​អាន​ទាំង​អស់​គ្នា គ្រប់​ពេល​ដែល​អ្នក​នឹក​ដល់​កន្លែង​ដើរ​លេង ញ៉ាំ​អី និង​តែង​ខ្លួន​។ កុំ​ភ្លេច​ Like «Sabay ដើរ» ដើម្បី​ទទួល​បាន​ព័ត៌មាន​ស៊ីវិល័យ​បែប​យុវវ័យ។

 

អត្ថបទ៖ សុនា