Man Utd នឹង​ប្រឈមមុខ​ជាមួយ​ការសម្រេចចិត្តជ្រើសរើសយកលោក Mourinho

បិសាច​ក្រហម Manchester United មាន​ពេលវេលា​រហូតដល់​ដើមខែ​ឧសភា ដើម្បី​សម្រេច​តែងតាំង​ជា​ផ្លូវការ​សម្រាប់​លោក Jose Mourinho ប្រសិនបើ​ពួកគេ​ចង់បាន​គ្រូបង្វឹក​រូបនេះ​មក​ជំនួស​កន្លែង​លោក Louis van Gaal ខណៈ​គ្រូបង្វឹក​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល​នេះ​មានបំណង​ចង់បាន​ការធានា​ដល់​ការងារ​ថ្នាក់​គ្រប់គ្រង​នេះ ចាប់ពីពេលនោះ​ទៅ។

jose-morinhoលោក Ed Woodward អនុប្រធាន​ប្រតិបត្តិ​ក្លិប United រហូតមកដល់​ពេលនេះ បានធ្វើ​មិនដឹងមិនលឺ​ចំពោះ​លទ្ធភាព​មករ​បស់ Mourinho និង​បាន​បដិសេធ​បណ្តេញ​លោក Van Gaal ចេញ។ ដែល​នេះ​ជាការ​បង្ហាញ​ការគាំទ្រ​ដល់​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​នេះ ដោយ​លោក Woodward ផ្ទាល់ និង​គ្រួសារ​លោក Glazer ដែលជា​ម្ចាស់​ក្លិប United និង​ថែមទាំង​មិន​ឲ្យ​គណៈ​គ្រប់គ្រង​ក្លិប មិន​ត្រូវធ្វើ​សម្រេចចិត្ត​ទាក់ទង​នឹង​បេក្ខភាព​របស់លោក Mourinho ឡើយ។

អតីត​គ្រូបង្វឹក​របស់​តោ​ខៀវ​នេះ បន្ត​ស្តាប់​ការផ្តល់​ការងារ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​បាន​បដិសេធចោល​ទាំងអស់ ខណៈ​រូបលោក​ពិចារណា​ខ្លាំង​ក្នុងការ​ចាប់យក​តំណែង​នៅ​ក្លិប United នេះ។ ដោយសារ​បន្ត​មានការ​គាំទ្រ​លោក Van Gaal លោក Mourinho មិន​ហ៊ាន​រុញ​ខ្លួនឯង​សម្រាប់​តំណែង​នៅ United ខ្លាំងពេក​ទេ និង​តាំងចិត្ត​រង់ចាំតែ​ប៉ុណ្ណោះ។ ភាព​មិនអាច​ទស្សន៍ទាយ​បាន​នៅក្នុង​លី​ក Premier League មានន័យថា United ទំនងជា​អាច​បញ្ចប់​រដូវ​កាល​នៅ​ពាក់កណ្តាល​ខែឧសភា ដោយ​ឈរ​នៅ​លេខ ៤ក្នុង​តារាង។ ប្រសិនបើ​ដូច្នេះ​មែន លោក Van Gaal ទំនងជា​នៅតែ​បន្ត​ជា​គ្រូបង្វឹក​ដដែល ទោះជា​លោក Woodward មិន​ដូច​ការសម្រេច​វិញ​ថា លោក​ចង់បាន​ការផ្លាស់​ប្តូរ​វិញ​នា​រដូវ​កាល​ក្រោយ​ក៏ដោយ។ មកដល់​ចំណុចប្រសព្វ(ដើមខែ​ឧសភា) លោក Mourinho ក៏​សង្ឃឹមថា នឹង​បានទទួល​ដំណឹង​ច្បាស់លាស់​ពី​ក្លិប United៕