រដ្ឋមន្ត្រី​អប់រំ​ហាម​មន្ត្រី​ថា កុំ​ធ្វើ​ការងារ​មានតែ​រូបភាព

រូបថតពី ហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡាភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​ជំរុញ​លោកគ្រូ អ្នកគ្រូ និង​មន្ត្រីអប់រំក្រោមឱវាទ​ក្រសួង ឲ្យ​បន្ត​បំពេញការងារ​អប់រំ​សិស្សានុសិស្ស​កាន់​ល្អប្រសើរ​បន្ថែមទៀត ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ​កម្ពុជា។ លើសពីនេះ លោក​បាន​ហាម​មន្ត្រី​អប់រំ កុំ​បំពេញការងារ​មានតែ​រូបភាព គឺ​អត់​គុណភាព​ការងារ ព្រោះ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​អប់រំ។

លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន បាន​លើក​បទពិសោធន៍​​ការ​​ដោះស្រាយ​​​​​បញ្ហា​​​​កំណែ​​ទម្រង់​​​​​ការប្រឡង​​​​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ពីរ​ឆ្នាំកន្លងមក ប្រាប់​មន្ត្រី​អប់រំ​ជាង ១ពាន់នាក់ ឲ្យ​ចេះ​ស្វែងយល់​ពី​បញ្ហា​រួច រក​ដំណោះស្រាយ​បញ្ហា​ប្រកបដោយ​គុណភាព។ លោក​រដ្ឋមន្ត្រី​ថ្លែង​ក្នុង​ស​និ្ន​បាត​បូកសរុប​ការងារអប់រំ កាលពី​ថ្ងៃទី៣០ ខែមីនា នៅ​សាលា​តិច​ណូ យ៉ាង​ដូច្នេះ​ថា៖«សូម​ធ្វើ​សកម្មភាព  កុំ​ឲ្យ​ថា ឃើញតែ​រួប​ភាព វា​មិន​បា​ល្អ​ទេ យើង​ចុះ​សួរ​គ្រូ​គីមី គាត់​ថា អត់​មាន​ឧបករណ៍​បង្រៀន ដូចនេះក្មេងៗអត់​យកចិត្តទុកដាក់​រៀន។ បើ​មិន​ពង្រឹង​ពី​ថ្នាក់​ទី​ប្រាំពីរ ទេ គឺ​ឡើងលើ​ចាំ​ដល់​ថ្នាក់​ទី​ដប់​ពីរ​តែម្តង គឺថា​អត់​ចេះ​ទេ ប្រព័ន្ធ​សមីការ អត់​ស្គាល់​ធាតុគីមី វ៉ាឡង់...»។

សូម​ស្តាប់​ប្រសាសន៍​លោក ហង់ ជួន ណា​រ៉ុ​ន៖