ស្រី​​​កំណាន់​​​​​​របស់​​​លោក កឹម សុខា ត្រូវ​​​​​​តុលាការ​​​កោះ​​​ហៅ​​​ទាក់​​​ទិន​​​នឹង​​​រឿង​​​ពេស្យាចារ

យោង​​តាម​​​ដីកា​​​តុលាការ​​​មួយ​​​​​​ដែល​​​បាន​​​ឃើញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ឲ្យ​​​ដឹង​​​ថា ស្ត្រី​​​ម្នាក់​​​ដែល​​​តាម​​​ពាក្យ​​​ចចាមអារ៉ាម​​​ថា ជា​​​ស្រី​​​កំណាន់​​​របស់​​​លោក​​​ កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ឲ្យ​​​​​​បង្ហាញមុខ​​​នៅ​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​ បន្ទាប់ពី​​​នគរ​​​បាល​​​បាន​​​ដាក់​​​របាយការណ៍​​​មួយ​​​ទៅ​​​ព្រះរាជអាជ្ញា​​​ដោយ​​​ចោទ​​នាង​​​ថា បាន​​​ផ្តល់​​​សក្ខីកម្ម​​​ក្លែង​​​ក្លាយ​​​ និង​​មាន​​​អំពើ​​​​​​ “​​​ពេស្យា​​​ចារ” ​​​។

ដីកាកោះ​​​​​​ ដែល​​​ចេញ​​​កាល​​​ពី​​​ថ្ងៃទី​​​២២​​​ ខែ​​​មីនា​​​ បង្គាប់​​​ឲ្យ​​​អ្នក​​​កាត់​​​សក់​​​ ខុម​​​ ចាន់​​​ដារ៉ាទី ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​រឿង​​​អាស្រូវ​​​ផ្លូវ​​​ភេទ ​​​ក្រោយ​​​ពី​​​​​​ត្រូវ​​​គេ​​​កំណត់​​​ជា​​​ស្ត្រី​​​ដែល​​​គេ​​​បាន​​​ឮ​​​និយាយ​​​ជា​​​មួយ​​​លោក កឹម សុខា ​​​ក្នុង​​​ការ​​​សា​​​សង​​​ផ្តោះ​​​ផ្តង​​​ស្នេហា​​​ជា​​​ច្រើន​វគ្គ​​​ ហើយ​​​ជួន​​​កាល​​​​​​ខ្សែ​​​អាត់​​​សំឡេង​​​និយាយ​​​រឿង​​​រួម​​​រ័ក​​​ដែល​​​លេច​​​ធ្លាយ​​​​​​តាម​​​អីុន​​​ធឺណិត​​​កាល​​​ពី​​​ខែ​​​មុន​​​នោះ​​​ នឹង​​​បង្ហាញ​​​មុខ​​​​​​នៅ​​​តុលាកា​​​រ​​​នៅ​​​ថ្ងៃ​​​ទី​​​៨ ខែ​​​មេសា​​​ ដើម្បី​​​ឆ្លើយ​​​សំណួរ​​​អំពី​​​បទ​​​ល្មើស​​​​​​ដែល​​​គេ​​​ចោទ​​​នាង​​​។

មន្ត្រីនគរបាលអមដំណើរនិស្សិត ស្រី ចំរើន កាត់តាម​ក្រុមអ្នកតវ៉ា និងអ្នក​គាំទ្រ​គណបក្សប្រឆាំងនៅខាងក្រៅស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថត ដោយ ស៊ីវ ចាន់ណា/​ខេមបូឌា ដេលី

មន្ត្រីនគរបាលអមដំណើរនិស្សិត ស្រី ចំរើន កាត់តាម​ក្រុមអ្នកតវ៉ា និងអ្នក​គាំទ្រ​គណបក្សប្រឆាំងនៅខាងក្រៅស្នាក់ការគណបក្សសង្គ្រោះជាតិក្នុងក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។ រូបថត ដោយ ស៊ីវ ចាន់ណា/​ខេមបូឌា ដេលី

ដីកា​​​កោះ​​​នោះ​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​ព្រះរាជ​​​អាជ្ញារង​​​ សៀង​​​ សុខ​​​ ។ នៅ​​​ពេល​​​សុំ​​​ឲ្យ​​​អត្ថាធិប្បាយ​​​ពន្យល់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក សុខ បាន​​​ដាក់​​​ទូរស័ព្ទ​​​ចុះ​​​មិន​​​ឆ្លើយ​​​នឹង​​​អ្នក​​​កាសែត។

កញ្ញា ចាន់​​​ដារ៉ាទី ដែល​​​បាន​​​បដិសេធ​​​​​​ដាច់​​​អហង្ការ​​​​​​​​​​​​ថា​​​មិន​​​មាន​​​ស្នេហា​​​ជា​​​មួយ​​​លោក កឹម សុខា នោះ​​​​​​ ត្រូវ​​​បាន​​​សាក​​​សួរ​​​​​​ដោយ​​​នាយក​​​ដ្ឋាន​​​ប្រឆាំង​​​ភេរវកម្ម​​​នៃ​​​​​​ក្រសួង​​​មហាផ្ទៃ​​​កាល​​​ពី​​​ខែ​​​មុន​​​ពាក់​​​ព័ន្ធ​​​នឹង​​​បណ្តឹង​​​បរិហារកេរ្តិ៍​​​ដែល​​​ប្តឹង​​​ដោយ​​​​​​ ធី សុវណ្ណថា សកម្ម​​​ជន​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ ដែល​​​ឈ្មោះ​​​របស់​​​នាង​​​ត្រូវ​​​បាន​​​លើក​​​មក​​​និយាយ​​​​​​​​​ដោយ​​​បុរស​​​និង​​​ស្ត្រី​​​ដែល​​​គេ​​​ឮ​​​និយាយ​​​ក្នុង​​​ខ្សែ​​​អាត់​​​សំឡេង​​​មួយ​​​ក្នុង​​​ចំណោម​​​ខ្សែអាត់​​​សំឡេង ដែល​​​បែក​​​​​​ធ្លាយ​​​។

គេ​​​មិន​​​ច្បាស់​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​នគរ​​​បាល​​​ប្រឆាំង​​​ភេរវកម្ម​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​​​​ករណី​​​នេះទេ​​​ ប៉ុន្តែ នាយកដ្ឋាន​​​នេះ​​​​​​បាន​​​ទទួល​​​យក​​​រឿង​​​ក្តី​​​នេះ​​​ដោយ​​​​​​ការ​​​សាទរ​​​។ លោក អីុ សុខឃី  ប្រធាន​​​នាយក​​​ដ្ឋាន​​​្រប​​​ឆាំង​​​ភេរវកម្ម​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​បញ្ជាក់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា  លោក​​​បាន​​​សរសេរ​​​ទៅ​​​តុលាការ​​​ក្រុង​​​ដោយ​​​និយាយ​​​ថា នគរ​​​បាល​​​ជឿ​​​ថា កញ្ញា ចាន់​​​ដារ៉ាទី មាន​​​ទោស​​​ពេស្យាចារ និង​​​ការ​​​ផ្តល់​​​សក្ខីកម្ម​​​​​មិន​​​ពិត​​​  បើ​​​ទោះ​​​ជា​​​គ្មាន​​​ទោស​​​ណា​​​មួយ​​​​​​ត្រូវ​​​ប្រឈម​​​នឹង​​​បណ្តឹង​​​ដំបូង​​​​​​របស់​​កញ្ញា ធី សុវណ្ណថា ក៏​​​ដោយ​​​។

លោក​​​បាន​​​និយាយ​​​ថា “​​​ជំហាន​​​ដំបូង ​​​យើ​​ង​​​បាន​​​បញ្ជូន​​​របាយការណ៍​​​មួយ​​​ទៅ​​​​​​ព្រះរាជ​​​អាជ្ញា​​​។ជំហាន​​​ទី​​​២​​​ គឺ​​​ថា យើង​​​នឹង​​​អនុវត្ត​​​អ្វី​​​​​​ដែល​​​តុលាការ​​​បញ្ជា​​​”។

លោកស្រី​​​ ទ្រី ឈួន មេធាវី​​​​​​របស់​​​កញ្ញា ចាន់​​​ដារ៉ាទី បាន​​​បញ្ជាក់​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​ស្រី​​​​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ទៅ​​​តុលាការ​​​ ប៉ុន្តែ បាន​​​និយាយ​​​ថា នាង​​​មិន​​​ទាន់​​​ប្រាកដ​​​នៅ​​​ឡើយ​​​ថា តើ​​​នាង​​​នឹង​​​បង្ហាញ​​​មុខ​​​ ឬ​​​យ៉ាង​​​ណា​​​ទេ​​​។

លោក​​​ នី សុខា ប្រធាន​​​ផ្នែក​​​សើុបអង្កេត​​​នៃ​​​សមាគម​​​អាដហុក​​​ ដែល​​​ផ្តល់​​​​​​ប្រឹក្សា​​​ច្បាប់​​​ និង​​​​​​តំណាង​​​កញ្ញា ចាន់ដារ៉ាទី  បាន​​​និយាយ​​​ថា ដីកា​​​កោះ​​​នោះ​​​មិន​​​សម​​​រម្យ​​​ទេ ហើយ​​​ថា គ្មាន​​​ការ​​​ចោទ​​​ប្រកាន់​​​លើក​​​ឡើង​​​ណា​​​មួយ​​​អាច​​​អនុវត្ត​​​បាន​​​​​​ក្នុង​​​រឿង​​​ក្តី​​​នេះ​​​ទេ​​​។

ដោយ​​​លើក​​​ឡើង​​​ថា កញ្ញា ចាន់​​​ដារ៉ាទី ត្រូវ​​​គេ​​​សួរ​​​ក្នុង​​​នាម​​​ជា​​​ជន​​​សង្ស័យ​​​ម្នាក់​​​ និង​​​មិន​​​បាន​​​ស្បថ​​​នោះ​​​ លោក​​​បាន​​​និយាយ​​​ថា តាម​​​ក្រមព្រហ្មទណ្ឌ​​​​​​​​​ មាន​​​តែ​​​សាក្សី​​​ដែល​​​បាន​​​ស្បថ​​​នៅ​​​មុខ​​​តុលាការ​​​ ឬ​​​មន្ត្រី​​​នគរ​​​បាល​​​យុត្តិធម៌​​​ទេ​​​គឺ​​​អាច​​​ត្រូវ​​​កាត់​​​ទោស​​​ពី​​​បទ​​​​​​ផ្តល់​​​សក្ខីកម្ម​​​ក្លែង​​​ក្លាយ​​​។

លោក​​​បាន​​​និយាយ​​​ថា “គ្មាន​​​​​​ការ​​​អះ​​​អាង​​​ណា​​​មួយ​​​ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​​ជន​​​សង្ស័យ​​​ម្នាក់​​​អាច​​​ត្រូវ​​​បញ្ចូល​​​ក្នុង​​​ការ​​​ផ្តល់​​​សក្ខី​​​កម្ម​​​ក្លែង​​​ក្លាយ​​​ទេ​​​”។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា បើ​​​ទោ​​​ះ​​​ជា​​​កញ្ញា ចាន់​​​ដារ៉ាទី បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ជា​​​មួយ​​​លោក កឹម សុខា ក៏​​​ដោយ​​​ ក៏​​​នោះ​​​មិន​​​មែនជា​​​អំពើ​​​​​​ពេស្យាចារ​​​ដែរ​​​។

នៅ​​​ថ្ងៃ​​​សុក្រនោះ​​​ដែរ​​​ និស្សិត​​​មួយ​​​ក្រុម​​​ដែល​​​តាម​​​អុកឡុក​​​ឲ្យ​​​លោក កឹម សុខា បញ្ជាក់​​​ច្បាស់​​​អំពី​​​រឿង​​​ស្នេហា​​​ដែល​​​គេ​​​ចោទ​​​នេះ​​​ បាន​​​នាំ​​​គ្នា​​​តវ៉ា​​​នៅ​​​ក្រៅ​​​ទី​​​ស្នាក់​​​ការ​​​របស់​​​គណបក្ស​​​ស​​ង្គ្រោះ​​​ជាតិ​​​​​​ក្នុង​​​ក្រុង​​​ភ្នំពេញ​​​ ដូច​​​ដែល​​​ពួក​​​គេ​​​បាន​​​ធ្វើ​​​ជា​​​ច្រើន​​​លើក​​​ពី​​​មុន​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​សប្តាហ៍​​​ថ្មី​​​ៗ​​​នេះ​​​។

បាតុកម្ម​​​ចុង​​​ក្រោយ​​​នេះ​​​បាន​​​ធ្វើ​​​ឡើង​​​ដើម្បី​​​តវ៉ា​​​នឹង​​​បណ្តឹង​​​មួយ​​​ដែល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​គំរាម​​​ប្តឹង​​​និស្សិត​​​ ព្រោះ​​​រំលោភ​​​កម្ម​​​សិទ្ធិ​​​បញ្ញា​​​របស់​​​គណបក្ស​​​​​​។ ស្រី ចំរើន​​​ មេដឹកនាំ​​​ក្រុម​​​និស្សិត​​​នេះ​​​បាន​​​និយាយ​​​ថា លោក​​​ខក​​​ចិត្ត​​​ណាស់​​​ដែល​​​ការ​​​ប្រឹង​​​ប្រែង​​​របស់​​​ក្រុម​​​នេះ​​​ដើម្បី​​​ដាក់​​​ញត្តិ​​​ទៅ​​​គណបក្ស​​​មិន​​​ទទួល​​​បាន​​​ផល​​​។

លោក​​​បាន​​​និយាយ​​​ថា “យើង​​​បាន​​​ទៅ​​​ទីស្នាក់​​​ការ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ប៉ុន្តែ យើង​​​ត្រូវ​​​ប្រឈម​​​មុខ​​​ជាមួយ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​បាន​​​ប្រើ​​​ពាក្យ​​​ប្រមាថ​​​ចំពោះ​​​យើង​​​”។

លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា “គួរ​​​ឲ្យអស់​​​សំណើច​​​ណាស់​​​ដែល​​​មិន​​​មាន​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ការិយាល័យ​​​របស់​​​ពួក​​​គេ​​​ពី​​​ម៉ោង​​​ប្រហែល​​​៣​​​ដល់​​​ម៉ោង​​​៤ល្ងាច​​​ចេញ​​​មក​​​ទទួល​​​ញត្តិ​​​របស់​​​យើង​​​។ នេះ​​​បញ្ជាក់​​​ថា ពួក​​​គេ​​​ជា​​​មនុស្ស​​​មិន​​​ទទួល​​​ខុស​​​ត្រូវ​​​”។

មន្ត្រី​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​ពន្យល់​​​បាន​​​ទេ​​​៕និត

The post ស្រី​​​កំណាន់​​​​​​របស់​​​លោក កឹម សុខា ត្រូវ​​​​​​តុលាការ​​​កោះ​​​ហៅ​​​ទាក់​​​ទិន​​​នឹង​​​រឿង​​​ពេស្យាចារ appeared first on ខេមបូឌា ដេលី.