Spurs នឹងប្រើកីឡដ្ឋាន Wembley លេង Champions League

Tottenham Hotspur បានសម្រេចលេងការប្រកួត Champions League ដោយប្រើប្រាស់កីឡដ្ឋានជាតិអង់គ្លេស Wembley ជាទឹកដីរបស់ខ្លួន។

ការសម្រេចបែបនេះ បន្ទាប់ពីក្លឹបត្រូវចាប់ផ្ដើមសាងសង់ កីឡដ្ឋានថ្មី តាមការគ្រោងទុក។ Spurs នឹងរើចេញពី White Hart Lane នៅឆ្នាំ២០១៧ រហូតទាល់តែកីឡដ្ឋានថ្មីដែលមានចំណុះអាចផ្ទុកអ្នកគាំទ្រ ៦១០០០ ត្រូវសង់រួចរាល់។

ក្លឹបដែលកំពុងដឹកនាំដោយលោក Mauricio Pochettino ក៏កំពុងចរចាសុំលេងការប្រកួតក្នុងស្រុកនៅ Wembley ដែរសម្រាប់រដូវកាលក្រោយ តែមិនទាន់ទទួលជោគជ័យ។ នៅមានក្លឹបតោខៀវ Chelsea ក៏មានបំណងជួលនៅទីនោះដូចគ្នា ដោយសារកីឡដ្ឋាន Stamford Bridge ត្រូវសាងសង់ជាថ្មី ប៉ុន្តែពួកគេបរាជ័យដោយ Tottenham Hotspur ដណ្ដើមបានមុនក្រោមមូលហេតុ ត្រូវលេង Champions League៕

Spurs នឹងប្រើកីឡដ្ឋាន Wembley លេង Champions League

ប្រភពពី៖http://news.sabay.com.kh/