ហង្ស ជួន ណារ៉ុន ៖កីឡាជាការទូតមួយ យ៉ាងមានប្រសិទ្ធភាព ក្នុងការរួមចំណែក ថែរក្សាសន្តិភាព លើសកលលោក

ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ហង្ស ជួន ណារ៉ុន អញ្ជើញចូលរួម ក្នុងបើកកម្មពិធី យុទ្ធនាការហ្វឹកហ្វឺន ក្រុមជម្រើសជាតិ ឆ្នាំ២០១៦ នៅវិទ្យាស្ថានជាតិអប់រំ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៦នេះ ដែលមានសហព័ន្ធកីឡាជាតិ ចំនួន ២៦ សហព័ន្ធ ដែលមាន កីឡាករ-កីឡាការិនី ជម្រើសជាតិសរុបចំនួន ៤១៧ រយៈពេល៦ខែ ចំណែកកីឡាករ-កីឡាការិនី ថ្នាល១៧២ រយៈពេល ១០ ខែ។

លោក ហង្ស ជួន ណារ៉ុន បានមានប្រសាសន៍ថា “ថ្ងៃនេះខ្ញុំមានមនោសញ្ចោនា រំភើបរីករាយជាអតិបរមា ក្នុងនាមក្រសួងអប់រំ ដោយបានចូល រួមបើក យុទ្ធនាការហ្វឹកហ្វឺន ក្រុមជម្រើសជាតិ ឆ្នាំ២០១៦ថ្ងៃនេះ ពិតជាជោគជ័យថ្មីមួយ ថែមទៀត ក្នុងវិស័យកីឡារបស់យើង ក្នុងការចូលរួម ចំណែក អនុវត្តន៏គោលបយោបាយ កែទម្រង់វិស័យអប់រំ ៨ចំណុច របស់ក្រសួងអប់រំ។ ជាមួយនេះដែរខ្ញុំក៏ មានអារម្មណ៍រំភើប យ៉ាងក្រៃលែង ដោយបានស្តាប់នូវ ការប្តេជ្ញាចិត្តយ៉ាង មុះមុតរបស់កីឡាករ គ្រូបង្វឹក ដែលបានសន្យាថា នឹងខិតខំប្រឹងប្រែង យកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី ដើម្បីធ្វើការហ្វឹកហ្វឺន និងបង្ហាត់បង្រៀន ក្នុងទិសដៅបង្កើន សមត្ថភាព បច្ចេកទេស ទេពសល្យឆ្ពោះទៅរក ការដណ្តើមជ័យលាភី ក្នុងការប្រកួតកីឡាស៊ីហ្គេម និងការប្រកួតអន្តរជាតិ ខាងពេលខាងមុខនេះ ដើម្បីស្តារឡើងវិញនូវកិត្យានុភាព និងកិត្តិយសជាតិ មាតុភូមិយើង លើឆាកអន្តរជាតិ ឆ្លើយតាមបំណងប្រាថ្នា និងមហិច្ឆិតារបស់ប្រជាពលរដ្ឋមួយ មានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ តាំងពីសម័យបុរាណ កាលមកម្លេះ។

លោកបានបន្តថា ដោយឡែកបច្ចុប្បន្ន កីឡាបានក្លាយជាការទូតមួយ យ៉ាងមានប្រសិទ្ធភាព ក្នុងការរួមចំណែក ថែរក្សាសន្តិ ភាពនៅលើ សកលលោក និងក្នុងការអភិឌ្ឍន៏ សង្គមជាតិទាំងមូល ហើយកីឡាករ-កីឡាការិនី គឺជាធាតុមួយនៃវប្បធម៌ អរិយធម៌ សម័យទំនើបដែលមាន ការរិកចម្រើនខ្លាំងជាងគេ ។ ជាក្រឹត្យក្រម ដើម្បីឲ្យវប្បធម៌ និងអរិយធម៌នៃប្រទេស មួយមានការរីកចម្រើនលុះត្រា តែធាតុទាំងអស់នៃវប្បធម៌ និងអរិយធម៌ នៃប្រទេសនោះមានការរីក ចម្រើនព្រមៗគ្នាហើយ មានទំនាក់ទំនងគ្នាជាសារវន្ត។

លោក ប៉ុន សុខ ជាប្រធានមជ្ឈមណ្ឌលហ្វឹកហ្វឺន កីឡាជាតិបាននិយាយថា “ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡា សូមថ្លែងអំណរគុណ ដែលរដ្ឋមន្រ្តី ក្រសួងអប់រំ បានអញ្ជើញមកលើក ទឹកចិត្តកីឡាករ-កីឡាការិនីនេះ ពិតជាឆ្លុះបញ្ជាំងពីការយកចិត្ត ទុកដាក់របស់ថ្នាក់ដឹកនាំ ក្រសួង និងរាជរដ្ឋាភិបាល លើវិស័យកីឡា កម្រិតខ្ពស់យ៉ាងពិតប្រាកដ ដែលនំាឲ្យយើងខ្ញុំទាំងអស់គ្នា ជាមន្រ្តីគ្រប់គ្រង គ្រូបង្វឹក អនុរក្ស និងកីឡាករ-កីឡាការិនី កាន់តែមានភាពកក់ក្តៅក្នុង ការបំពេញបេសកកម្មហាត់ហ្វឹកហ្វឹន រយៈពេល ៦ខែដែលនឹង ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៦ ។

ការប្រមូលផ្តុំក្រុមជម្រើសជាតិ ឆ្នាំមានកីឡាជម្រើសជាតិ មកពីសហព័ន្ធកីឡាជាតិ ចំនួន ២៦ សហព័ន្ធ ដែលមានកីឡាករ-កីឡាការិនី ជម្រើសជាតិ សរុបចំនួន ៤១៧ រយៈពេល៦ខែ ចំណែកកីឡាករ-កីឡាការិនី ថ្នាល១៧២ រយៈពេល ១០ ខែ៕

ហង្ស ជួន ណារ៉ុន ៖កីឡាជាការទូតមួយ យ៉ាងមានប្រសិទ្ធភាព ក្នុងការរួមចំណែក ថែរក្សាសន្តិភាព លើសកលលោក

ហង្ស ជួន ណារ៉ុន ៖កីឡាជាការទូតមួយ យ៉ាងមានប្រសិទ្ធភាព ក្នុងការរួមចំណែក ថែរក្សាសន្តិភាព លើសកលលោក

ហង្ស ជួន ណារ៉ុន ៖កីឡាជាការទូតមួយ យ៉ាងមានប្រសិទ្ធភាព ក្នុងការរួមចំណែក ថែរក្សាសន្តិភាព លើសកលលោក