Huawei រកចំណូលបាន៦១,១០ ពាន់លានដុល្លារនៅឆ្នាំ២០១៥

ចិន៖ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន  Huawei បានប្រកាសពីប្រាក់ចំណូល របស់ខ្លួនប្រចាំឆ្នាំ ដោយរកបាន ក្នុងទំហំទឹកប្រាក់ ៦១,១០ ពាន់លាន ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៥  ដោយផ្អែកលើចំនួននេះ បញ្ជាក់ថា ក្នុង១ឆ្នាំទៅ១ឆ្នាំ ក្រុមនេះកើន ៣៧ភាគរយ  ដែលជាចំនួន១ដ៏ធំបំផុត បើធៀបទៅនឹង រយៈពេល ៧ឆ្នាំកន្លងទៅ  នេះបើយោងតាម gsmarena ចុះផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦។

ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Huawei នៅក្នុងឆ្នាំនេះរកបានតែ ៥.៧១ពាន់លាន ដុល្លារអាម៉េរិក ដែលឡើងបាន ៣២ភាគរយ ពីទំហំទឹកប្រាក់ ២៧,៩ពានលានយ័ន ប្រហែល ៤.៣១ពាន់លាន ដុល្លារអាម៉េរិក ដែលបានរាយការណ៍ កាលពីឆ្នាំទៅ ។

អាជីវកម្មផលិតទូរស័ព្ទ របស់ក្រុមហ៊ុននេះ បានដើរតួនាទី យ៉ាងសំខាន់ នៅក្នុងរឿងនេះ ជាមួយនឹងការកើនឡើង ៤៤ភាគរយ ក្នុងការនាំចេញ។ ដូចអ្វីដែលអ្នក មិនបានដឹងរួច ទៅហើយថា ក្រុមហ៊ុន Huawei បានក្លាយជាក្រុមហ៊ុន ស្មាតហ្វូន ដំបូងដែលមានការ នាំចេញនូវស្មាតហ្វូន រហូតដល់ទៅ ១០០លានគ្រឿង ក្នុងឆ្នាំ២០១៥។

ក្រុមហ៊ុន Huawei ក៏រំពឹងផងដែរថា នឹងរកចំណូលបាន ៧៥ពាន់លាន ដុល្លារអាម៉េរិក នៅក្នុងឆ្នាំ ២០១៦ នេះ ៕

Huawei  រកចំណូលបាន៦១,១០ ពាន់លានដុល្លារនៅឆ្នាំ២០១៥