កុមារឈ្លក់ ឬមានបញ្ហានៅផ្លូវដង្ហើម គួរជួយសង្រ្គោះដូចម្តេច?

សុខភាព៖ ចំពោះកុមារតូច (កុមារដែលមាន អាយុតិចជាង ១ឆ្នាំ )

-សណ្តូកកុមារនៅលើដៃ ឬ នៅលើភ្លៅរបស់អ្នក ដោយដាក់ក្បាលរបស់គេ អោយទាប។
-ធ្វើការគោះខ្នងរបស់គេ ដោយប្រើកែងបាតដៃរបស់អ្នក។
-បើកុមារនៅតែស្ថិត ក្នុងស្ថានភាពស្ទះដង្ហើមដដែល នោះអ្នកត្រូវធ្វើការផ្ងារគេមកវិញ រួចសង្កត់ រឹតទ្រូងកុមារ ៥ដង ដោយប្រើម្រាមពីរ នៅត្រង់ចុងដង្ហើម។
-ក្នុងករណីបរាជ័យ រកមូលហេតុ នៃវត្ថុដែលស្ទះដែលនៅក្នុងមាត់ និង ព្យាយាមយកវាចេញ។
-បើចាំបាច់ ត្រូវចាប់អនុវត្តនូវ វិធីខាងលើនេះឡើងវិញម្តងទៀត ។

ចំពោះកុមារដែលមានអាយុ ចាប់ពី ១ឆ្នាំឡើងទៅ

-ដាក់កុមារ អោយអង្គុយលុតជង្គង់ ឬ ដេក និង ធ្វើការគោះខ្នងគេ អោយបាន ៥ដង ដោយប្រើកែង នៃបាតដៃរបស់អ្នក។
-បើគេនៅស្ទះដដែល នោះអ្នកត្រូវឱបកុមារពីក្រោយ ដៃម្ខាងក្តាប់ ដៃម្ខាងទៀតចាប់ដៃដែលក្តាប់ ហើយទាញរឹត កញ្ឆក់ទៅលើ (ចលនានេះ ត្រូវបានគេហៅថា ហេមលិច) ។ រួចធ្វើឡើងវិញ អោយ គ្រប់ប្រាំដង។
-បើនៅតែបរាជ័យ ( ឧបសគ្គនៅតែមាន) ពិនិត្យរកមូលហេតុ ដែលនាំអោយស្ទះនៅក្នុងមាត់ និង យកវាចេញ ។
-បើចាំបាច់ ធ្វើឡើងវិញតាមលំដាប់លំដោយ ចាប់ផ្តើមពីការគោះខ្នងម្តងទៀត ៕

កុមារឈ្លក់ ឬមានបញ្ហានៅផ្លូវដង្ហើម គួរជួយសង្រ្គោះដូចម្តេច?

ប្រភព៖ គេហទំព័រ www.health.com.kh