តើនឹងមានអ្វីកើតឡើង នៅពេលអ្នកដាក់ដុំខ្ទឹមស ក្នុងមាត់ជារៀងរាល់ព្រឹក?

ខ្ទឹមសត្រូវបានប្រើប្រាស់ជាឱសថព្យាបាលជំងឺ តាំងពីបុរាណកាលមកម្ល៉េះ ក្នុងនោះគេជឿថា វាមានប្រសិទ្ធភាព ក្នុងការព្យាបាលនូវ ជំងឺមួយចំនួនដូចជា៖ ជំងឺផ្តាសាយ, បញ្ហាតម្រងនោម និងពង្រឹងដល់សសៃឈាមតូចៗ ។ លើសពីនេះទៅទៀត វាក៏ត្រូវបានគេចាត់ទុកថាជាប្រភេទឱសថបុរាណ ដែលអាចជួយដោះស្រាយ បញ្ហាស្ត្រេស ។ តាមក្បួនព្យាបាល របស់ជនជាតិចិន គេបានយកខ្ទឹមសមួយដុំ ដាក់ចូលក្នុងមាត់ ជារៀងរាល់ព្រឹក ដើម្បីរំលាយនូវជាតិ របស់វា ទៅក្នុងទឹកមាត់ ហើយបៀមវាដូចជាស្ករគ្រាប់ ហើយទុកវាក្នុងមាត់ឲ្យបានកន្លះម៉ោង ។

ការធ្វើដូចនេះ គឺអាចឲ្យទឹកមាត់យកចេញនូវ សារជាតិចិញ្ចឹម ចេញពីក្នុងឈាម និងលាងសម្អាតសសៃឈាម និងក្រពេញទឹករងៃ ។ ខ្ទឹមស ត្រូវបានគេជឿថា វាមានប្រសិទ្ធភាព ក្នុងការពង្រឹងដល់សុខភាពមាត់ និងអញ្ចាញធ្មេញ និងបំបាត់ការហូរឈាម តាមអញ្ចាញធ្មេញបានផងដែរ។ នៅពេលអ្នកបានបៀមវា គ្រប់រយៈពេលកំណត់ហើយ អ្នកគួរស្តោះវាចេញមកវិញ ហើយធ្វើការដុសសម្អាតធ្មេញដូចធម្មតា។ ប្រសិនបើអ្នកចង់កំចាត់ ក្លិនមិនល្អរបស់វា នោះអ្នកគួរផឹកទឹកដោះ ឲ្យបានច្រើន។

តើការធ្វើដូចនេះផ្តល់អត្ថប្រយោជន៍អ្វីខ្លះ ដល់រាងកាយរបស់អ្នក?
-ព្យាបាលដល់បញ្ហាជំងឺរលាកទងសួតររៃ
-ការពារជំងឺគ្រុនផ្តាសាយ និងបញ្ហាប្រព័ន្ធផ្លូវដង្ហើមដែលបង្កពីជំងឺ
-លៃតម្រូវចំណង់នៃការឃ្លានអាហារ
-សម្អាតឈាម
-ជួយដល់សុខភាពតម្រងនោមនិងប្លោកនោម ដែលទាក់ទងនឹងបញ្ហាជំងឺ ឬស្ថានភាពសុខភាពផ្សេងៗទៀត
-សម្អាតស្បែក
-ផ្តល់អត្ថប្រយោជន៍ចំពោះជំងឺស្លេកស្លាំង
-ធ្វើឲ្យប្រព័ន្ធភាពសុំាំរបស់រាងកាយរឹងមាំ

ប្រសិនបើអ្នកមានភាពពិបាកក្នុងការដាក់ដុំខ្ទឹមទាំងមូល ចូលក្នុងមាត់របស់អ្នក នោះអ្នកអាចសាកល្បង ព្យាយាមដាក់ចំណិតតូចៗ ហើយបន្ទាប់មក ព្យាយាមបង្កើនបរិមាណ របស់វាបន្តិចម្តងៗ រហូតទាល់តែអ្នកសុំានឹងវា។ វាមានអត្ថប្រយោជន៍បំផុត ចំពោះអ្នកដែលមានបញ្ហាគ្រួសក្នុងតម្រងនោម និងក្អកជាប់ជាប្រចាំ ។ សូមសាកល្បងនូវវិធីនេះទាំងអស់គ្នា ដើម្បីដឹងពីប្រសិទ្ធភាពរបស់វា ៕

តើនឹងមានអ្វីកើតឡើង នៅពេលអ្នកដាក់ដុំខ្ទឹមស ក្នុងមាត់ជារៀងរាល់ព្រឹក?

ប្រភពពី៖www.health.com.kh