ចូរអ្នកកុំបង្ខំ ឲ្យកូននិយាយពាក្យ ”សុំទោស” ឲ្យសោះ

នៅពេលដែលកូនធ្វើខុសម្តងៗ ពាក្យទី១ដែលអ្នកឲ្យគេនិយាយគឺពាក្យថា “សុំទោស” នេះជានិច្ច ដោយមិនខ្វល់ ពីអារម្មណ៍របស់គេឡើយ ហើយនៅពេល ដែលគេមិន ព្រមនិយាយ អ្នកតែងតែបង្ខំដល់គេនិយាយចេញពាក្យនោះ។ ដូចនេះតើវាល្អឬទេនៅពេលដែលអ្នកតែងតែបង្ខំកូនឲ្យនិយាយពាក្យដែលគេមិនចង់នោះ?

តាមពិតទៅនៅពេលដែលកូនធ្វើខុសម្តងៗ អ្នកមិនត្រូវបង្ខំឲ្យគេនិយាយពាក្យសុំទោសនេះភ្លាមទេ ដោយអ្នកត្រូវតែបង្រៀន ឲ្យគេយកអារម្មណ៍របស់ខ្លួន ដាក់លើអារម្មណ៍របស់អ្នកដទៃ អ្នកអាចសាកល្បងបង្រៀនគេឲ្យឈរនៅខាងអ្នកដែលរងគ្រោះគិតមើលថាប្រសិនជាអ្នកដទៃធ្វើចំពោះកូនបែបនេះ តើគេនឹងមាន អារម្មណ៍បែបណា នោះក្រោយពេលដែលអ្នកបង្រៀនគេឲ្យប្រើវិធីបែបនេះយូរ គេនឹងអាចក្លាយជាក្មេងដែលមានសុជីវធម៌ម្នាក់ ដោយនៅពេលដែលធ្វើខុស គេនឹងចេះ សុំទោសអ្នកដទៃដោយខ្លួនឯង ដោយអ្នកមិនចាំបាច់ចាប់បង្ខំនោះទេ។ ផ្ទុយទៅវិញប្រសិនជាអ្នកតែងតែបង្ខំឲ្យកូនធ្វើរឿងដែលមិនមែនចេញពីចិត្តរបស់គេ នោះកូននឹង អាចក្លាយជាក្មេងដែលមានបញ្ហាផ្លូវចិត្តជាមិនខានឡើយ គេនឹងបិនចង់និយាយជាមួយអ្នកដទៃ ហើយឃុំខ្លួនឯងទុកក្នុងកន្លែងដែលគ្មានមនុស្ស៕

ចូរអ្នកកុំបង្ខំ ឲ្យកូននិយាយពាក្យ ”សុំទោស” ឲ្យសោះ