ការតាំងពិព័រណ៌ BuildTech Yangon២០១៦ បានឈានមុខ នៅក្នុងវិស័យសាងសង់ អាគាររបស់ប្រទេសមីយ៉ាន់ម៉ា

ភ្នំពេញ៖ ពិព័រណ៌ BuildTech Yangon ដែលពិព័រណ៌ពាណិជ្ជកម្ម សម្រាប់វិស័យសំណង់ និងការអភិវឌ្ឍសំណង់ដ៏ធំជាងគេបំផុត របស់ប្រទេសមីយ៉ាន់ម៉ា នឹងត្រូវបន្តធ្វើជាលើកទី៣ ដែលនឹងត្រូវប្រារព្ធធ្វើ ចាប់ពីថ្ងៃទី ២៦ដល់ ២៨ ខែឧសភាខាងមុខនេះ នៅឯមជ្ឈមណ្ឌល សន្និបាតប្រទេសមីយ៉ាន់ម៉ា។

ការតាំងពិព័រណ៌ BuildTech Yangon ២០១៦ វិលត្រឡប់មកឆ្នាំនេះ ដោយមានភ្ជាប់នូវគោលដៅពង្រីក និងនាំមកជាមួយនូវ ក្រុមហ៊ុនចំនួន ១២០ មកដាក់តាំង ពិព័រណ៌ បង្ហាញនូវគ្រឿងបំពាក់បរិក្ខា គ្រឿងម៉ាស៊ីន និង ដំណោះស្រាយចំពោះការ គ្របគ្រង់គ្រឿងបរិក្ខា ការបញ្ចប់ផ្ទៃខាងក្នុងអគារ និងដំណោះស្រាយ ស្ថាបត្យកម្ម។ បន្ថែមពីលើការរៀបចំ ដ៏សំខាន់ជាងគេនេះ គេក៏ដាក់តាំងពិព័រណ៌នូវ វត្ថុធាតុដើមសាងសងនៃគ្រឿងម៉ាស៊ីន សម្រាប់បម្រើវិស័យសំណង់ និងផ្នែកវិស្វកម្មមេកានិច។

គោលដៅថ្មីនេះ គឺស្ថិតនៅក្នុង ក្របខណ្ឌជាមួយនឹងការអភិវឌ្ឍ ថ្មីនៅក្នុងវិស័យសំណង់ របស់ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងតែរីក ចម្រើន តាមពីក្រោយការបើកចំហរ សេដ្ឋកិច្ច របស់ប្រទេសមីយ៉ាន់ម៉ា ទៅកាន់ពិភពលោក។ ទន្ទឹមនឹងនេះដែរ នៅក្នុងការតាំង ពិព័រណ៌ BuildTech Yangon នៅក្នុងឆ្នាំនេះ  នឹងបង្កើនការយល់ដឹង  ពីសុវត្ថិភាពសំណង់ និងកន្លែងធ្វើការ ដោយផ្តោតជាសំខាន់ ទៅលើសុវត្ថិភាព និងការទប់ស្កាត់គ្រោះមហន្តរាយ។ ការតាំងបង្ហាញនេះ មានការចូលរួមយ៉ាង ទូលំទូលាយពី បណ្តាប្រទេសដូចជា អូទ្រីស ចិន ឥណ្ឌូនេស៊ី កូរ៉េ ថៃ វៀតណាម សិង្ហបុរី និងមីយ៉ាន់ម៉ា ដោយរំពឹងថានឹងទាក់ទាញភ្ញៀវ ទេសចរចំនួនជាង ៤,៥០០ នាក់។

លោក U Tha Htay ប្រធានសមាគមសហគ្រិន សំណង់នៃប្រទេសមីយ៉ាន់ម៉ា (MCEA) មានប្រសាសន៍ថា “កម្មវិធី BuildTech Yangon២០១៦លើកទី 3 នេះគឺចំពេលដែលរដ្ឋាភិបាល ថ្មីកំពុងរៀបចំបង្ហាញខ្លួនក្នុង ទំព័រប្រវត្តិសាស្ត្រថ្មីរបស់ប្រទេស។ ស្របពេលដែលរដ្ឋាភិបាលកំណត់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាអាទិភាពហើយកំពុងតែគាំទ្រ ដោយកំណើន សេដ្ឋកិច្ច ដែលកំពុង លូតលាស់យ៉ាងឆាប់រហ័ស របស់ប្រទេសផងនោះ ការកសាងហេដ្ឋារចនា សម្ព័ន្ធក្នុងប្រទេស មីយ៉ាន់ម៉ា ត្រូវបានរំពឹង ទុកថា នឹងកើនឡើង លឿនបំផុតក្នុងរយៈពេលពីឆ្នាំ ២០១២ ដល់ ២០១៦ ។

លោកបានបន្តថា “វិស័យសំណង់ហេដ្ឋារចនាសម្ព័ន្ធ ជាទីផ្សារធំបំផុតទីពីរក្នុងឧស្សា ហកម្មសំណង់របស់ប្រទេសមីយ៉ាន់ម៉ា ដែលមានតម្លៃប្រហែល 765 លានដុល្លារ សហរដ្ឋអាមេរិក។ ការផ្ដោតសំខាន់របស់ រដ្ឋាភិបាលលើការកែលម្អ ហេដ្ឋារចនា សម្ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា នឹងបង្ហាញរូបរាងការអភិវឌ្ឍ សំខាន់ថ្មីនៃផ្លូវថ្នល់ អគារ ប្រព័ន្ធលូ និងបង្គោលអគ្គិសនី។

ក្នុងពេលជាមួយគ្នានេះដែរ ការកើនឡើងយ៉ាងខ្លាំង នៃវិនិយោគទុនដោយផ្ទាល់ ពីបរទេសបានបង្ហាញពីតម្រូវការ ការិយាល័យថ្មី ក៏ដូចជាផ្ទះសម្រាប់ បុគ្គលិកបរទេស។ ឱកាសលូតលាស់ នៃវិស័យសំណង់អគារ និងសំណង់របស់ ប្រទេសមីយ៉ាន់ម៉ាមានច្រើន ហើយ BuildTech Yangon មានមោទនភាពណាស់ ក្នុងការរួមចំណែកក្នុងការ រីកចម្រើនមួយនេះ”៕

ការតាំងពិព័រណ៌ BuildTech Yangon២០១៦ បានឈានមុខ នៅក្នុងវិស័យសាងសង់ អាគាររបស់ប្រទេសមីយ៉ាន់ម៉ា

ការតាំងពិព័រណ៌ BuildTech Yangon២០១៦ បានឈានមុខ នៅក្នុងវិស័យសាងសង់ អាគាររបស់ប្រទេសមីយ៉ាន់ម៉ា

ការតាំងពិព័រណ៌ BuildTech Yangon២០១៦ បានឈានមុខ នៅក្នុងវិស័យសាងសង់ អាគាររបស់ប្រទេសមីយ៉ាន់ម៉ា