សត្រូវបងប្អូនឯង៖ ការផ្គើលបំបាក់មុខ មួយចំពោះប្រទេសចិន (វគ្គទី១៦)

...សង្គា្រមបានផុតរលត់ បាតទៅហើយ ពេលនេះនៅប្រទេសវៀតណាម ត្រូវចិញ្ចឹមប្រជាជនខ្លួនឯង ដោយមធ្យោ បាយរបស់ខ្លួន។ ងី ដែលទៅជួប ម៉ៅ នោះបានប្រឹងប្រែង ធ្វើឲ្យមានការយោគយល់ មកលើគាត់ដែរ។ ងី និយាយថា “បើគ្មានប្រទេសចិន ដែលយើងចាត់ទុកជាមូលដ្ឋានបង្អែកដ៏ភាពរឹងមំាមួយ គ្មានដំបូលមានគ្មាន ជំនួយយើងពិត ជាគ្មានសំណាងណាមួយទទួលបានជោគជ័យជម្នះឡើយ។ យើងនៅតែវាតម្លៃជាប់ជានិច្ចថា មានតែប្រទេសចិនទេដែលអាចមក ជួយឧបត្ថម្ភដោយតផ្តល់ និងគ្មានរុញរា ក្នុងកាលៈទេសៈសំខាន់ៗដែលជោគវាសនារបស់យើងដែរពើបប្រទះនឹងឧបសគ្គផ្សេងៗ គឺពុំមែនសហភាពសូវៀតទេ “។

ការសរសេហូសហេតុនេះ បានត្រឹមតែផលិតប្រយោជន៍ មានគម្រិតមួយប៉ុណ្ណោះ ការឲ្យខ្ចីឥណទានមួយដោយគ្មានយកការប្រាក់ដើម្បីទ្រទ្រុងការនំាចូលប្រេងឥន្ធនៈ និងគ្រឿងឧបភោបបរិភោប។ ប៉ុន្តែងីបានបង្ហាញឲ្យឃើញថា ក្រុងប៉េកំាងពុំទាន់មាន” គូសសញ្ញាក្វែងជើងក្អែងមួយ” ជាស្ថាពរមកលើប្រទេសវៀតណាមនៅឡើយទេ។ សញ្ញាឯទៀតៗនឹងមានដំណើរទៅក្នុងទិសតែមួយគឺ សុឆន្ទៈដែលសម្តែងឲ្យឃើញពីបញ្ហាប្រជុំកោះប៉ារ៉ាសែល និង ស្រា្តតលី។ពួកចិនមិនទានបិតទ្វាប្រទេសទេ។ក្នុងការសន្ទានរបស់គាត់នៅថ្ងៃទី២៤ ខែកញ្ញា ជាមួយឡេយន់,តេងបានដកចោលទស្សនៈផ្លួវការរបស់ដែលថា ប្រជុំកោះទាំងនោះជា”ចំណែកដ៏ពិសិទ្ធនៃផែនដីចិន” និងដែលមិនអាចចរចាបានគាត់បានទទួលស្គាល់ការស្ថិតមានអធិករណ៍ដែលធ្វើឲ្យឡើងតាមការចរចាទ្វេភាគី”។

ប៉ុន្តែអំណឹះតទៅ ភាសាមិនស៊ីខ្សែគ្នាផ្នែកនយោបាយរវាងភាគីទំាងពីមានលក្ខណៈធ្ងន់ធ្ងរបំផុត ហើយការខចិត្តរបស់យន់ ក៏មានលក្ខណៈខ្លំាងណាស់ដែរ ។ នៅឆ្នាំ១៩៧៣ក្នុងអំឡុងដំណើរការចុងក្រោយរបស់គាត់ទៅកាន់ប្រទេសចិន គាត់បានលុបចោលពិធីជប់លៀង លាគ្នាជាប្រពៃណីមួយ ដើម្បីកិត្តិយសដល់ម្ចាស់ផ្ទះ។ នេះជាការសម្រាចចិត្តមួយ ដែលក្រោយមកមន្រ្តីចិនម្នាក់បានចាប់ទុកថា “ជាអាកប្បកិរិយាឈ្លើយខុសគេ ដែលចេញមកពីមេដឹកនំាបក្សជាបងប្អូន”។នៅថ្ងៃទី២៥ ខែកញ្ញា យន់បានជិះរថភ្លើងត្រលប់មកទីក្រុង ហាណូយវិញកាតតាមទីក្រុងទៀងស៊ីន ។ប្រទេសវៀតណាមជួបសម័យសង្គ្រាម ទើបនិងដាក់ទោសក្រុងប៉េកំាងចំពោះ ការទទួលស្វាគមន៍ ដោយគំរោះគំរើយជាសាធារណៈរបស់ខ្លួនុ។

មួយខែក្រោយមក យន់បានធ្វើដំណើរទៅទីក្រុងម៉ូស្គូ។ គាត់បានទទួលពាក្សសន្យាសហភាពសូវៀង ក្នុងការផ្តល់ជំនួយតាមរយៈពេលវែង មួយហើយបានយល់ព្រម ហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមមួយដើម្បីគំាទ្រជំហរផ្សេងៗរបស់សូវៀតខាងវិស័យនយោបាយបរទេស។ ក្រោយមកមេដឹកនំាចិនម្នាក់បាននិយាយប្រាប់ខ្ញុំថា សេចក្តីថ្លែងការណ៍សូវៀត វៀតណាម នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៧៥បញ្ជាក់ឲ្យឃើញពី”ការចុះញ៉មរបស់វៀតណាមចំពោះមុខអនុត្តរភាពនិយម។
ការរីកដុះដាល់នៃស្ថានការផ្ទៃក្នុងរបស់វៀតណាម អាចធ្វើឲ្យប្រទេសចិនផ្តល់នូវសារសំខាន់ថែមទៀតក្នុងការក្រែងអែងរបស់ខ្លួនដែលមានលក្ខណៈទុទិដ្ឋិនិយមបំផុត។ ថ្វីត្បិតតឺតែមានការគំាទ្ររបស់ខ្លួន ដោយវាចារចំពោះគោលដៅនៃការ បង្រួបបង្រួមប្រទេសឡើងវិញ ដែលមានតម្លៃសម្រាប់ ក្រុងហានណូយក៏ដោយក៏ទីក្រុង ប៉េកំាវិនិច្ឆ័យ ដោយគំនិតអាក្រក់យ៉ាងខ្លំាងពីទស្សនៈវិស័យ  នៃការរួបរួមគ្នាមួយខាងផ្នែកនយោបាយ និងរដ្ឋាភិបាលរបស់ប្រទេសទំាងពីរ ដែលអាចធ្វើឲ្យប្រែប្រួលតុល្យភាព កំលំាងទំាងអស់នៅឥណ្ឌូចិន។

ក្នុងសារដែលមានអបអ សរសើដែលក្រុមមេដឹកនំា ចិនផ្ញើទៅឲ្យប្រទេសវៀតណាម បន្ទាប់ពីជ័យជន្នះពួកចិន បានបង្ហាញឲ្យឃើញពីការព្រួយបារម្ភរបស់ខ្លួនដោយ មិនអាចសម្គាល់បាន។ ពួកគេបានសរសេថា” យើងសូមជូនពរដោយខ្ជប់ខ្ជួនរបស់ខ្លួន ដើម្បីដឹកនំាបដិវត្តន៍ជាតិ និងប្រជាធិបតីឲ្យបានសម្រេចផលល្អ”។ ដូច្នេះដោយធ្វើឲ្យមានរហូតទៅថា ជ័យជម្នះនេះ គឺជាស្នាដៃដ៏សំខាន់លើសលុប របស់ប្រជាជនវៀតណាមខាងត្បូង។ ហើយពុំមែនជាស្នាដៃរបស់កងទ័ពគ្រឿងសាស្រ្តវុធរបស់វៀតណាមខាងជើងនោះទេ។ ពួកចិនបានបង្ហាញឲ្យយ៉ាងច្បាស់ថា មនោសញ្ញេតនារបស់គេនឹងលំអៀង ទៅរកភាគខាងត្បូង ជាងដែលខ្លួនឯង ដែលឲ្យប្រព័ន្ធសង្គមកិច្ចមួយខុសប្លែងពីប្រព័ន្ធសង្គមកិច្ចសង្គមនិយមនៅភាគខាងជើង។
ក្នុងបណ្តាខែដំបូងៗ ដែលមានបន្តពីជ័យជម្នះ ពួកមេដឹកនំាវៀតណាម បានសម្តែងឲ្យដឹងពីបំណងចង់រក្សាទុក ប្រព័ន្ធសង្គមកិច្ច និងសេដ្ឋកិច្ច មួយផ្សេង នៅក្នុងភាគ ខាងត្បូង ក្នុងរយៈប្រំាឆ្នាំយ៉ាងហោច មុននឹងធ្វើការរំលាយបញ្ជូលគ្នា ជាមួយភាគខាងជើងសង្គមនិយម។ ក្នុងសុន្ទរកថាមួយ ដែលថ្លែងក្នុងក្របខ័ណ្ឌ នៃពិធីបុណ្យអបអរ ជ័យជម្នះនៅថ្ងៃទី១៥ ខែឧសភា ឡេយន់ បានប្រកាសថា  ភាគខាងត្បូង នឹងយកចិត្តទុកដាក់កសាង “របបប្រជាធិបត្តីជាតិ” មួយដែលក្នុងភាសា ដោយឡែកនៃ លទ្ធិម៉ាក្សស៊ីល មានន័យថា ជារដ្ឋបុរេសង្គមនិយមមួយ។

ម្យ៉ាងទៀត រដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្នវៀតណាមខាងត្បូង បានដាក់បេក្ខភាពរបស់ខ្លួន ដើម្បីសុំអាសនៈមួយនៅអង្គការសហប្រជាតិ ដោយរបៀបស្វយ័ត។ បន្ទាប់ពីមានបទពិសោធន៍ ក្នុងការគ្របគ្រង់កិច្ចការផ្សេងៗ រយៈពេលប្រំាខែខាងត្បូង ពួកមេដឹកនំាបក្សកុម្មុយនី ស្តវៀតណាមយល់ឃើញថា វាមានមុខជានឹងបណ្តាល ឲ្យមានការរំជើបរំជួល និងការតស៊ូមិនឃាន។ ការរក្សារបៀបគ្រប់គ្រងមួយ ដែលផ្តល់សេរីភាពក្នុងការបង្កើតសហគ្រាស មុខជាបង្កឲ្យមានការជ្រួលច្របល់ដែរ ដោយសារការខ្វះក្របខ័ណ្ឌ អ្នកធ្វើការដែលគ្មានសមត្ថភាព ហើយរឹតតែធ្ងនធ្ងរជាងនេះ គឺធ្វើឲ្យអ្នកដែលមាននិន្នាការផ្តាច់ការខ្លួននៅភាគខាងត្បូង រឹតតែរឹងមំាថែមទៀត។

ពួកមេដឹកនំាវៀតណាម បានពិនិត្យមើលជាមួយការព្រួយបារម្មណ៍ នូវខ្សែរយៈទាក់ទងគ្នាដោយផ្ទាល់ រវាងក្រុង   ប៉េកំាងនិង ពួកកុម្មុយនិស្តភាគខាងត្បូង តាមរយៈ មធ្យោបាយដោយមិនចំពោះ នៅទីក្រុងច្រឺឡឺង ជាទីក្រុងមួយដែលភាគច្រើនជាជនជាតិចិន រួមទំាងការទាក់ទងជិតស្និតរបស់ក្រុងប៉េកំាង ជាមួយនិងកម្ពុជាជិតខាងផង។ ដោយសារប្រទេសចិន បង្ហាញពីគោលបំណងរបស់ខ្លួនដោយខ្លួនឯង ដើម្បីឲ្យមានការរក្សាទុកភាគខាងត្បូងនៅស្វយ័ត គឺដូចជាបន្ថែមទឡ្ហីករណ៍មួយជាគុណប្រយោជន៍ ដល់ការបង្រួបបង្រួមប្រទេសឡើងវិញ យ៉ាងឆាប់រហ័ស។ តើនេះ មិនមែនដើម្បីប្រឆាំង នឹងការប្រើកលល្បិច ជាយថាហេតុរបស់ក្រុងប៉េកំាងទេឬ។...(នៅមានត)

សត្រូវបងប្អូនឯង៖ ការផ្គើលបំបាក់មុខ មួយចំពោះប្រទេសចិន (វគ្គទី១៦)

សត្រូវបងប្អូនឯង៖ ការផ្គើលបំបាក់មុខ មួយចំពោះប្រទេសចិន (វគ្គទី១៦)