តើ​នរណា​ជា​អ្នក​ឈ្នះ​បើ​​ រុស្ស៊ី ចិន និង​ អាមេរិក​​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ទាំង​អស់​គ្នា​?

​ខាង​ក្រោម​នេះ​ គឺ​ជា​ការ​បង្ហាញ​ពី​​សព្វាវុធ​រ​ទាំង​បួន​ផ្នែក​របស់​ប្រទេស​មហាអំណាច​យោធា​ទាំង​បី។ ទាំង​នេះ​ អាច​ជួយ​បញ្ជាក់​ថា​នរណា​ អាច​នឹង​ឈ្នះ​ក្នុង​ករណី​ដែល​​ប្រទេស​ទាំង​បី​ ប្រឡូក​ចូល​ក្នុង​សង្គ្រាម​។

១. យន្តហោះ​ចម្បាំង​បំបាំង​ខ្លួន

​​​​សហរដ្ឋអាមេរិក

ខណៈ​ដែល​សហរដ្ឋអាមេរិក​​បច្ចុប្បន្ន​មាន​យន្តហោះ​បំបាំង​ខ្លួន​នាំ​មុខ​គេ​ ដែល​ជា​យន្តហោះ​ចម្បាំង​បំបាំង​ខ្លួន​ជំនាន់​ទី​៥ ប្រភេទ 187 F-22 និង​F-35​ ប្រទេស​ចិន​ និង​រុស្ស៊ី​ ក៏​កំពុង​តែ​​មាន​បំណង​ផលិត​យន្តហោះ​ប្រភេទ​នេះ​ផង​ដែរ​។

តើ​នរណា​ជា​អ្នក​ឈ្នះ​បើ​​  រុស្ស៊ី ចិន និង​ អាមេរិក​​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ទាំង​អស់​គ្នា​?

ប្រទេស​ចិន

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ប្រទេស​ចិន​ ក៏​កំពុង​ផលិត​យន្តហោះ​ចម្បាំង​បំបាំង​ខ្លួន​ជំនាន់​ទី​៤។ ក្នុង​នោះ​មាន​យន្តហោះ​ប្រភេទ​ J-31 ដែល​បាន​​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំ​ ២០១៤ និង​​យន្តហោះ​ប្រភេទ​ J-20 ដែល​នឹង​ត្រូវ​ផលិត​ក្នុង​ពេល​ឆាប់ៗ ហើយ​ដែល​ប្រហែល​ជា​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​យន្តហោះ​ប្រភេទ J-35​របស់​អាមេរិក​

តើ​នរណា​ជា​អ្នក​ឈ្នះ​បើ​​  រុស្ស៊ី ចិន និង​ អាមេរិក​​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ទាំង​អស់​គ្នា​?

ប្រទេស​រុស្ស៊ី​

ដោយឡែក​ប្រទេស​រុស្សី​ វិញ​កំពុង​ធ្វើ​ការ​អភិវឌ្ឍ​នូវ​យន្តហោះ​បំបាំង​ខ្លួន​មួយ​ប្រភេទ​ដែល​ប្រហែល​ជា​អាច​ប្រកួតប្រជែង​ជាមួយ​នឹង​យន្តហោះ​ប្រភេទ​ J-22របស់​អាមេរិក​។
អ្នក​ដែល​មាន​លទ្ធភាព​​ឈ្នះ​ក្នុង​ផ្នែក​យន្តហោះ​បំបាំង​ខ្លួន៖​ គឺ​ប្រហែល​ជា​ប្រទេស​អាមេរិក​ ព្រោះ​ថា​ប្រភេទ​យន្តហោះ​ដែល​ប្រទេស​ចិន​ និង​រុស្ស៊ី​កំពុង​ធ្វើ​ការ​អភិវឌ្ឍ​នៅ​តែ​ស្ថិត​នៅ​ក្នុង​គម្រោង​នៅ​ឡើយ​ ដែល​ផ្ទុយ​ពី​អាមេរិក​ដែល​ផលិត​បាន​រួច​ហើយ​នូវ​​យន្តហោះ​បំបាំង​ខ្លួន​J-22។

តើ​នរណា​ជា​អ្នក​ឈ្នះ​បើ​​  រុស្ស៊ី ចិន និង​ អាមេរិក​​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ទាំង​អស់​គ្នា​?

២. រថក្រោះ​

សហរដ្ឋអាមេរិក
កងទ័ព​អាមេរិក​បាន​ដាក់​ប្រើ​​នូវ​រថក្រោះ​ប្រភេទ​ M-1 Abramsក្នុង​សមរភូមិ​ឆ្នាំ​១៩៨០​ ប៉ុន្តែ​ក្រោយ​មក​រថក្រោះ​ប្រភេទ​នេះ​ ត្រូវ​បាន​កែប្រែ​តម្លើង​ឲ្យ​កាន់​តែ​មាន​ភាព​​ទាន់​សម័យ​បច្ចេកវិទ្យា​ ក្នុង​នោះ​មាន​ប្រព័ន្ធ​សព្វាវុធ គ្រាប់​ដែល​បំពាក់​នៅ​នឹង​រថក្រោះ​ ប្រព័ន្ធ​បញ្ជា និង​ចំណុច​ផ្សេងៗ​ជា​ច្រើន​ទៀត​។​
តើ​នរណា​ជា​អ្នក​ឈ្នះ​បើ​​  រុស្ស៊ី ចិន និង​ អាមេរិក​​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ទាំង​អស់​គ្នា​?

ប្រទេស​រុស្ស៊ី​

ប្រទេស​រុស្ស៊ី​វិញ​ក៏​កំពុង​អភិវឌ្ឍន៍​នូវ​រថក្រោះ​ប្រភេទ​តែមួយ​នឹង​រថក្រោះ​របស់​អាមេរិក​ខាង​លើ​ផង​ដែរ​ គឺ​រថក្រោះ​ប្រភេទ​T-14 នៅ​ក្នុង​កម្មវិធី​អាវុធ​Armata​របស់​ខ្លួន​ ប៉ុន្តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ រុស្ស៊ី​នៅ​តែ​ពឹង​ផ្អែក​លើ​រថក្រោះ​ប្រភេទ​T-90A ដែល​ជា​រថក្រោះ​ដ៏​អស្ចារ្យ​មួយ​របស់​ខ្លួន​នៅ​ឡើយ។ រថក្រោះ​របស់​រុស្ស៊ី​នេះ​ អាច​ធន់​នឹង​ការ​បាញ់​ពី​គ្រាប់​មីស៊ីល ដូច​ជា​នៅ​ក្នុង​សង្គ្រាម​ប្រទេស​ស៊ីរី​ឆ្នាំ​២០០៤ ជា​ដើម​។

តើ​នរណា​ជា​អ្នក​ឈ្នះ​បើ​​  រុស្ស៊ី ចិន និង​ អាមេរិក​​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ទាំង​អស់​គ្នា​?

ប្រទេស​ចិន

ដូច​ប្រទេស​រុស្ស៊ី​ដែរ ប្រទេស​ចិន​ក៏​បាន​ធ្វើ​ការ​អភិវឌ្ឍ​នូវ​ប្រភេទ​រថក្រោះ​ជា​ច្រើន​របស់​ខ្លួន​ផង​ដែរ គឺ​ប្រភេទ​99 ដែល​អាច​ផ្ទុក​គ្រាប់​125mm អាច​ដាក់​គ្រាប់​ដោយ​ស្វ័យ​ប្រវត្តិ ព្រម​ទាំង​អាច​បាញ់​មីស៊ីល​បាន​ផងដែរ​។ ជា​រួម​ប្រទេស​ចិន​ កំពុង​ព្យាយាម​អភិវឌ្ឍន៍​រថក្រោះ​របស់​ខ្លួន​អោយ​មាន​ភាព​ធន់​នឹង​ការ​វាយប្រហារ​ក្នុង​សង្គ្រាម​ ឲ្យ​ដូច​នឹង​រថក្រោះ​របស់​អឺរ៉ុប​ និង​រុស្ស៊ី​ដែរ​។

តើ​នរណា​ជា​អ្នក​ឈ្នះ​បើ​​  រុស្ស៊ី ចិន និង​ អាមេរិក​​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ទាំង​អស់​គ្នា​?

អ្នក​ដែល​មាន​លទ្ធភាព​​ឈ្នះ៖​ គឺ​សហរដ្ឋអាមេរិក ប្រសិន​បើ​គេ​មើល​ទៅ​លើ​ប្រដាប់​​បាញ់​ប្រយុទ្ធ​របស់​រថក្រោះ​ ចំនួន​រថក្រោះ​កំពូលៗ​ ព្រមទាំង​ការ​ហ្វឹកហាត់​ សមត្ថភាព​​ និង​បទពិសោធន៍​ក្នុង​ការ​ប្រយុទ្ធ​​ដោយ​ប្រើ​​រថក្រោះ​របស់​ទាហាន​។​

៣. នាវា​ចម្បាំង​លើ​ផ្ទៃ​ទឹក​

​​​​​​​​​ សហរដ្ឋអាមេរិក

អាមេរិក​មាន​នាវា​ចម្បាំង​លើ​ផ្ទៃ​ទឹក​​យ៉ាង​ច្រើន​ ព្រម​ទាំង​នាវា​​ដែល​ធំ​បំផុត​នៅ​ក្នុង​លោក​។ Crown Jewels គឺ​ជា​នាវា​ដែល​អាច​ផ្ទុក​យន្តហោះ​១០​គ្រឿង​ និង​កន្លែង​ចុះចត​ឧទ្ធម្ភាគចក្រ​ចំនួន​៩ ប៉ុន្តែ​ទំហំ​នាវា និង​បច្ចេកវិទ្យា​របស់​នាវា​តែ​ម្យ៉ាង​មិន​គ្រប់គ្រាន់​​ក្នុង​ការ​យក​ឈ្នះ​លើ​មីស៊ីល​របស់​ចិន​ និង​នាវ​មុជទឹក​របស់​រុស្ស៊ី​នោះ​ទេ​ បើ​សិន​ជា​ត្រូវ​ប្រយុទ្ធ​នៅ​ក្នុង​ដែនទឹក​របស់​​សត្រូវ​។

តើ​នរណា​ជា​អ្នក​ឈ្នះ​បើ​​  រុស្ស៊ី ចិន និង​ អាមេរិក​​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ទាំង​អស់​គ្នា​?

ប្រទេស​រុស្ស៊ី​

រុស្ស៊ី​ក៏​បាន​ខិតខំ​ប្រឹងប្រែង​ណាស់​ដែរ​ ក្នុង​ការ​អភិវឌ្ឍន៍​នាវា​របស់​ខ្លួន​ដូចជា​ ការ​បំពាក់​ប្រព័ន្ធ​​មីស៊ីល​Club-K ការ​វាយ​ប្រហារ​​លើ​ដី​ និង​ប្រព័ន្ធ​ប្រឆាំង​​មីស៊ីល​​នៅ​លើ​​នាវ​ជា​ដើម​។

តើ​នរណា​ជា​អ្នក​ឈ្នះ​បើ​​  រុស្ស៊ី ចិន និង​ អាមេរិក​​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ទាំង​អស់​គ្នា​?

ប្រទេស​ចិន​

ចិន​កំពុង​តែ​ប្រឹង​ប្រែង​ក្នុង​ការ​រក​ដំណោះស្រាយ​ផ្នែក​សមុទ្រ​​នៅ​ក្នុង​Coast Guard និង​People’s Liberation Army Navy ដែល​ក្នុង​នោះ​ Coast Guard ត្រូវ​បាន​​ប្រើប្រាស់​ដើម្បី​បង្កើត​អធិបតេយ្យ​នៅ​ក្នុង​ដែនទឹក​ជម្លោះ​ ដោយ​មាន​កង​​នាវា​​ទាហាន​​ឆ្មាំ​សមុទ្រ​​ដែល​ធំ​ជាងគេ​នៅ​ក្នុង​ពិភពលោក​។ កង​នាវា​នេះ​ មាន​នាវា​ចម្បាំង​លើ​ផ្ទៃ​ទឹក​រាប់រយ​ដែល​សុទ្ធ​តែ​បំពាក់​ដោយ​មីស៊ីល​ថ្មីៗ​ និង​អាវុធ​ផ្សេងៗ​ជា​ច្រើន​ទៀត​ផង​ដែរ។

តើ​នរណា​ជា​អ្នក​ឈ្នះ​បើ​​  រុស្ស៊ី ចិន និង​ អាមេរិក​​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ទាំង​អស់​គ្នា​?

អ្នក​ដែល​អាច​ឈ្នះ​៖ កង​នាវា​អាមេរិក​នៅ​តែ​មាន​ភាព​ខ្លាំង​នៅ​ក្នុង​ពិភពលោក​ ប៉ុន្តែ​ប្រសិន​បើ​​កង​នាវា​នេះ​ជួប​ជាមួយ​និង​ចិន និង​រុស្ស៊ី​នៅ​ក្នុង​ដែន​ទឹក​របស់​គេ​ អាមេរិក​អាច​នឹង​ចាញ់​។

៤. នាវា​មុជ​ទឹក​

សហរដ្ឋអាមេរិក

កង​នាវា​អាមេរិក​មាន​នាវា​មុជ​ទឹក​​បំពាក់​គ្រាប់​​​មីស៊ីល​ចំនួន​១៤ ហើយដែល​មាន​គ្រាប់​មីស៊ីល​នុយក្លេអ៊ែរ​ចំនួន​២៨០​​ ដែល​គ្រាប់​នីមួយៗ​អាច​បំផ្លាញ​ទីក្រុង​ទាំងមូល​បាន​។ កង​នាវា​អាមេរិក​ក៏​មាន​ផង​ដែរ​ នាវា​មុជទឹក​នាំ​មុខ​​មីស៊ីល​ចំនួន​៤​ ដែល​អម​ដោយ​នាវា​ចំនួន​១៥៤​​សម្រាប់​មីស៊ីល​នីមួយៗ​ ព្រមទាំង​នាវាមុជទឹក​វាយប្រហារ​នុយក្លេអ៊ែរ​ចំនួន​៥៤​ផង​ដែរ​។

តើ​នរណា​ជា​អ្នក​ឈ្នះ​បើ​​  រុស្ស៊ី ចិន និង​ អាមេរិក​​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ទាំង​អស់​គ្នា​?

ប្រទេស​រុស្ស៊ី​

ប្រទេស​រុស្ស៊ី​មាន​នាវា​មុជទឹក​តែ​៦០​ប៉ុណ្ណោះ​ ប៉ុន្តែ​ក៏​សុទ្ធ​សឹង​​តែ​មាន​សមត្ថភាព​មិន​ចាញ់​នាវា​មុជទឹក​​របស់​អឺរ៉ុប​ឡើយ​។ បន្ថែម​លើ​នេះ​ទៀត​ រុស្ស៊ី​ក៏​កំពុង​តែ​ធ្វើការ​អភិវឌ្ឍ​នូវ​នាវា​មុជទឹក​របស់​ខ្លួន​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ផង​ដែរ​។

តើ​នរណា​ជា​អ្នក​ឈ្នះ​បើ​​  រុស្ស៊ី ចិន និង​ អាមេរិក​​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ទាំង​អស់​គ្នា​?

ប្រទេស​ចិន​

ចិន​មិន​សូវ​ជា​មាន​នាវា​មុជទឹក​នោះ​ទេ​ ពោល​គឺ​មាន​នាវា​មុជទឹក​​វាយប្រហារ​នុយក្លេអ៊ែរ​ចំនួន​៥ នាវា​មុជ​ទឹក​​វាយប្រហារ​Diesel ចំនួន​៥៣​ និង​នាវា​មុជ​ទឹក​បំពាក់​គ្រាប់​ផ្លោង​មីស៊ីល​ចំនួន​៤​​​ ក៏​ប៉ុន្តែ​ប្រទេស​នេះ​ក៏​កំពុង​តែ​ព្យាយាម​ធ្វើ​ការ​ផលិត​ឲ្យ​បាន​ច្រើន​ និង​ប្រកប​ដោយ​គុណភាព​ផង​ដែរ​។

អ្នក​ដែល​មាន​លទ្ធភាព​ឈ្នះ​ ៖ នាវាមុជទឹក​របស់​អាមេរិក​ឈ្នះ​ក្នុង​ផ្នែក​​កម្លាំង​ក្នុង​ប្រយុទ្ធ​នៅ​លើ​គោក​ និង​ការ​ប្រយុទ្ធ​រវាង​នាវាមុជទឹក​នៅ​ក្នុង​ទឹក ​ក៏​ប៉ុន្តែ​គម្លាត​គ្នា​រវាង​ប្រទេស​ទាំង​បី​មិន​សូវ​ឆ្ងាយ​គ្នា​នោះ​ទេ​។ ម្យ៉ាង​ទៀត​ ការ​បង្កើត​ថ្មី និង​កំណើន​ការ​សាងសង់​យ៉ាង​លឿន​​នូវ​នាវា​មុជ​ទឹក​របស់​ចិន​ និង​រុស្ស៊ី​ នឹង​ធ្វើ​ឲ្យ​មហាសមុទ្រ​​កាន់​តែ​មាន​គ្រោះ​ថ្នាក់​សម្រាប់​នាវាមុជទឹក​របស់​អាមេរិក​។​

ប្រែ​សម្រួល​៖ Sophany
ប្រភព​ ៖

  • តើ​នរណា​ជា​អ្នក​ឈ្នះ​បើ​​ រុស្ស៊ី ចិន និង​ អាមេរិក​​ចូល​ប្រឡូក​ក្នុង​សង្គ្រាម​ទាំង​អស់​គ្នា​?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:ជីវិតនិងសង្គម
Tags: