មន្ត្រី​ក្រសួងការបរទេស​ដែល ACU ចាប់ខ្លួន​ឈ្មោះ​មានឈ្មោះ សែ អ៊ា​ ​ជា​ប្រធានការិយាល័យ​អូស្ត្រាលី ញូ​វ​សេឡង់ នាយកដ្ឋាន​អាស៊ី​២

:
អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (ACU) បាន​បញ្ជូន​ខ្លួន​មន្ត្រី​ក្រសួងការបរទេស ទៅ​តុលាការ​កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច ថ្ងៃទី​១ ខែមេសា​ ឆ្នាំ​២០១៦ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​ធ្វើការ​ចោទប្រកាន់​។​

​បន្ទាប់ពី​សាកសួរ​រួច​លោក​លី សុផាន់​ណា ព្រះរាជ​អា​ជ្ញ​រង បានសម្រេច​ចោទប្រកាន់​មន្ត្រី​ក្រសួងការបរទេស​រូប​នោះ ពីបទ នីតិក្រម ដោយបាន​ទារលុយ​ពី​ក្រុមហ៊ុន​បរទេសមួយ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​)​។​

​មន្ត្រី​ក្រសួងការបរទេស ដែល​អង្គ​​ភាព​ប្រឆាំង​អំពើពុករលួយ ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ មានឈ្មោះ សែ អ៊ា​​ជា​ប្រធានការិយាល័យ​អូស្ត្រាលី ញូ​វ​សេឡង់ នាយកដ្ឋាន​អាស៊ី​២ នៃ​ក្រសួងការបរទេស​៕​