សាលា​រាជធានី​ភ្នំពេញ បាន​និង​​កំពុង​តុបតែង​ដំឡើង​លំអ​ភ្លើង​តាម​ដើម​ឈើ និង​គល់​ឈើ ​

សាលា​រាជធានី​ភ្នំពេញ បាន​និង​​កំពុង​តុបតែង​ដំឡើង​លំអ​ភ្លើង​តាម​ដើម​ឈើ និង​គល់​ឈើ ​



ភ្នំពេញ ​៖ ឆ្នាំនេះ​ក៏ដូចជា​បណ្ដា​ឆ្នាំ​កន្លង​មក​ដែរ គឺ​សាលា​រាជធានី​ភ្នំពេញ​តែងតែ​យកចិត្តទុកដាក់​ក្នុង​រៀបចំ​ និង​តុបតែង​ធ្វើ​យ៉ាង​ណា​ឲ្យ​រាជធានី​មួយ​នេះ​មាន​សោភណ្ឌ​ស្រស់បំព្រង ដើម្បី​ចូលរួម​អបអរ​សាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ឈាន​ចូល​មកដល់​នា​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។​

ជាក់ស្តែង​នៅ​ថ្ងៃទី​០១ ​ខែមេសា​ ឆ្នាំ​២០១៦ សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​តុបតែង​ដំឡើង​លំអ​ភ្លើង​តាម​ដើម​ឈើ​ និង​គល់​ឈើ​នៅ​តាម​ទីតាំង​សំខាន់ៗ​ចំនួន​៦​កន្លែង​ផង​ដែរ​។​

នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ឃើញ​លើ​ប្រព័ន្ធ​សង្គម Facebook Page ជា​ផ្លូវការ​របស់​ លោក ​ប៉ា សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​គេហទំព័រ​នេះ​បាន​សរសេរ​ថា ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃទី​០១​ ខែមេសា​ ឆ្នាំ​២០១៦ សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​តុបតែង​ដំឡើង​លំអ​ភ្លើង​តាម​ដើម​ឈើ​ និង​គល់​ឈើ​តាម​ផែនការ​ដូច​ខាង​ក្រោម ៖ ​
១-​សួនច្បារ​មុខ​អតីត​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​។​
២-​ជួសជុល​ និង​បន្ថែម​អំពូល LED ដើមឈើ​សួន​វិមានឯករាជ្យ​។​
៣-​ជួសជុល​ និង​បន្ថែម​អំពូល LED ដើម​ឈើ​មហាវិថី​ព្រះ​នរោត្តម​។​
៤-​ជួសជុល ​និង​បន្ថែម​អំពូល LED ដើម​ឈើ​សួន​ព្រះ​គណេស​។​
៥-​ដំឡើង​ភ្លើង​សួនច្បារ​មុខ​វិមាន​សន្តិភាព​។​
៥-​ដំឡើង​ភ្លើង​គល់​ដើម​ចំ​ប៉ី​សួនច្បារ​មុខ​ដេ​អិន​។​
៦-​ដំឡើង​ភ្លើង​គល់​ស្លា​យក្ស​មាត់ទន្លេ​៕​