សម្ភារនិយម​អាច​ធ្វើ​ឲ្យ​ខូច​ ចំណង​អា​ពាហ៍​ពិ​ពាហ៍​​

យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​បាន​បោះ​ពុម្ភ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ ​American Journal of Couple & Relationship Therapy សម្ភារ ​និ​យម​អាច​បំ​ផ្លាញ​ចំណង​អា​ពាហ៍​ពិ​ពា​ហ៍​។ លទ្ធផល​លើក​នេះ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​ប្រមូល​បញ្ជី​សំណួរ​រង្វាយ​តម្លៃ​ទំ​នា​ក់​ទំនង​តាម​អន​ឡាញ​ណី​គូ​ស្វា​មី​ភរិ​យា​សហរដ្ឋ​អាមេរិក​១.៧៣៤​នាក់​។ បញ្ជី​សំណួរ​គ្រប​ដណ្តប់​ទៅលើ​ប្រធាន​បទ​ស្តី​អំពី​​សេចក្តី​រីក​រាយ​ក្នុង​វ័យ​មាន​គ្រួ​សារ​ ជម្លោះ ទំនាក់​ទំនង​រវាង​ប្តី​និង​ប្រពន្ធ​ក៏​ដូច​ជា​ភាព​លំ​នឹង​ជី​វិត​អា​ពា​ហ៍​ពិ​ពាហ៍​។

ជា​លទ្ធផល​គេ​រក​ឃើញ​ថា ប្តី​ប្រពន្ធ​ដែល​មិន​សម្ភារ​និយម​សេចក្តី​រីក​រាយ​ក្នុង​វ័យ​មាន​គ្រួ​សារ​ ជម្លោះ ទំនាក់​ទំនង​រវាង​ប្តី​និង​ប្រពន្ធ​ក៏​ដូច​ជា​ភាព​លំ​នឹង​ជី​វិត​អា​ពា​ហ៍​ពិ​ពាហ៍ ​របស់​ពួក​គេ​ល្អ​ប្រ​សើរ​ជាង ​ប្តី​ប្រ​ពន្ធ​សម្ភារ​និយម​ពី​១០​ទៅ​ ១៥ភាគ​រយ។ អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​លោក​សាស្ត្រា​ចារ្យ​ជេសុន ខា​រ៉ូល​មក​ពី​សាកល​វិទ្យា​ល័យ​ Brigham Young University សហ​រដ្ឋ​អាមេរិក​បាន​និយាយ​​​ថា​៖ «អ្វី​ដែល​យើង​រក​ឃើញ​ជា​ផ្នែក​​មួយ​ដែល​ថា សម្ភារ​និ​យម​ នឹង​អាច​    បំ​ផ្លាញ​ជី​វិត​អា​ពាហ៍​ពិ​ពា​ហ៍​បាន​»។

លោក​បាន​បន្ថែម​ថា វា​មិន​សំ​ខាន់​ថា​តើ​ប្រពន្ធ​ឬ​ប្តី​ដែល​ជា​អ្នក​សម្ភារ​និ​យម​នោះ​ទេ ។ ទោះ​ជា​យ៉ាង​ណា​ តាម​អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់​ថា សម្ភារ​និ​យម​មិ​ន​មែន​ជា​រឿង​ងាយ​បែង​ចែក​ថា​ត្រូវ​ឬ​ខុស​​នោះ​ទេ​ ។ ប្តី​ប្រពន្ធ​មួយ​ចំនួន​ពួក​គេ​ចូល​ចិត្ត​អ្វី​ដែលទំ​នើប​ៗ​ អាច​និយាយ​​​បាន​ថា​ជា​អ្នក​សម្ភារ​និ​យម​ ប៉ុន្តែ​ជី​វិត​អាពាហ៍ពិ​ពាហ៍​របស់​គេ​នៅ​តែ​រឹង​មាំ​ដដែល​។ ប៉ុន្តែ​បើ​ពិ​និត្យ​ជា​រួម​មក​ តាម​លោក​សាស្ត្រា​ចារ្យ​ជេសុន ខា​រ៉ូល ការ​បំ​បាត់​ចោល​នូវ​គំនិត​សម្ភារ​និយម​គឺ​ជា​រឿង​ដ៏​មាន​ប្រ​យោជន៍​បំ​ផុត​សម្រាប់​គូ​ស្វា​មី​ភ​​រិ​យា​ ៕

ប្រភព៖ everyday

  • សម្ភារនិយម​អាច​ធ្វើ​ឲ្យ​ខូច​ ចំណង​អា​ពាហ៍​ពិ​ពាហ៍​​已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/04/02  Category:ចំនេះដឹង
Tags: